Episodes
​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ ​ COP 29 ​បើកធ្វើ​នៅ​ក្រុង​បាគូ ប្រទេស​​អាស៊ែរបៃហ្សង់ ចាប់​ពីថ្ងៃទី​១១វិច្ឆិកានេះ​ រហូត ដល់​២២វិច្ឆិកា ខាងមុខ។  ជំនួប​កំពូល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ លើកនេះ ផ្តោត​ជា​សំខាន់​ដើម្បី​កៀរគរ​ហិរញ្ញវត្ថុ​និង​រក​ដំណោះស្រាយ​ទប់​ទល់​នឹងការ​ប្រែប្រួល​អាកាសធាតុ ជាពិសេស​រក​មធ្យោបាយ​ជួយ​ប្រទេស​ក្រីក្រ ឲ្យ​​មាន​សមត្ថភាព​និងលទ្ធភាព​ ​សម្របខ្លួន​នឹងកំណើនកម្តៅផែនដី។ ក៏ប៉ុន្តែ កម្មវត្ថុ​នៃកិច្ចប្រជុំពិភពលោក​​នេះ ត្រូវ​ថមថយសន្ទុះជាខ្លាំង...
Published 11/11/24
​លោក ដូណាល់ ត្រាំ នឹងត្រឡប់​ទៅកាន់​អំណាច​សេតវិមាន​អាមេរិក​ ជាថ្មី។ ដ្បិតថា​ បេក្ខជន​​​ប្រធានាធិបតី មកពីគណ​បក្ស​សាធារណរដ្ឋ រូប​នេះ​ ​មា​នសំឡេង​ឆ្នោត​នាំមុខ ច្រើន​ជាង​ បេក្ខនារី​បក្ស​ប្រជាធិបតេយ្យ លោកស្រី ខាម៉ាឡា ហារីស។ លោក ត្រាំ​ ទទួល​បាន​សន្លឹក​ឆ្នោត​​ច្រើន​ជាង ទាំង​សំឡេង​បោះឆ្នោត​ទូទៅ និងទាំង​ប្រតិភូ​តំណាង។ មកទល់​ម៉ោង​​​ផ្សាយ​នេះ ​​លោក ត្រាំ ទទួល​បាន​អង្គប្រតិភូ រហូត​ដល់ ២៧៧  ហើយ​ចំណែកឯ ​លោកស្រី ហារីស បានត្រឹមតែ​ ជាង​ ២២៤ អង្គ​បោះឆ្នោត​ តែប៉ុណ្ណោះ។  ក៏ប៉ុន្តែ លទ្ធផល​ផ្លូវការ​...
Published 11/06/24
​ថ្ងៃអង្គារ ទី​៥វិច្ឆិកា​ ប្រជា​ពលរដ្ឋអាមេរិក អញ្ជើញ​ទៅបោះឆ្នោត​ដើម្បី​ជ្រើសរើសប្រធានាធិបតី​អាណត្តិ​ថ្មី​។ បេក្ខជន ២ នាក់​ ដែល​​គេ​ស្គាល់​ស្រាប់ គឺអតីត​ប្រធានាធិបតី ដូណាល់ ត្រាំ មកពីគណ​បក្ស​សាធារណរដ្ឋ និង​ អនុប្រធានាធិបតី​​ផុត​អាណត្តិ ​លោកស្រី ខាម៉ាឡា ហារីស។ នេះជា​ការ​បោះឆ្នោត​ដែល​ពិភពលោក​កំពុងតែ​ទន្ទឹង​រង់ចាំ​តាម​ដាន​យ៉ាងប្រកៀក​ប្រកិត ដ្បិត​ថា នរណាម្នាក់ ​ដែល​ឡើង​ទៅកាន់​ក្តាប់​អំណាច​សេតវិមាន​អាមេរិក នឹង​ជះឥទ្ធិពល​​ទៅដល់​ដំណើរការ​របស់​ពិភពលោក នា​អំលុង​ ៤ ឆ្នាំទៅមុខ​ទៀត។​
Published 11/05/24
សំណុំរឿងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ឬ CLV-DTA កំពុងបន្តជាបច្ចុប្បន្នភាពក្តៅគគុកដែលបានជំរុញឲ្យអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីថ្លែងការណ៍បញ្ជាក់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ថា ការដកខ្លួនចេញពីតំបន់អភិវឌ្ឍន៍រួមជាមួយឡាវ និងវៀតណាមហៅកាត់ CLV-DTA មិនចាំបាច់ឆ្លងរដ្ឋសភា និងឡាយព្រះហស្ថលេខាពីព្រះមហាក្សត្រទេ។ មិនបាច់ឆ្លងកាត់ ព្រោះ CLV-DTA ជា កិច្ចសហប្រតិបត្តិការធម្មតារវាងរដ្ឋាភិបាលនៃប្រទេស ទាំង៣។...
