Episodes
ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់​យប់ថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១ ១-អ្នកវិភាគថា ការណ៍ដែលលោក សម រង្ស៊ី បង្ហោះសារឱ្យលោក ស ខេង ចូលរួមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ជារឿងមិនអាចទៅរួច ២-គ្រួសារអ្នកជាប់ឃុំបារម្ភពីសាច់ញាតិ ក្រោយមានអ្នកជាប់ឃុំឆ្លងជំងឺកូវីដ-១៩ ប្លែងថ្មីឌែលតា ៣-ក្រុមគ្រួសារស្នើសុំតុលាការខេត្តស្វាយរៀងដោះលែង តំណាងពលរដ្ឋមានជម្លោះដីធ្លី២នាក់ឲ្យមានសេរីភាពវិញ ៤-សម្ភាសអ្នកសិទ្ធិមនុស្ស ថាតើធ្វើបែបណា ដើម្បីឱ្យការទទួលយកជនភៀសខ្លួនគឺជាទង្វើមនុស្សធម៌ពិតប្រាកដ?…រួមនឹងព័ត៌មានផ្សេងៗទៀត »» តេឡេក្រាម...
Published 08/30/21
ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់​យប់ថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១ 1-សង្គមស៊ីវិល ជំរុញរដ្ឋាភិបាលគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ ក្នុងការទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថាន 2- លោក ទៀ បាញ់ អះអាងថា អាជ្ញាធររបស់លោក មិនជាប់ទាក់ទងការឃុបឃិតរឿងកប៉ាល់លួចប្រេងឆៅចេញពីកម្ពុជា 3-សេរីភាពបញ្ចេញមតិធ្លាក់ចុះខ្លាំង ព្រោះការបង្ក្រាបតាមផ្លូវតុលាការ 4-ប្រជាកសិករតាមខេត្តមួយចំនួនខូចខាតដំណាំស្រូវរាប់ពាន់ហិតតាដោយសារគ្មានទឹក … រួមនឹងព័ត៌មានផ្សេងៗទៀត »» តេឡេក្រាម (Telegram): https://t.me/rfakhmer »» គេហទំព័រ:...
Published 08/29/21
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់យប់ ថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១ ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖ »» Telegram: https://t.me/rfakhmer »» គេហទំព័រ https://www.rfa.org/khmer »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH
Published 08/28/21
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់ព្រឹក ថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១ ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖ »» Telegram: https://t.me/rfakhmer »» គេហទំព័រ https://www.rfa.org/khmer »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH
Published 08/28/21
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់យប់ ថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖ »» Telegram: https://t.me/rfakhmer »» គេហទំព័រ https://www.rfa.org/khmer »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH
Published 08/27/21
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់ព្រឹក ថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖ »» Telegram: https://t.me/rfakhmer »» គេហទំព័រ https://www.rfa.org/khmer »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH
Published 08/27/21
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១
Published 08/26/21
​ពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់​នៅ​ខេត្ត​កណ្ដាល ​ស្ដាយ​ស្រណោះ​បឹង​សារាយ​ កំពុង​ឈាន​ទៅ​រក​ការ​បាត់បង់​ស្ទើរ​ទាំង​ស្រុង ​ជំនួស​មក​វិញ ​ដោយ​អាគារ​ បុរី​ និង​ដី​ឡូត៍​ ដែល​គ្រប់គ្រង​ដោយ​បុគ្គល​មាន​លុយ​មាន​អំណាច​។ »» Telegram: https://t.me/rfakhmer »» គេហទំព័រ https://www.rfa.org/khmer »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH
Published 08/25/21
ពលរដ្ឋ​រស់​នៅ​​​ភូមិ​សួង​កើត​​ សង្កាត់​សួង នៅ​ខេត្ត​ត្បូងឃ្មុំ​ ស្នើសុំ​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​ឈូស​​​ឆាយ​កម្ទេច​របង​ផ្ទះ​​​របស់​ពួកគាត់​​​ ដើម្បី​​ពង្រីក​ផ្លូវ​​។ ពួកគាត់​សង្ស័យ​ថា​​អភិបាល​ក្រុង​សួង ​យក​លេស​គម្រោង​រដ្ឋ​​​ដើម្បី​ពង្រីក​ផ្លូវ​ចូល​ទៅ​វិឡា​របស់​លោក ដែល​ស្ថិត​នៅ​​ខាងនៃចុងផ្លូវនោះ។ »» Telegram: https://t.me/rfakhmer »» គេហទំព័រ https://www.rfa.org/khmer »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »»...
