តើ​ព្រះយេស៊ូវចាប់ជាតិជាលើកទី២? តើ​ស្លាកស្នាម​លើទារក​នោះ​ជាស្នាម​របស់ព្រះយេស៊ូវ​មែនឬ? (Is It
Listen now
Description
ថ្មីៗ​នេះ​កំពុង​តែ​មាន​ចេញ​ផ្សព្វផ្សាយ​ពាស​ពេញ​គេហទំព័រ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ អំណះអំណាង​គឺ​ថា ទារក​ដែល​បាន​កើត​នៅ​ប្រទេស​ហ្វីលីពីន​ម្នាក់​បាន​កើត​មក​ដោយ​មាន​ស្នាម​របួស​ដែល​ត្រូវ​នឹង​ស្នាម​របួស​របស់​ព្រះ​យេស៊ូវ ដូច្នេះ​មនុស្សម្នា​កំពុង​តែ​អះអាង​ថា ព្រះ​យេស៊ូវ​បាន​យាង​មក​យក​កំណើត​ជាថ្មី​ម្ដង​ទៀត​ហើយ។ ក្រៅ​ពី​ចំណុច​ពិត​ដែល​ព្រះ​គម្ពីរ​បាន​លើក​ឡើង​យ៉ាង​ច្បាស់​លាស់​ថា នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក​ជា​លើក​ទី​ពីរ នោះ​ព្រះ​អង្គ​នឹង​មិន​យាង​មក​ក្នុង​លក្ខណៈ​ជា​ទារក​ទេ ប៉ុន្តែ​ «...ព្រះ​អង្គ​នឹង​យាង​មក​វិញ តាម​បែប​ដដែល ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ព្រះ​អង្គ​យាង​ទៅ​ស្ថានសួគ៌​នោះ​ដែរ» (កិច្ចការ ១:១១ខ)។ ហើយ​កណ្ឌ​គម្ពីរ វិវរណៈ ១:៧ ក៏​បាន​ចែង​ផង​ដែរ​ថា «មើល៍! ព្រះ​អង្គ​យាង​មក​តាម​ពពក គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ព្រះ​អង្គ សូម្បី​តែ​អស់​អ្នក​ដែល​ចាក់​ព្រះ​អង្គ ហើយ​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​យំ​សោក ដោយ​ព្រោះ​ព្រះ​អង្គ អើ មែន​ហើយ។ អាម៉ែន»។ យើង​អាច​ពិនិត្យ​មើល​យ៉ាង​រហ័ស​បាន​លើ​រូប​ថត​ដែល​គេ​យក​មក​ប្រើ​ជា​ភស្តុតាង ហើយ​វែក​ញែក​ឃើញ​ថា​រូប​ថត​នោះ​គឺ​ត្រូវ​បាន​គេ​កាត់​ត​ទេ។
More Episodes
តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ដូច​ម្ដេច​អំពី​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង? បើ​និយាយ​ឲ្យ​សាមញ្ញ​ទៅ ការ​សម្លាប់​ខ្លួន​គឺ​ជា​អំពើ​បាប។ វា​ជា​រឿង​ដែល​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ​ក្នុង​ការ​បញ្ចប់​ជីវិត​របស់​ខ្លួន​ឯង​ចោល។ តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ដូចម្ដេច​ទាក់​ទង​ទៅ​នឹង​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង?...
Published 10/13/22
អាទិត្យ​មុន ខ្ញុំ​បាន​និពន្ធ​អំពី​គ្រីស្ទ​បរិស័ទ និង​លុយ​កាក់ ហើយ​ព្យាយាម​ឆ្លើយ​សំណួរ​ពីរ៖ ១) តើ​ខ្ញុំ​ត្រូវ​តែ​ឲ្យ​លុយ​ខ្លះ​របស់​ខ្ញុំ​ទៅ​អ្នក​ដទៃ​មែន​ឬ? ២) ហើយ​តើ​ខ្ញុំ​គួរ​មាន​ឥរិយាបថ​យ៉ាង​ដូច​ម្ដេច​នៅ​ពេល​ដែល​ខ្ញុំ​ឲ្យ​លុយ​នោះ? លោក​អ្នក​អាច​អាន​នៅ​ទីនេះ​បាន។ ថ្ងៃ​នេះ​ខ្ញុំ​ចង់​បន្ត​ដោយ​សួរ...
Published 10/12/22