Published 10/30/24
លោកប្រធានាធិបតី​បារាំង​ អេម៉ានុយអែល​ ម៉ាក្រុង បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ម៉ារ៉ុក ចាប់​ពី​ថ្ងៃ​ចន្ទទី ​ដល់​ថ្ងៃ​ពុធ​ទី​៣០​​​តុលា អម​ដោយ​រដ្ឋមន្ត្រី​៩​រូប និង​ប្រតិភូ​សំខាន់ៗ​ជា​ច្រើន​នាក់។ ព្រះ​មហាក្សត្រ​ម៉ារ៉ុក មូហាម៉េដទី​៦ បាន​យាង​មក​ទទួល​ស្វាគមន៍​ប្រធានាធិបតី​បារាំង​ ដោយ​ផ្ទាល់​ព្រះ​អង្គ​ដល់​អាកាសយានដ្ឋាន​តែ​ម្តង។ នេះ​ជា​និម្មិតរូប​បញ្ជាក់​អំពី​ឆន្ទៈ​របស់​ប្រទេស​ទាំងពីរ​ក្នុង​ការ​ផ្សះផ្សា​គ្នា​ឡើង​វិញ​បន្ទាប់​ពី​ល្អក់កករ​នឹង​គ្នា​អស់​រយៈ​ពេល​បី​ឆ្នាំ។
Published 10/29/24
មេកើយ​ចលនា​ហាម៉ាស យ៉ាហយ៉ា ស៊ីនវ៉ា (Yahya Sinwar) ស្លាប់​នៅ​ថ្ងៃទី ១៧ តុលា ក្នុង​ប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្កហ្សា។ ​ប្រតិកម្ម​លោក​ខាង​លិច​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់។ ប្រមុខ​ដឹកនាំ​ខ្លះ​យល់​ថាការ​​កម្ចាត់​​​មេកើយ​ហាម៉ាសបាន​​ ជា​ឱកាស​នាំ​ដល់​ការ​បិទ​បញ្ចប់​សង្គ្រាម​នៅហ្កាហ្សា តែ​លោក​នេតាន់យ៉ាហ៊ូ​ បាន​ព្រមាន​ភ្លាម​ថា​សង្គ្រាម​មិន​ទាន់​បញ្ចប់​ទេ។ ចំណែក​អ៊ីរ៉ង់​ចាត់​ទុក​ការ​ស្លាប់​របស់​យ៉ាហយ៉ា ស៊ីនវ៉ារ ថា​ជាការ​ពង្រឹង​ស្មារតី​តស៊ូ។​...
Published 10/18/24
នៅទីក្រុង​ប៉ារីស កិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី ក្រុមប្រទេស​និយាយ​ភាសា​បារាំង​បាន​សម្រេច​កាលពីថ្ងៃយប់​ថ្ងៃ​សៅរ៍ម្សិលមិញ ជ្រើសរើស​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល​ក្រុមប្រទេស​និយាយភាសា​បារាំង លើកទី​២០ នៅ​​២ឆ្នាំ​ខាងមុខ​ទៀត ឆ្នាំ ២០២៦។ នៅក្នុងសន្និសីទកាសែត​នៅ​ក្រោយ​កិច្ច​ប្រជុំ​បិទទ្វារ​ដែលមាន​ការចូលរួម​ពីប្រមុខរដ្ឋ និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាលមកពីបណ្តាប្រទេស​សមាជិក​ហ្រ្វង់កូហ្វូនី លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង​បាន​ប្រកាស​ដំណឹង​នេះ​ជាផ្លូវការ​នៅមុខលោក​សុខ ចិន្តា​សោភា...