Published 08/25/21
ជនភៀសខ្លួន​នយោបាយ​បក្ស​ប្រឆាំង​កំពុង​រស់នៅ​ប្រទេស​ថៃ​​បារម្ភ​​ត្រូវអាជ្ញាធរថៃ និងកម្ពុជា សហការគ្នា​ចាប់​បញ្ជូនពួកគេ​​ត្រឡប់ទៅ​កម្ពុជា​វិញ​​។​ ​កង្វល់​នេះ​​ក្រោយ​ពេល​​​​ទីប្រឹក្សា​ផ្ទាល់​​លោក​ ហ៊ុន​ សែន​ ​បានចោទ​ប្រកាន់​​សកម្មជន​បក្ស​ប្រឆាំង​ថា កំពុងប្រើ​ទឹកដី​​​ថៃ​ធ្វើ​ជា​មូល​ដ្ឋាន​​វាយ​ប្រហារ​​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ និង​ស្នើ​ទៅ​ភាគី​ថៃ​ជួយ​ទប់ស្កាត់​។
Published 08/25/21
អ្នក​ការពារ​សិទ្ធិមនុស្ស និង​ជា​សកម្មជន​ព្រំដែន​លោក រ៉ុង ឈុន អំពាវនាវ​ពី​ក្នុង​ពន្ធនាគារ​​ឱ្យ​​ប្រជាពលរដ្ឋ កុំ​បោះបង់​ចោល​ការ​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព និង​យុត្តិធម៌​សង្គម។ ក្រុម​សង្គម​ស៊ីវិល​គាំទ្រ​សារ​អំពាវនាវ​នេះ ប៉ុន្តែ​តំណាង​បក្ស​កាន់​អំណាច​ចោទ​ថា នេះ​ជា​ការ​ញុះញង់​ទៅ​វិញ។
Published 08/25/21
​ជន​ជាតិ​ដើម​ភាគ​តិចព្នង ​និង ​មន្ត្រី​សង្គម​ស៊ីវិល ​ខក​ចិត្ត​ចំពោះ​តុលាការ ​និង ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ថា មិន​ហ៊ាន​អនុវត្តច្បាប់ ​លើ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ម្នាក់ ​ដែល​ប្រើ​ឥទ្ធិពល​រំលោភ​យក​ដី​ព្រៃ​អភិរក្ស ​និង​ដី​សមូហភាព​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ជាច្រើន​គ្រួសារ​។ ​អ្នកភូមិ​ចាត់​ទុក​ទង្វើ​ របស់​តុលាការ ​និង​អាជ្ញាធរ​នេះ​ថា ​មាន​ចេតនា​បើក​ឱ្យ​អ្នក​មាន​អំណាច​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​រួចខ្លួន ​ជា​ប្រថ្នូរ​អាក្រក់​ធ្វើ​ឱ្យ​វិបត្តិ​ដីធ្លី​នៅ​តែ​កើត​មាន​ច្រើន​។
Published 08/24/21
អាជីវករ​​​ស្នើ​សុំ​អាជ្ញាធរ​​​​បើក​ផ្សារ​​​​សាមគ្គី​​ខេត្ត​ប៉ៃលិន ឬ​ហៅ​ក្រៅ​ថា​ផ្សារ​ប៉ាហ៊ី ​​​ឲ្យ​​​ពួកគាត់​ចូល​លក់​ដូរ​វិញ​​។ ​​​​​​ការ​ស្នើសុំ​នេះ ​ធ្វើ​ឡើង​ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត​ បាន​បិទ​ខ្ទប់​ផ្សារ​ប៉ាហ៊ី​ជាង​មួយ​ខែ​មក​ហើយ នៅ​មិន​ទាន់​កំណត់​ពេល​វេលា​ជាក់លាក់​ដើម្បី​​បើក​ផ្សារ​​​ឲ្យ​អាជីវករ​ចូល​លក់​ដូរ​វិញ​នៅ​ឡើយ​ទេ​​​។
Published 08/24/21
