តើព្រះ​យេស៊ូវស្រឡាញ់ខ្ញុំ​មែន​ឬ? (Does Jesus Love Me?)
Listen now
Description
តាំង​ពី​មុន​ពេល​យើង​បាន​កើត​មក​ម្ល៉េះ ព្រះ​ជាម្ចាស់​បាន​ចាត់​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​រាជបុត្រា​តែ​មួយ​អង្គ​គត់​របស់​ព្រះ​អង្គ​ឲ្យ​មក​សុគត​ជំនួស​យើង ដើម្បី​ឲ្យ​យើង​មាន​ឱកាស​ទទួល​បាន​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច។ ដោយ​សារ​តែ​ព្រះ​គុណ​ដ៏​ល្អ​អស្ចារ្យ​របស់​ទ្រង់​ចំពោះ​យើង នោះ​ហើយ​បាន​ជា​អំណោយ​ទាន​ដ៏​ល្អ​មួយ​នេះ​បាន​មក​ដល់​យើង៖ «ដ្បិត​គឺ​ដោយ​ព្រះ​គុណ​ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​ដោយ​សារ​ជំនឿ ហើយ​សេចក្ដី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ក្រែង​អ្នក​ណា​អួត​ខ្លួន» (អេភេសូរ ២:៨-៩)។ យើង​មិន​ចាំ​បាច់​ទិញ​ក្ដី​ស្រឡាញ់​របស់​ទ្រង់​ទេ ដោយ​យើង​គ្រាន់​តែ​ទទួល​យក​តែ​ប៉ុណ្ណោះ។
More Episodes
តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ដូច​ម្ដេច​អំពី​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង? បើ​និយាយ​ឲ្យ​សាមញ្ញ​ទៅ ការ​សម្លាប់​ខ្លួន​គឺ​ជា​អំពើ​បាប។ វា​ជា​រឿង​ដែល​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ​ក្នុង​ការ​បញ្ចប់​ជីវិត​របស់​ខ្លួន​ឯង​ចោល។ តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ដូចម្ដេច​ទាក់​ទង​ទៅ​នឹង​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង?...
Published 10/13/22
អាទិត្យ​មុន ខ្ញុំ​បាន​និពន្ធ​អំពី​គ្រីស្ទ​បរិស័ទ និង​លុយ​កាក់ ហើយ​ព្យាយាម​ឆ្លើយ​សំណួរ​ពីរ៖ ១) តើ​ខ្ញុំ​ត្រូវ​តែ​ឲ្យ​លុយ​ខ្លះ​របស់​ខ្ញុំ​ទៅ​អ្នក​ដទៃ​មែន​ឬ? ២) ហើយ​តើ​ខ្ញុំ​គួរ​មាន​ឥរិយាបថ​យ៉ាង​ដូច​ម្ដេច​នៅ​ពេល​ដែល​ខ្ញុំ​ឲ្យ​លុយ​នោះ? លោក​អ្នក​អាច​អាន​នៅ​ទីនេះ​បាន។ ថ្ងៃ​នេះ​ខ្ញុំ​ចង់​បន្ត​ដោយ​សួរ...
Published 10/12/22