Published 10/06/24
នៅទី​បំផុត ក្រោម​សម្ពាធ​របស់​ក្រុម​​ និង​ដើម្បី​ប្រយោជន៍ជាតិព្រមទាំង​បក្ស​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​ប្រកាស នៅរសៀល​ថ្ងៃអាទិត្យ​ទី​២១កក្កដា ​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត។ ការ​បោះបង់​បេក្ខភាព​ប្រធានាធិបតី​របស់​លោក​ចូបៃ​ដិន បាន​និ​ងកំពុ​ង​ធ្វើ​ឱ្យការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក មាន​ភាព​កាន់​តែ​មិន​ជាក់​លាក់​ ព្រោះ​ នៅបី​ខែ​មុនសម័យ​បោះឆ្នោត​ ​គណបក្ស​ប្រជាធិបតេយ្យបែរ​ជា​គ្មាន​បេក្ខជនប្រធានាធិបតី​សម្រាប់​ប្រកួត​ប្រជែង​ជាមួយ​លោក​ដូណាល់​ត្រាំ​នៃបក្ស​សាធារណរដ្ឋ។...
Published 07/22/24
នៅប្រទេស​បារាំង លោកប្រធានាធិបតី លោកអេម៉ានុយអែល ម៉ាក្រុង​បាន​ធ្វើ​មជ្ឈដ្ឋានអ្នកនយោបាយភ្ញាក់ផ្អើល​គ្រប់គ្នា នៅពេល​លោកសម្រេចចិត្ត​រំលាយសភាបារាំង និង​រៀបចំការបោះឆ្នោត​មុនកាលកំណត់។ ការសម្រេចចិត្ត​របស់​លោកម៉ាក្រុងធ្វើឡើង នៅមួយម៉ោងក្រោយ​ការប្រកាស​លទ្ធផលបោះឆ្នោតសភាអឺរ៉ុបដែល​បង្ហាញថា គណបក្សរបស់​លោកម៉ាក្រុង​បរាជ័យ ចាញ់ដាច់​គណបក្ស​ស្តាំនិយមជ្រុល ដែលបានទទួលសំឡេងឆ្នោត ដល់ទៅ ៣១% នៅក្នុង​ការបោះឆ្នោតសភាអឺរ៉ុប​ កាលពីថ្ងៃអាទិត្យទី​៩​មិថុនា។ ​គណបក្ស​ស្តាំនិយមជ្រុល​កំពុង​មានសន្ទុះគាំទ្រច្រើន...
Published 06/10/24
ថ្ងៃទី​៦មិថុនា​ ជា​ខួប​៨០ឆ្នាំ នៃព្រឹត្តិការណ៍​វាយ​រំដោះប្រទេស​បារាំង​ ពី​ក្រញាំ​ដៃ​ទាហាន​ណាហ្ស៊ី​​អាល្លឺម៉ង់​​។​​​ នេះ​ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​​ដ៏សំខាន់​ ដែល​ឈាន​ទៅ​ផ្តួល​រំលំរបប​ណាស៊ី​ ហើយនិង​​បិទ​បញ្ចប់​សង្គ្រាម​លោកលើកទី២។​ រដ្ឋាភិបាល​បារាំង ​រៀបចំ​ពិធី​ដ៏គគ្រឹកគគ្រេង​សម្បើម​ណាស់ ដើម្បី​រំឭកខួប​៨ទស​វត្សរ៍ នៃ​មហាព្រឹត្តិការណ៍​វាយបំបែក​បន្ទាយណាហ្ស៊ី​​អាល្លឺម៉ង់​ នៅ​ខេត្ត​ណរម៉ង់​ឌី។
Published 06/06/24
