ជំហាន​៨​យ៉ាង​ក្នុង​ការ​ឲ្យ​បាន​ពេញ​វ័យ​ខាង​ឯ​ព្រលឹងវិញ្ញាណ (Eight Steps to Christian Maturity)
Listen now
Description
«អស់​អ្នក​ដែល​បង្កើត​ឲ្យ​មាន​សកម្មភាព​ក្នុង​ក្រុម​ជំនុំ» តែងតែ​ផ្ដោត​លើ​ការ​បំផ្លាស់បំប្រែ​សង្គម ពោល​គឺ​ការ​បំផ្លាស់បំប្រែ​ដ៏​ប្រសិទ្ធភាព។ យើង​ជឿ​ជាក់​ថា បើ​យើង​បង្កើត​ឲ្យ​មាន​ចលនា​ក្នុង​ក្រុម​ជំនុំ​យើង នោះ​យើង​នឹង​បំផ្លាស់បំប្រែ​ផែនដី​នេះ​ទាំង​មូល។ ហេតុអ្វី? ព្រោះ​ក្រុម​ជំនុំ​បំផ្លាស់បំប្រែ​មនុស្ស។ ហើយ​មនុស្ស ក្នុង​នាម​ជា​ទូត​របស់​ព្រះ​គ្រីស្ទ គឺ​ជា​អ្នក​ដែល​បំផ្លាស់បំប្រែ​អ្នក​ជិតខាង ទីក្រុង ហើយនិង​ជាតិសាសន៍​យើង​ទាំង​មូល។ ត្រង់​នេះ យើងខ្ញុំ​ចង់​មាន​ន័យ​ថា ផ្លាស់ប្ដូរ​មនុស្ស។ ផ្លាស់ប្ដូរ​សមាជិក​ក្រុម​ជំនុំ​ទាំង​មូល ក៏​ដូច​ជា​សមាជិក​នីមួយៗ​ផង​ដែរ។ ហើយ​មិន​យូរ​មិន​ឆាប់​ពួកគាត់​ក៏​នឹង​ទៅ​ផ្លាស់ប្ដូរ​អ្នក​ដទៃ ដែល​អ្នក​នោះ​ក៏​នឹង​ទៅ​ផ្លាស់ប្ដូរ​អ្នក​ដទៃ​ទៀត។ល។ ប៉ុន្តែ តើ​យើង​ត្រូវ​បំផ្លាស់បំប្រែ​ពួកគាត់​ត្រង់​ចំណុច​ណា​ខ្លះ?
More Episodes
តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ដូច​ម្ដេច​អំពី​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង? បើ​និយាយ​ឲ្យ​សាមញ្ញ​ទៅ ការ​សម្លាប់​ខ្លួន​គឺ​ជា​អំពើ​បាប។ វា​ជា​រឿង​ដែល​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ​ក្នុង​ការ​បញ្ចប់​ជីវិត​របស់​ខ្លួន​ឯង​ចោល។ តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ដូចម្ដេច​ទាក់​ទង​ទៅ​នឹង​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង?...
Published 10/13/22
អាទិត្យ​មុន ខ្ញុំ​បាន​និពន្ធ​អំពី​គ្រីស្ទ​បរិស័ទ និង​លុយ​កាក់ ហើយ​ព្យាយាម​ឆ្លើយ​សំណួរ​ពីរ៖ ១) តើ​ខ្ញុំ​ត្រូវ​តែ​ឲ្យ​លុយ​ខ្លះ​របស់​ខ្ញុំ​ទៅ​អ្នក​ដទៃ​មែន​ឬ? ២) ហើយ​តើ​ខ្ញុំ​គួរ​មាន​ឥរិយាបថ​យ៉ាង​ដូច​ម្ដេច​នៅ​ពេល​ដែល​ខ្ញុំ​ឲ្យ​លុយ​នោះ? លោក​អ្នក​អាច​អាន​នៅ​ទីនេះ​បាន។ ថ្ងៃ​នេះ​ខ្ញុំ​ចង់​បន្ត​ដោយ​សួរ...
Published 10/12/22