សាច់ញាតិ​ ទទូច​ស្នើសុំឲ្យ​តុលាការ​ខេត្តកំពង់ស្ពឺ ​ដោះលែង​លោកស្រី ​សំ សុខា​ ​ឲ្យមាន​សេរីភាព​ឡើង​វិញ​ បន្ទាប់ពី​ស្ត្រីរូបនេះ​ បាន​ជាប់​ពន្ធនាគារ​ជាង​៣ឆ្នាំ៧ខែមក​ហើយ​ ពាក់​ព័ន្ធ​នឹង​ករណី​យក​ស្បែក​ជើង​គប់​លើ​ស្លាក​គណបក្ស​ប្រជាជនកម្ពុជា ។មន្ត្រី​សិទ្ធិមនុស្ស ​យល់ថា ​ការដាក់​ទោស​ទណ្ឌ​លើ​លោកស្រី​ សំ សុខា​ នេះ ​មាន​លក្ខណៈ​ធ្ងន់​ធ្ងរខ្លាំង​​ ដូច្នេះ​រដ្ឋាភិបាល​ និង​តុលាការ ​គួរតែ​ពិចារណា​ផ្តល់​សេរីភាព​ជូនគាត់វិញ​ តាម​ការ​ស្នើសុំ​របស់​សាច់​ញាតិ ។
Published 08/24/21
កម្មករស្នើ និយោជកដំឡើងប្រាក់ ខែគោល ឱ្យបានសមរម្យ នៅឆ្នាំ២០២២ខាងមុខ​ ដោយសារប្រាក់​ឈ្នួលរាល់ឆ្នាំ​មិនទាន់​ឆ្លើយតប​ទៅ​នឹង​ជីវភាពរស់នៅ របស់ពួកគាត់នៅឡើយ។ សំណើនេះធ្វើឡើងមុនពេលក្រសួងការងារ តំណាងថៅកែរោងចក្រ និងសហជីពគ្រោងចរចាអំពីប្រាក់ឈ្នួលកម្មករ​នៅ​ខែ​កញ្ញាខាង​មុខ​នេះ។ មន្រ្តីសង្គមស៊ីវិលថា កត្តាសង្គមនិងសេដ្ឋកិច្ចបច្ចុប្បន្ននេះ ថៅកែរោងចក្រ​ មានលទ្ធភាពដំឡើងប្រាក់ឈ្នួលគោល​សមរម្យ​ជូន​ដល់​​កម្មករ​​នៅ​ឆ្នាំ​បន្ទាប់បានប្រសិនបើឆន្ទៈ។
Published 08/24/21
ដំណាំ​ស្រូវ​របស់​កសិករ​​រាប់​ពាន់​ហិកតារ​នៅ​ខេត្ត​បន្ទាយមានជ័យ ដើម​ស្រូវ​ក្រហម​ក្រៀម​ស្វិត​ខូច​អស់​​ដោយសារ​គ្មាន​ទឹក​ស្រោចស្រព​​ជា​ច្រើន​ខែ​​។ ប្រជា​កសិករ​ទាំង​នោះ​កំពុង​ព្រួយបារម្ភ​​ខ្លាច​ដាច់​ស្បៀងអាហារ​និង​គ្មាន​ប្រាក់​សង​ធនាគារ​នៅ​ពេល​ខាង​មុខ​។
Published 08/23/21
សកម្មជន​ការពារ​ព្រៃឡង់​ និង​មន្ត្រីសង្គមស៊ីវិល​ ទាមទារ​ឱ្យ​សាលា​ដំបូង​ខេត្តព្រះវិហារ​ ត្រូវ​អនុវត្តច្បាប់​ លើ​មន្ត្រី​ឧទ្យានុ​រក្ស​របស់​ក្រសួងបរិស្ថាន​ ដែល​បើក​ដៃ​ឱ្យ​មាន​សកម្មភាព​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​ក្នុង​តំបន់​អភិរក្ស​ព្រៃឡង់​ ដឹក​ចូល​ការ​ដ្ឋាន​ក្រុមហ៊ុន​វៀតណាម​ភីអ៊ិនធី(PNT Co., Ltd.) ។ ពួកគេ​អះអាង​ថា ​ប្រសិន​បើគ្មាន​ភ្លើងខៀវ​ ពី​មន្ត្រីបរិស្ថាន​ ដែល​ឈរ​ជើងនៅ​តំបន់​នោះទេ​ ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ​ទាំង​នេះ​ នឹង​មិន​អាច​ដំណើរ​ការ​បាន​ឡើយ​។
Published 08/23/21