នាវាចម្បាំងចិនចំនួន២គ្រឿងកំពុងបន្តមានវត្តមាននៅទឹកដីកំពង់ផែរាមកម្ពុជា។ ព្រឹត្តិការណ៍មួយនេះត្រូវបានអាមេរិកដាក់ក្តីសង្ស័យពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា។ គួរបញ្ជាក់ថា រូបភាពពីប្រព័ន្ធផ្កាយរណបរបស់វិទ្យាស្ថានស្រាវជ្រាវអាមេរិកបានបង្ហាញឲ្យឃើញនូវនាវាចម្បាំងចិនចំនួន២គ្រឿងដែលមានវត្តមាននៅកំពង់ផែរាមកម្ពុជាតាំងពីអំឡុងខែធ្នូ ឆ្នាំ ២០២៣។ អ្នកតាមដានបញ្ហាភូមិសាស្ត្រនយោបាយបានបង្ហាញក្តីកង្វល់ និងយល់ថា រដ្ឋាភិបាលកម្ពុជាត្រូវតែបន្តមានជំហរតម្លាភាពទាក់ទងនឹងកំពង់ផែរាម។
Published 05/06/24
ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក បាន​រាយការណ៍ថា​​ អ៊ីស្រាអែល​​បាន​វាយប្រហារទៅ​អ៊ីរ៉ង់ សំដៅមជ្ឈមណ្ឌល​នុយក្លេអ៊ែរ ហើយនិង​ព្រលាន​យន្តហោះ​អ៊ីរ៉ង់ នៅថ្ងៃសុក្រ​ទី​១៩មេសា និងថា​ ការវាយប្រហារ​ផ្លូវ​អាកាសនេះ​ជាការសងសឹក​​ឆ្លើយតប​ចំពោះ​ការវាយប្រហារ​របស់​អ៊ីរ៉ង់​លើអ៊ីស្រាអែល កាលពី​ថ្ងៃទី​១៣-១៤មេសា​។ ផ្ទុយទៅវិញ ភ្នាក់ងារ​សារព័ត៌មាន​អ៊ីរ៉ង់​មួយ​ចំនួន​ ព្យាយាម​អះអាង​ថា គ្មាន​ការ​វាយប្រហារ​អ្វីឡើយលើ​ទឹក​ដីអ៊ីរ៉ង់​ ហើយ​សារព័ត៌មាន​​ខ្លះទៀត បញ្ជាក់ថា មាន​សំឡេង​ផ្ទុះ តែ​គ្មានការ​ខូច​ខាត​អ្វីទេ។ ...
Published 04/19/24
គិតចាប់ពីថ្ងៃទី​១៧មេសានេះទៅ គឺនៅ​សល់​១០០ថ្ងៃគត់ ដែល​កម្មវិធីប្រកួតកីឡាអូឡាំពិក២០២៤នៅទីក្រុងប៉ារីស នឹងចាប់ផ្តើមជាផ្លូវការ​។​ មានមតិខ្លះ បានបង្ហាញការព្រួយបារម្ភជាច្រើនចំណុច ថាហេដ្ឋារចនាសម្ព័ន្ធកីឡា ព្រមទាំងបណ្តាញដឹកជញ្ជូន​បារាំង នៅមិនទាន់រៀបចំស្រេចបាច់ ដើម្បី​ទទួល​កីឡាករនិងអ្នកទស្សនារាប់សែននាក់ឡើយ​​។​ ហើយទន្ទឹមនឹងនេះ ក៏មានផងដែរ នូវការព្រួយបារម្ភស្តីពីបញ្ហាសន្តិសុខ ដោយសារតែមានការគំរាម​​ធ្វើភេរវកម្ម​​ នៅថ្ងៃ​បើក​សម្ពោធការប្រកួត​។
Published 04/17/24
បង្កើតឡើង​នៅថ្ងៃទី ៤​មេសា ១៩៤៩ ដើម្បីទប់ទល់​ឥទ្ធិពលរបស់​សហភាពសូវៀត សម្ព័ន្ធអាត្លង់ទិក​ខាងជើង អង្គការ​អូតង់ នៅថ្ងៃព្រហស្បតិ៍ទី ៤មេសានេះ ប្រារព្ធ​ខួប​៧៥ឆ្នាំ​របស់ខ្លួននៅទីស្នាក់កណ្តាល​អូតង់ នៅទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្សិក។ នៅចំពោះមុខ​សង្រ្គាមរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន អង្គការ​អូតង់​កំពុង​ប្រឈមមុខ​នឹង​ភាពមិនច្បាស់លាស់ ដោយសារ​តែ​ស្រមោល​របស់​លោក​ដូណាល់ ត្រាំ​ដែល​អាច​ឈ្នះឆ្នោត មកដឹកនាំ​អាមេរិក​សាជាថ្មី។ មានអាយុ​៧៥ឆ្នាំ តើ​អូតង់​ពិតជា​ចាស់គំរិល​ហួសសម័យ...
