Episodes
ផ្អែកតាមសារព័ត៌មាន The Economist សាលារៀនវៀតណាមពិតជាល្អណាស់។ វៀតណាមយល់អំពីតម្លៃនៃការអប់រំ និងវៀតណាមបណ្ដុះគ្រូបានល្អ ហើយវិស័យអប់រំទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបក្សកុម្មនិស្ដវៀតណាម។ បិតាស្ថាបនិកវៀតណាម លោក ហូ ជីមិញ ធ្លាប់បានលើកឡើងថា “ដើម្បីទទួលបានផលប្រយោជន៍ដប់ឆ្នាំ យើងត្រូវដាំដើមឈើ។ ដើម្បីប្រយោជន៍មួយរយឆ្នាំ យើងត្រូវតែបណ្ដុះបណ្ដាលប្រជាជន។”
Published 07/17/23
លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បាន​អញ្ជើញ​លោកនាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនដ្រា ម៉ូឌី ជា​ភ្ញៀវ​កិត្តិយស​ ក្នុង​កម្មវិធី​​បុណ្យ​ជាតិ ថ្ងៃទី ១៤​កក្កដា។ នេះ​ជា​និម្មតរូប​បញ្ជាក់ឱ្យ​ឃើញ​​អំពី​កិច្ចសហប្រតិបត្តិការ​កាន់​តែ​ប្រសើរឡើងៗ​រវាង​បារាំង​និង​ឥណ្ឌា​ ដែល​កំពុង​សាកល្បង​ចាប់​ចំណែក​របស់​ខ្លួន នៅ​ក្នុង​ពិភពលោក​ដ៏​កាន់​តែ​តាន​តឹង​ មាន​តែ​ភាព​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ឡើង​រវាង​ចិន​និ​ងអាមេរិក។
Published 07/12/23
នៅ​ថ្ងៃ​ចន្ទ ទី១០ កក្កដា អង្គការសហប្រជាជាតិ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ការ​អនុវត្តន៍​លើ​កម្មវត្ថុ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​រយៈពេល ១៥ឆ្នាំ​ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០៣០។ ដូច្នេះ​គិត​ត្រឹម​ឆ្នាំ ២០២៣ ការ​អនុវត្តន៍​លើ​កម្មវត្ថុ​មួយ​នេះ​បាន​ឈាន​ដល់​ពាក់កណ្តាល​ទី និង​ត្រូវ​ដើរ​ជិត​ដល់​គោលដៅ​នៅ​ឆ្នាំ ២០៣០។ តែ​បើ​តាម​ប្រមុខ​អង្គការសហប្រជាជាតិ​លោក​អង់តូនីញ៉ូ ហ្គូទែរស៍ ការ​អនុវត្តន៍​លើ​ផ្នែក​ខ្លះ​នៃ​កម្មវត្ថុ​មួយ​នេះ​បែរ​ជា​នៅ​ទ្រឹង​មួយ​កន្លែង ឬ​កំពុង​ដើរ​ថយក្រោយ​ទៅ​វិញ។ នៅ​ក្នុង​ន័យ​នេះ...
Published 07/11/23
ក្នុង​រយៈពេល ២ថ្ងៃ​ពី​ថ្ងៃ​អង្គារ ទី១១ ដល់​ថ្ងៃ​ពុធ ទី១២ កក្កដា អង្គការ​សន្ធិសញ្ញាអាត្លង់ទិកខាងជើង​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ណាតូ​បើក​កិច្ចប្រជុំកំពូល​នៅ​ក្នុង​ទីក្រុង​វីលនីញូស ប្រទេស​លីទុយអានី។ ចិន​មិនមែន​ជា​សមាជិក ហើយ​ក៏​មិន​ត្រូវ​បាន​ណាតូ​អញ្ជើញ​ឲ្យ​ចូលរួម​ដែរ។ តែ​ណាតូ​បាន​អញ្ជើញ​ប្រទេស​អូស្រា្តលី ជប៉ុន នូវែលសេឡង់ និង​ប្រទេស​កូរ៉េខាងត្បូង។ កាយវិការ​នេះ​ត្រូវ​បាន​ចិន​ចោទ​ណាតូ​ពី​បទ​យក​ប្រទេស​នៅ​ឥណ្ឌូប៉ាស៊ីហ្វិក​ធ្វើ​ជា​ចំណាប់ខ្មាំង។ ហេតុអ្វី​បាន​ជា​ចិន​លើក​ឡើង​យ៉ាង​ដូច​នេះ និង​ថា...