អាជីវករលក់ដូរនៅតំបន់ឆ្នេរជិត ១រយគ្រួសារ បានលើកគ្នាតវ៉ាជិត ១ខែមកហើយ ដើម្បីទាមទារ ឱ្យអាជ្ញាធរខេត្តកែបបញ្ឃប់ការចាក់ដីលុបសមុទ្របញ្ចៀសការបំផ្លាញបរិស្ថានឆ្នេរសមុទ្របង្កឱ្យប៉ះពាល់ទីតាំងលក់ដូររបស់ពួកគាត់។ ក្រុមអាជីវករ ព្រួយបារម្ភថា សកម្មភាពចាក់ដីលុបឆ្នេរសមុទ្រទ្រង់ទ្រាយធំនេះ នឹងប៉ះពាល់ប្រភពចំណូលដ៏សំខាន់របស់ពលរដ្ឋម្ចាស់ស្រុក ហើយអ្នកដែលទទួលប្រយោជន៍ គឺឈ្មួញជនជាតិចិន និង ក្រុមអ្នកមានអំណាច។
Published 08/23/21
ក្រុម​អង្គការ​​​ សមាគម និង​បណ្ដាញ​ពលរដ្ឋ​​ ​នៅ​សប្ដាហ៍​ទី​៣​នេះ នាំ​គ្នា​​ធ្វើ​យុទ្ធនាការ​​​​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​(Facebook)​បន្ត​ទាមទារ​ឲ្យ​​សមត្ថកិច្ច​ដោះ​លែង​សកម្មជន​បរិស្ថាន​ចំនួន​​៦​នាក់​ឲ្យ​មាន​សេរីភាព​​។ ក្រុម​សង្គម​ស៊ីវិល​​ បារម្ភ​ថា ​​ប្រសិន​បើ​តុលាការ​​​​ផ្ដន្ទាទោស​​​​​​យុវជន​​ទាំង​​៦នាក់ ​នោះ​នឹង​​​​​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ និង​សកម្មភាព​​​ការពារ​បរិស្ថាន​​​​នៅ​កម្ពុជា។
Published 08/23/21
កសិករ និង​សង្គម​ស៊ីវិល​​ស្វាគមន៍​​យន្តការ​​​​​បណ្ដោះ​អាសន្ន​​​​​​​របស់​រដ្ឋាភិបាល ក្នុង​ការ​​​ប្រមូល​ទិញ​ផ្លែ​មៀន និង​ផ្លែ​តាង៉ែន ឬ​​​អ្នក​ខ្លះ​ហៅ​ថា ​មៀន​ប៉ៃលិន ​​​​​នៅ​តាម​ចម្ការ​ក្នុង​ខេត្ត​បាត់ដំបង និង​ ខេត្ត​​​ប៉ៃលិន​។ ប៉ុន្តែ​ពួកគាត់​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រញាប់​​រក​ទីផ្សារ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​​ឲ្យ​បាន​លឿន ​​ដោយ​ប្រើ​​ប្រាស់​កិច្ច​ព្រមព្រៀង​​ពាណិជ្ជកម្ម​សេរី​(FTA)​ជាមួយ​ចិន​​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​កម្ពុជា។
Published 08/22/21
ពលករ​ខ្មែរ​​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ជា​ច្រើន​នាក់ ​នៅ​តែ​​បន្ត​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កម្ពុជា​វិញ​ ដោយសារ​ពួកគាត់​ព្រួយបារម្ភ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩​ ​គ្មាន​គ្រូពេទ្យ​ព្យាបាល​ជំងឺ​។ ​​មន្ត្រី​សង្គម​ស៊ីវិល​ យល់​ថា ​​រឿង​នេះ​អាជ្ញាធរ​ខ្មែរ ​គួរតែ​រៀប​ចំ​ឱ្យ​ពលករ​ធ្វើ​ចត្តាឡឺស័ក​​​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ និង​ដើម្បី​ឱ្យ​ពួកគាត់​​ឆាប់​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​។
Published 08/22/21