Published 04/04/24
ថ្ងៃទី២៤ កុម្ភៈ ២០២៤ ជាគម្រប់​​២ឆ្នាំ​នៃ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។​ សង្គ្រាម​បាន​ឈាន​ចូល​ដល់​ឆ្នាំ​ទីបី តែ​អ៊ុយក្រែន​ហាក់​ចុះ​ទន់​ដៃ។ ក្នុង​ខណៈ​ដែល​ជំនួយ​យោធា​របស់​ក្រុម​សម្ព័ន្ធមិត្តហូរ​ចូល​អ៊ុយក្រែន​យ៉ាង​យឺត​យ៉ាវ យោធា​​រុស្ស៊ី កំពុង​ស្ទុះ​ឡើង​កម្លាំង។ ប៉ុន្តែ​សាមគ្គី​ភាពមិន​ចុះ​ថយ​ទេ នៅថ្ងៃ​ទី​២៤​កុម្ភៈ​២០២៤​នេះ ប្រមុខ​ដឹកនាំ​ជា​ច្រើន​បាន​ធ្វើ​ដំណើរទៅ​ក្រុង​កៀវ ហើយ​ហ្សេ៧​បាន​បើក​ជំនួប​កំពូល​ស្តីពី​អ៊ុយក្រែន​...
Published 02/24/24
បាំងតែ​១សប្តាហ៍ទៀត ​សង្គ្រាម​ឈ្លានពានរុស្ស៊ី​លើ​អ៊ុយក្រែន ឈាន​ចូល​ឆ្នាំទី៣។ ​ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី អញ្ជើញ​ចូលរួម​ខួប ​៦០ឆ្នាំ ​នៃ សន្និសីទ​​សន្តិសុខ​​ក្រុងម៉ុយនិច នៅអាល្លឺម៉ង់​។ ​ ​​មេដឹកនាំ​នយោបាយ​និងការទូតពិភពលោក​ ប្រមាណ ១៨០ ​ចូល​រួម​​សន្និសីទ​​សន្តិសុខនេះ។ សន្និសីទ​​សន្តិសុខ​​ក្រុងម៉ុយនិច ចាប់បើក​នៅថ្ងៃ​សុក្រ ទី​១៦កុម្ភៈ ​​គ្រប​ដណ្តប់​ដោយ​សំណុំរឿង​ជម្លោះ​សង្គ្រាមឈ្លានពាន​​រុស្ស៊ី​នៅ​អ៊ុយក្រែន និង​សង្គ្រាម​​អ៊ីស្រាអែល-ក្រុម​ហាម៉ាស នៅតំបន់ហ្កាហ្សា។
Published 02/16/24
​ថ្ងៃ​នេះ ពលរដ្ឋ​ឥណ្ឌូណេស៊ីជិត២០៥​លាន​នាក់ ត្រូវ​បោះឆ្នោតជ្រើសរើស​​ប្រធានាធិបតី​ និង​ ​​បោះឆ្នោត​សភា ជ្រើសរើស​តំណាង​រាស្ត្រ​ថ្នាក់ជាតិ ៥៨០អាសនៈព្រមទាំង​ថ្នាក់តំបន់និងមូលដ្ឋាន​ចំនួន២ម៉ឺន​រូប​។ បេក្ខជនបី​​រូបបាន​ឈរ​ឈ្មោះ​​ប្រកួត​ប្រជែង​យក​តំណែង​​ប្រធានាធិបតីបន្តពីលោក​ចូកូ វីដូដូ ដែល​មិន​អាច​ឈរ​ឈ្មោះ​ជា​លើក​ទីបី។ បើ​តាម​លទ្ធផល​ប៉ាន់ស្មាន​បឋម​ បេក្ខជន​ប្រធានាធិបតី​ប្រាបូវូ ស៊ូប៊ីយានតូ ដែល​មាន​ជំហរ​បន្ត​នយោបាយ​របស់​​លោក​ចូកូវី កំពុង​នាំ​មុខ​ ជាមួយ​នឹង​សំឡេង​គាំទ្រ​ប្រមាណ​៥៥%...
