Positive Cambodia Ep35: សីលធម៌និងវប្បធម៌ គឺជាអត្តសញ្ញាណនៃជាតិសាសន៍ដែលត្រូវការមនុស្សគ្រប់គ្នាចូលរួមលើក
Listen now
Description
រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានលើកឡើង អំពីសីលធម៌ វប្បធម៌ គឺជាអត្តសញ្ញាណនៃជាតិសាសន៍ ដូចដែលពាក្សចាស់មួយឃ្លា បានលើកឡើងសម្រាប់ទុកក្រើនរំលឹកមនុស្សគ្រប់គ្នាថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន។ «សីលធម៌សង្គម មិនមែនជាការទទួលខុសត្រូវ របស់តែស្ថាប័ននៃរាជរដ្ឋាភិបាល ឬឯកជនណាមួយឡើយ តែគឺជាការទទួលខុសត្រូវរបស់យើងគ្រប់គ្នា ពោលគឺស្ថិតក្នុងដៃយើងទាំងអស់គ្នាក្នុងការសម្រេចចិត្ត ដើម្បីលើកកម្ពស់តម្លៃសីលធម៌ និងវប្បធម៌របស់សង្គមជាតិខ្មែរ»។ នេះគឺជាការលើកឡើងនេះ លោកជំទាវ រដ្ឋមន្ត្រី កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ដែលបាន​ធ្វើឡើងក្នុង ពិធី បើកកិច្ចប្រជុំអន្តរក្រសួង របស់គណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ តាមប្រព័ន្ធវីដេអូអនឡាញ ដែលមានអ្នកចូលរួមសរុបប្រមាណ៩៤នាក់ នាពេលកន្លងទៅថ្មីៗនេះ។កិច្ចប្រជុំនេះ គឺបានរៀបចំឡើងក្នុងគោលបំណងស្វែងរកធាតុចូល ពីសំណាក់អ្នកចូលរួម ដើម្បីស្វែងយល់ពីបញ្ហាសង្គមថ្មីៗ ដែលប៉ះពាល់ទៅដល់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដែលកំពុងកើតមានឡើង តាមរយៈបណ្តាញសង្គម ដែលអាចប្រើប្រាស់ជារួមក្នុងការរៀប​ចំគោលការណ៍ ណែនាំនៃអនុវត្តគំរូរស្តង់ដា (Standard Operating Procedure) មួយ ដែលអាចអនុវត្តឆ្លើយតបបានទូលំទូលាយ ទៅនឹងរូបភាពអវិជ្ជមាននានា នៅក្នុងសង្គមបានទាន់ពេលវេលា ឆ្ពោះទៅពង្រឹងតម្លៃសីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
More Episodes
សម្តេចតេជោ ហ៊ុន សែន ជំរុញ​ឱ្យ​ក្រសួង​ស្ថាប័នរដ្ឋ​លើកទឹកចិត្ត​ជន​មាន​ពិការភាព ដែល​មាន​សមត្ថភាព​ឱ្យមាន​សិទ្ធិ​ចូល​បម្រើ​ការងារ ដោយ​គ្មាន​ការរើសអើង និង​ជំរុញ​ឱ្យ​អាជ្ញាធរ​ពន្លឿន​ការធ្វើ​អត្តសញ្ញាណ​ពិការភាព​ជូន​ជន​មាន​ពិការភាព​ឱ្យ​បាន​ទាន់ពេលវេលា ដើម្បី​ប្រើប្រាស់​សម្រាប់​ទទួលបាន​សេវា​
Published 12/23/21
នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​ប្រកាស​ថា កម្ពុជា​ទ​ទូល​បាន​សិទ្ធិ​ពី​ប្រទេស​ចិន ដើម្បី​ផលិត​វ៉ា់ក់សាំង​បង្ការ​កូ​វី​ដ​-១៩ ជា​ផលិតផល​ចុង​ក្រោយ​នៅ​កម្ពុជា។ ក្រោម​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​នៅ​កម្ពុជា និង​ក្រុមហ៊ុន​ចិន និង​មានការ​គាំទ្រ​រវាង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ...
Published 12/23/21
យុវជនឆ្នើមរបស់កម្ពុជាត្រូវតែ មានសមត្ថភាព សក្តានុពលគ្រប់គ្រាន់ មានគុណធម៌និងសីលធម៌ល្អ ដើម្បីចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា
Published 12/23/21