អូឡាំពិក​បារីស​២០២៤៖ ១០០​ថ្ងៃ​មុន​ការ​​សម្ពោធ តើ​បារាំង​បាន​ត្រៀមខ្លួន​​រួចរាល់​ហើយ​ឬ
Listen now
Description
គិតចាប់ពីថ្ងៃទី​១៧មេសានេះទៅ គឺនៅ​សល់​១០០ថ្ងៃគត់ ដែល​កម្មវិធីប្រកួតកីឡាអូឡាំពិក២០២៤នៅទីក្រុងប៉ារីស នឹងចាប់ផ្តើមជាផ្លូវការ​។​ មានមតិខ្លះ បានបង្ហាញការព្រួយបារម្ភជាច្រើនចំណុច ថាហេដ្ឋារចនាសម្ព័ន្ធកីឡា ព្រមទាំងបណ្តាញដឹកជញ្ជូន​បារាំង នៅមិនទាន់រៀបចំស្រេចបាច់ ដើម្បី​ទទួល​កីឡាករនិងអ្នកទស្សនារាប់សែននាក់ឡើយ​​។​ ហើយទន្ទឹមនឹងនេះ ក៏មានផងដែរ នូវការព្រួយបារម្ភស្តីពីបញ្ហាសន្តិសុខ ដោយសារតែមានការគំរាម​​ធ្វើភេរវកម្ម​​ នៅថ្ងៃ​បើក​សម្ពោធការប្រកួត​។
More Episodes
​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ ​ COP 29 ​បើកធ្វើ​នៅ​ក្រុង​បាគូ ប្រទេស​​អាស៊ែរបៃហ្សង់ ចាប់​ពីថ្ងៃទី​១១វិច្ឆិកានេះ​ រហូត ដល់​២២វិច្ឆិកា ខាងមុខ។  ជំនួប​កំពូល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ លើកនេះ ផ្តោត​ជា​សំខាន់​ដើម្បី​កៀរគរ​ហិរញ្ញវត្ថុ​និង​រក​ដំណោះស្រាយ​ទប់​ទល់​នឹងការ​ប្រែប្រួល​អាកាសធាតុ...
Published 11/11/24
​លោក ដូណាល់ ត្រាំ នឹងត្រឡប់​ទៅកាន់​អំណាច​សេតវិមាន​អាមេរិក​ ជាថ្មី។ ដ្បិតថា​ បេក្ខជន​​​ប្រធានាធិបតី មកពីគណ​បក្ស​សាធារណរដ្ឋ រូប​នេះ​ ​មា​នសំឡេង​ឆ្នោត​នាំមុខ ច្រើន​ជាង​ បេក្ខនារី​បក្ស​ប្រជាធិបតេយ្យ លោកស្រី ខាម៉ាឡា ហារីស។ លោក ត្រាំ​ ទទួល​បាន​សន្លឹក​ឆ្នោត​​ច្រើន​ជាង ទាំង​សំឡេង​បោះឆ្នោត​ទូទៅ...
Published 11/06/24