Published 02/14/24
នៅថ្ងៃព្រហស្បតិ៍​ទី​១កុម្ភៈ​២០២៤​នេះ សមាជិក​សហភាពអឺរ៉ុបទាំង​២៧​ប្រទេស​បាន​មក​ជួប​ជុំ​គ្នា​​បើក​ជំនួប​កំពូល​វិសាមញ្ញ​ ដើម្បី​ជជែក​អំពី​បញ្ហា​​ថវិកា​និងអនុម័ត​​ជំនួយ៥០ពាន់​លាន​អឺរ៉ូ​​សម្រាប់​អ៊ុយក្រែន។ ជំនួប​ប្រជុំ​ត្រូវ​រក​វិធី​​ជំនះ​ចិត្ត​ហុងគ្រីឱ្យ​បាន​ ហើយ​ត្រូវ​​ពន្លត់​កំហឹង​កសិករ​អឺរ៉ុប​ទៀត។ កសិករ​និង​ត្រាក់ទ័រ​រាប់​ពាន់គ្រឿង​​បាន​នាំ​គ្នា​ទៅ​ដល់​មុខ​សហភាព​អឺរ៉ុប​នា​ទីក្រុង​ព្រុចសែលប្រទេស​ប៊ែលហ្ស៊ិក។ ហេតុ​អ្វី​ហុងគ្រី​ជំទាស់​នឹង​ការ​ផ្តល់​ជំនួយ​ដល់​អ៊ុយក្រែន ?...
Published 02/01/24
ជាង​បីខែកន្លះ​ក្រោយផ្ទុះ​​សង្គ្រាម​នៅ​ហ្កាហ្សា​មក ចលនា​ហាម៉ាស​បាន​​ប្រកាស​នៅថ្ងៃទី ២១​មករា​២០២៤ ​ ទទួល​ស្គាល់​កំហុស ដោយ​បាន​បង្ក​ឱ្យ​ស្លាប់​ជន​ស៊ីវិល​ស្លូតត្រង់ ក្នុង​​ប្រតិបត្តិការ​វាយឆ្មក់​ទ្រង់ទ្រាយ​ធំ​លើ​អ៊ីស្រាអែល កាលពី​ថ្ងៃទី​៧​តុលា​២០២៣។ ការ​វាយឆ្មក់​ ​ជា​ដើម​ហេតុ​នាំឱ្យ​អ៊ីស្រាអែល​ចេញ​ធ្វើ​សង្គ្រាម​លើ​តំបន់​ហ្កាហ្សា។ ហេតុ​អ្វី​បាន​ជាហាម៉ាស​ទើប​ចេញ​មុខ​ទទួល​ស្គាល់​កំហុស​នៅពេលនេះ ?
Published 01/22/24
ថ្ងៃសៅរ៍ទី​១៣មករានេះ នៅតៃវ៉ាន់មានការបោះឆ្នោត២ព្រមគ្នា គឺបោះឆ្នោតជ្រើសសមាជិកសភាផង និង​ជ្រើសរើសប្រធានាធិបតីថ្មី​ផង។ ជាការបោះឆ្នោត​ដែលស្ថិតនៅក្នុងបរិបទដ៏តានតឹងបំផុត ដោយសារតែចិនប៉េកាំង​ បានប្រើវិធីច្រើនយ៉ាង ដាក់សំពាធផង គំរាម​ផង​មក​លើប្រជាជន​តៃវ៉ាន់ ដែល​មានទំនោរគាំទ្រការប្រកាសឯករាជ្យ​កាន់តែខ្លាំង​។​
Published 01/13/24
បីខែ​ក្រោយ​ធ្វើ​សង្រ្គាម​នៅទឹកដី​ហ្កាហ្សា ដើម្បី​សងសឹក​នឹង​ក្រុមហាម៉ាសដែលវាយឆ្មក់ចូលសម្លាប់​មនុស្ស​នៅទឹកដីអ៊ីស្រាអែល តុលាការ​យុត្តិធម៌អន្តរជាតិ នៅទីក្រុង​ឡាអេ បាន​សវនានៅថ្ងៃ​ព្រហស្បតិ៍ទី​១១​មករា ទៅតាម​ពាក្យបណ្តឹង​របស់​អាហ្វ្រិកខាងត្បូង ដែល​បាន​ចោទប្រកាន់​អ៊ីស្រាអែល ថា បាន​ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍ នៅ​ហ្កាហ្សា។ គិត​ចាប់តាំង​ពីការវាយប្រហារ​របស់​ក្រុមប្រដាប់អាវុធ​ហាម៉ាស​ដែល​បានចូលសម្លាប់មនុស្ស​ប្រមាណ ១១៤០នាក់ នៅ​អ៊ីស្រាអែល ប្រតិបត្តិការសងសឹក​របស់​កងទ័ពអ៊ីស្រាអែល នៅទឹកដីហ្កាហ្សា...
