ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤
Listen now
Description
១) អ្នកវិភាគ៖ លោក ហ៊ុន សែន សុំជួបលោក មីន អ៊ុងហ្លាំង គឺដើម្បី​បង្កើតទំនាក់ទំនងអំណាចគ្រួសារហ៊ុន មិនមែនដើម្បី​ដោះ​ស្រាយ​វិបត្តិ​ភូមាទេ។ ២) លោកហ៊ុន សែន៖ ការផ្សព្វផ្សាយព័ត៌មានថា ព្រែកជីកតេជោ​ហ្វូណន នឹងសម្រួលដល់កងទ័ពជើងទឹកចិន ជារឿងប្រឌិតដើម្បី​មួល​បង្កាច់កម្ពុជាតាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយ។ ៣) លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យ ពលរដ្ឋខ្មែរយកកូនឱ្យបាន​ច្រើន​ស្របពេលមនុស្សមានវ័យចាស់កំពុងកើនឡើង។ ៤) សង្គមស៊ីវិលជាង ៥០ស្ថាប័ន ទាមទារឱ្យ រដ្ឋាភិបាល​ដោះលែង លោក កើត សារ៉ាយ ដើម្បី​ធានាសេរីភាពបញ្ចេញមតិនៅកម្ពុជា។ ៥) ទិន្នន័យ World Bank រកឃើញប្រទេសចំនួន​២០ជាប់​បំណុល​ចិនគដូចភ្នំក្នុង នោះមានកម្ពុជា និងឡាវផងដែរ។
More Episodes
១) ក្រសួងព័ត៌មានបញ្ចប់តំណែងទីប្រឹក្សា ១២៦រូប ដើម្បីធ្វើ​ទំនើបកម្ម​ស្ថាប័ន ដែលនាំឲ្យអ្នកសង្កេតការណ៍ខ្លះសាទរចំពោះវិធានការថ្មីនេះ។ ២) ក្រុមអ្នកឃ្លាំមើលសង្គម៖...
Published 06/14/24
១) លោក ហ៊ុន សែន ព្រមាន សារព័ត៌មានអន្តរជាតិ The Diplomat ថា ផ្សាយខុសពីការពិត។ ២) លោក ហ៊ុន ម៉ាណែត ថា កម្ពុជាត្រូវតែរស់ដោយខ្លួនឯង មិនត្រូវពឹងប្រទេសណាដាច់ខាតដើម្បីក្លាយប្រទេសអ្នកមាននៅ២០ឆ្នាំក្រោយ។ ៣) សង្គមស៊ីវិលអះអាងថា ការបញ្ឈប់ថ្នាក់ដឹកនាំសហជីពពីការងារនាំឱ្យជះឥទ្ធិពលអាក្រក់ដល់...
Published 06/14/24