Description
ឯកឧត្តមបណ្ឌិត សេង សុភាព ជាប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ លោកបានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យហ្គ្រេនណូបល (University of Grenoble) ប្រទេសបារាំង ហើយបានចាប់ផ្តើមអាជីពជាសាស្ត្រាចារ្យ និងជាអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ តាំងពីឆ្នាំ ២០០២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ចាប់ពីឆ្នាំ២០១៤មក លោក ជាសមាជិកក្នុងក្រុមការងារគោលនយោបាយនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា។ លោកបានចូលរួមចំណែករៀបចំផែនការមេសម្រាប់បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានកម្ពុជាឆ្នាំ២០២០ (Cambodia ICT Master Plan 2020) ក្នុងផ្នែកការអភិវឌ្ឍគោលនយោបាយ តេលេខម និងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ដើម្បីលើកកម្ពស់វិស័យ ICT នៅកម្ពុជា។ ថ្មីៗនេះ លោកក៏បានដឹកនាំក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយស្តីពីធុរកិច្ចបង្កើតថ្មី (Startup Policy) ដើម្បីគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសម្រាប់ធុរកិច្ចបង្កើតថ្មី និង សហគ្រិនភាពនៅកម្ពុជា។
ក្រោមគំនិតផ្តួចផ្តើមរបស់លោក មជ្ឈមណ្ឌលនវានុវត្តន៍ ត្រូវបានសាងសង់រួចរាល់ដោយមាន ការឧបត្ថម្ភ និង គាំទ្រពីវិស័យឯកជន និងរដ្ឋាភិបាល។ លោកបានជឿជាក់យ៉ាងមុតមាំថាមជ្ឈមណ្ឌលនវានុវត្តន៍ ដំបូងនេះនឹងជួយជម្រុញធុរកិច្ចបង្កើតថ្មី បង្កើនភាពច្នៃប្រឌិត នវានុវត្តន៍ និងសកម្មភាពសំខាន់នានាពាក់ព័ន្ធនឹងសហគ្រិនភាព ដែលនាំអោយប្រទេសកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។
The Young Entrepreneurs Association of Cambodia (YEAC) was launched in September 2009 by a team of passionate Cambodian young entrepreneurs from various business sectors. It was established as a volunteer-driven non-profit organization with the ambition to empower young entrepreneurs and enhance youth entrepreneurship. We firmly believe that a country's next-generation economy's progression largely depends on the young professionals' readiness to become entrepreneurs and business leaders, thereby contributing to its economic growth and g