​វៀត​ណាម​វាយ​រំលំ​របប ​ប៉ុល ពត​ តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​ - 22/04/2019
Listen now
Description
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ថា​ នៅ​ឆ្នាំ​១៩៧៨​ ប៉ុល ពត ​និង​ក្រុម​ខ្លួន​សម្រេច​ចិត្ត​បោស​សម្អាត​ថ្នាក់​ដឹក​នាំ​នៃ​ភូមិភាគ​បូព៌ា​ដែល​ពួក​ខ្លួន​ចោទ​ថា ក្បត់​អង្គការ។ កាល​ណោះ ​ទង្វើ​នេះ​ជំរុញ​ឱ្យ​កម្មាភិបាល​និង​យោធា​ខ្មែរ​ក្រហម​ភូមិ​ភាគ​បូព៌ា​ច្រើន​សិប​នាក់ ក្នុង​នោះ​រួម​មាន​ជា​អាទិ៍ ហេង សំរិន, ជា ស៊ីម, និង ហ៊ុន សែន រត់​ចូល​ព្រៃ ឆ្លង​ដែន​ទៅ​វៀតណាម រួច​ហើយ បញ្ចុះ​បញ្ចូល​វៀតណាម​ ឱ្យ​ជួយ​ពួក​គេ ធ្វើ​សង្គ្រាម​រំលំ​របប​ប្រល័យ​ពូជសាសន៍​របស់ ប៉ុល ពត។ ព្រឹត្តិការណ៍​បោស​សម្អាត​ភូមិភាគ​បូព៌ា​នេះ នាំ​យ៉ាង​លឿន​រហ័ស​ទៅ​រក​ការ​ផ្ទុះ​សង្គ្រាម​រវាង​កម្ពុជា​និង​វៀតណាម។ នៅ​ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​រៀប​រាប់​ពី​សង្គ្រាម​ដែល​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​២៥​ធ្នូ​១៩៧៨។ តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ វៀតណាម​វាយ​រំលំ​របប ប៉ុល ពត។
More Episodes
ក្រោយ​ពី​បាន​និយាយ​រៀបរាប់​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​អស់​ជា​ច្រើន​សប្តាហ៍ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​ធ្វើ​សេចក្តី​សន្និដ្ឋាន បិទ​បញ្ចប់​ការ​សិក្សា​ទៅ​លើ​ទំព័រ​ដ៏​ខ្មៅរ​ងងិត​មួយ​នេះ​នៃ​ប្រវត្តិសាស្ត្រ​ទំនើប​របស់​កម្ពុជា។ ក្រោយ​ពី​បាន​ដួល​រលំ​នៅ​ថ្ងៃ​៧​មករា​១៩៧៩​ហើយ...
Published 04/29/19
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ពី​ការ​តាម​កម្ទេច​គ្នា​ឯង​នៅ​ក្នុង​ជួរ​បក្ស​និង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​នៃ​របប​ខ្មែរក្រហម​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៨។...
Published 04/08/19