ជំហាន​បី​យ៉ាង​ក្នុង​ការ​ឈប់​ចំណាយ​ជីវិត​ដោយ​ឥត​ប្រយោជន៍ (Three Steps to Stop Wasting Your Life)
Listen now
Description
ដូច្នេះ នៅ​ក្នុង​គ្រប់​ពេល​ណា​ក៏​ដោយ នៅ​គ្រប់​ជម្រើស​ថ្មីៗ និង​គ្រប់​ការ​សន្ទនា​ថ្មីៗ នោះ​លោក​អ្នក​កំពុង​ផ្ញើរ​សារ​ទៅ​កាន់​ព្រះ​ជាម្ចាស់ ដោយ​ទូល​ថា «ឱ​ព្រះ​ជាម្ចាស់​អើយ! នៅ​ក្នុង​កាលៈទេសៈ​នេះ ទូល​បង្គំ​ទទួល​ស្គាល់​ព្រះ​អង្គ។ នៅ​ក្នុង​កាលៈទេសៈ​នេះ ទូល​បង្គំ​ស្គាល់​ទ្រង់។ នៅ​ក្នុង​កាលៈទេសៈ​នេះ ទូល​បង្គំ​ត្រូវ​ការ​ព្រះ​អង្គ​ក្នុង​ការ​ចូល​រួម​ជា​មួយ​យើង​ខ្ញុំ។ នៅ​ក្នុង​កាលៈទេសៈ​នេះ ព្រះ​អង្គ​ជា​អង្គ​ដែល​សម្រេច​នូវ​អ្វីៗ​ទាំង​អស់។ នៅ​ក្នុង​កាលៈទេសៈ​នេះ ទូល​បង្គំ​ពឹង​ផ្អែក​លើ​ព្រះ​អង្គ។  ប្រសិន​បើ​យើង​ធ្វើ​តាម​ជំហាន​ទាំង​បី​នេះ នោះ​ព្រះ​ជាម្ចាស់​នឹង​តម្រង់​គ្រប់​ទាំង​ផ្លូវ​របស់​យើង​ជា​មិន​ខាន។ ចូរ​ទុក​ចិត្ត​លើ​ព្រះ​ជាម្ចាស់។ ចូរ​បដិសេធ​លើ​ការ​មាន​ភាព​ឯក​រាជ​លើ​ខ្លួន​ឯង។ ចូរ​យក​ព្រះ​ជាម្ចាស់​ដាក់​ក្នុង​គ្រប់​ទាំង​ចំណុច​ទាំង​អស់​នៅ​ក្នុង​ជីវិត​របស់​លោក​អ្នក។ ព្រះ​ជាម្ចាស់​នឹង​រក្សា​យើង​ចេញ​ពី​ការ​ចំណាយ​ពេល​ដោយ​ឥត​ប្រយោជន៍​នៅ​ក្នុង​ជីវិត​របស់​យើង ឬ​ការ​បំផ្លាញ​ខ្លួន​ឯង និង​អ្នក​ដទៃ​ដោយ​សារ​អំពើ​បាប​ដែរ។ ព្រះ​ជាម្ចាស់​នឹង​នាំ​យើង​ទៅ​កាន់​អំណរ​ដែល​នៅ​អស់​កល្ប​ជានិច្ច។
More Episodes
តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ដូច​ម្ដេច​អំពី​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង? បើ​និយាយ​ឲ្យ​សាមញ្ញ​ទៅ ការ​សម្លាប់​ខ្លួន​គឺ​ជា​អំពើ​បាប។ វា​ជា​រឿង​ដែល​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ​ក្នុង​ការ​បញ្ចប់​ជីវិត​របស់​ខ្លួន​ឯង​ចោល។ តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ដូចម្ដេច​ទាក់​ទង​ទៅ​នឹង​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង?...
Published 10/13/22
អាទិត្យ​មុន ខ្ញុំ​បាន​និពន្ធ​អំពី​គ្រីស្ទ​បរិស័ទ និង​លុយ​កាក់ ហើយ​ព្យាយាម​ឆ្លើយ​សំណួរ​ពីរ៖ ១) តើ​ខ្ញុំ​ត្រូវ​តែ​ឲ្យ​លុយ​ខ្លះ​របស់​ខ្ញុំ​ទៅ​អ្នក​ដទៃ​មែន​ឬ? ២) ហើយ​តើ​ខ្ញុំ​គួរ​មាន​ឥរិយាបថ​យ៉ាង​ដូច​ម្ដេច​នៅ​ពេល​ដែល​ខ្ញុំ​ឲ្យ​លុយ​នោះ? លោក​អ្នក​អាច​អាន​នៅ​ទីនេះ​បាន។ ថ្ងៃ​នេះ​ខ្ញុំ​ចង់​បន្ត​ដោយ​សួរ...
Published 10/12/22