Published 01/11/24
៤ថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ ស្ថានការណ៍ នៅច្រកសមុទ្រ​តៃវ៉ាន់ កាន់តែតានតឹងខ្លាំងឡើង។ នៅថ្ងៃ​អង្គារទី​៩​មករា ការបាញ់បង្ហោះ​ផ្កាយរណប​របស់​ចិន បាន​បង្ក​ឲ្យមានការភ័យ​ជ្រួលច្របល់​នៅ​កោះតៃវ៉ាន់។ បេក្ខជន​ប្រធានាធិបតី មកពីគណបក្សកាន់អំណាច​បានទម្លាក់កំហុស​ដាក់ប៉េកាំង​ថា កំពុងធ្វើនយោបាយ​ដាក់សម្ពាធ​លើ​អ្នកបោះឆ្នោត​តៃវ៉ាន់ រីឯ​បក្ស​ប្រឆាំង បក្សគួមីនតាំង​ដែលជិតស្និទ្ធ​នឹង​រដ្ឋអំណាច​ចិន​ចោទប្រកាន់​បក្សកាន់អំណាច​ថា ផ្ញើសារ បំភិតបំភ័យ​ប្រជាជនតៃវ៉ាន់​ដើម្បី​ប្រយោជន៍​សំឡេងឆ្នោត។
Published 01/09/24
ថ្ងៃទី​៦ ខែមករា​ ឆ្នាំ២០២៤ គឺ​ជា​ខួប ៣ ឆ្នាំគត់​ នៃការសម្រុកចូលវិមានកាពីតូល រដ្ឋសភា​សហ​រដ្ឋ​អាមេរិក ដែល​បណ្តាល​ឲ្យ​មាន​អំពើហិង្សា និងស្លាប់​មនុស្ស​ផង​​។ ករណីនេះ ក្លាយ​ជា​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​តម្រូវ​ តុលាការកំពូលរដ្ឋ​សហព័ន្ធ​អាមេរិក ​សម្រេចថា តើលោក ដូណាល់ ត្រាំ អាចនឹងត្រូវហាម ឬមិនត្រូវ​ហាម នៅ​ក្នុងការ​ឈរឈ្មោះ​បោះឆ្នោតប្រធានា​ធិបតី​ នា​ចុងឆ្នាំនេះ​។ ​ ​
Published 01/06/24
ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​ កំពុង​ធ្លាក់​ក្នុង​ភាព​តាន​តឹង​យោធា​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន​ទេ គិត​ចាប់​ពី​ឆ្នាំ​២០១០មក។ នៅ​ថ្ងៃ​សុក្រ​នេះ កូរ៉េខាង​ជើង​បាន​បាញ់​កាំភ្លើង​ត្បាល់​ចំនួន​២០០​គ្រាប់​ទៅក្នុង​សមុទ្ទ​លឿង​ ម្តុំ​ជិត​កោះ​របស់​កូរ៉េខាង​ត្បូង។ បន្ទាប់​ពី​បាន​ជម្លៀស​ជនស៊ីវិល​ជា​កិច្ចការពារ សេអ៊ូល​បាន​តប​ត​វិញ​ដោយ​ធ្វើ​សមយុទ្ធ​នៅ​តាម​ព្រំដែន​ជាប់​កូរ៉េខាង​ជើង។ ជា​សមយុទ្ធ​ដោយ​បាញ់​គ្រាប់​ពិតតែម្តង។ នៅ​ចំពោះ​មុខ​ស្ថានការណ៍​​បែប​នេះ​ចិន​បាន​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​អត់​ធ្មត់​...
Published 01/05/24