Published 07/10/23
ទោះបីមិនមានសង្គ្រាមជាមួយអ៊ុយក្រែន រុស្ស៊ីបានមើលឃើញពីការដើរថយក្រោយនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងច្រើន នៅសតវត្សរ៍ទី២១នេះ។ អត្រាកំណើតធ្លាក់ចុះ អត្រាមរណៈកើនឡើង កម្រិតច្នៃប្រឌិតដើរថយក្រោយ រួមផ្សំនឹងការកើនឡើងអំពើពុករលួយសុទ្ធតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់វឌ្ឍនភាពប្រទេស។ ប្រឈមនឹងផលលំបាកនៃសង្គ្រាម ស្របពេលដែលប្រជាជនរុស្ស៊ីរាប់សែននាក់បានចាកចេញពីប្រទេស តើគេអាចនិយាយថារុស្ស៊ីបានបាត់បង់សតវត្សទី២១របស់ខ្លួនដែរឬយ៉ាងណា?
Published 07/10/23
បន្ទាប់​ពី​ឆ្លង​កាត់​ភាព​ចលាចល​ហិង្សា​អស់​៦​យប់ នៅ​តាម​ទីក្រុង​តូច​ធំ​​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស បារាំង​បាន​ត្រលប់​មក​រក​ភាព​ស្ងប់​ស្ងាត់​វិញហើយ នៅឡើយ​តែ​​វិស័យ​ទេសចរណ៍​ និងសណ្ឋាគារ ដែល​​បន្ត​ព្រួយ​បារម្ភ ខ្លាច​បាត់បង់​ភ្ញៀវ ព្រោះរូប​ភាព​ហិង្សា​ និង​ទង្វើ​បែប​បំផ្លិចបំផ្លាញ ​របស់​ក្មេង​ជំទង់​ពេញ​កំហឹង​ មាន​ចុះផ្សាយ​យ៉ាង​ព្រោង​ព្រាត ក្នុង​ទំព័រ​សង្គម និង​បណ្តាញ​សារព័ត៌មាន​អន្តរជាតិ។ ​បារាំង​ទិសដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ ​កំពុង​ប្រលាក់ប្រលូស​ដោយ​កុប្បកម្ម​​ហិង្សា? តើ​វិស័យ​ទេសចរណ៍​បារាំង​...
Published 07/05/23
បារាំងបាន​ឆ្លងកាត់​ស្ថានភាពចលាចលហិង្សា កុបកម្មសឹងពាសពេញប្រទេស ​អស់​មួយ​សប្តាហ៍​កន្លងមកនេះ បន្ទាប់ពីមានករណី​ក្មេងជំទង់ម្នាក់ឈ្មោះ ណាហ៊ែល ត្រូវបាន​នគរបាលបាញ់​បណ្តាលឲ្យ​ស្លាប់​ កាលពីថ្ងៃអង្គារទី​២៧មិថុនា​ នៅជាយខាងលិចទីក្រុងប៉ារីស។ ក្រោយ​ហេតុការណ៍ ចលនាកុបកម្ម​ហិង្សាបាន​ផ្ទុះ​ឡើងជារៀងរាល់យប់ តាមទីក្រុងនានាសឹងពាសពេញប្រទេស ដោយ​ក្រុម​កុបករ​ ភាគច្រើនជាក្មេងជំទង់ ទាំងហ្វូងៗ​ បាននាំគ្នា​​ដុតរថយន្ត បង្កអគ្គីភ័យតាមអគារ​ និងវាយបំផ្លាញ​ទ្រព្យសម្បត្តិសាធារណៈ យ៉ាងហិង្សាជាទីបំផុត​។ តើកត្តាអ្វីខ្លះ...
Published 07/05/23
នៅ​ចុង​ខែ​មិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ ប្រមុខការទូត​បារាំង​លោកស្រី​កាទ្រីន កូឡូណា (Catherine Colonna) បាន​បំពេញ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ប្រទេស​ម៉ុងហ្គោលី។ គោលដៅ​នៃ​ទស្សនកិច្ច គឺ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជា​មួយ​ម៉ុងហ្គោលី​ដែល​ជា​ប្រទេស​អាស៊ី​មួយ​សម្បូរ​ដោយ​ធនធាន​ធម្មជាតិ​យុទ្ធសាស្រ្ត ពិសេស​អ៊ុយរ៉ាញ៉ូម និង​លីចូម។ នៅ​មុន​លោកស្រី​កូឡូណា ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​បំពេញ​ទស្សនកិច្ច​នៅ​ម៉ុងហ្គោលី​ក្នុង​ខែ​ឧសភា។ ហេតុអ្វី​បាន​ជា​បារាំង​ស្វែង​រក​អ៊ុយរ៉ាញ៉ូម​ដល់​ម៉ុងហ្គោលី និង​ថា...
Published 07/04/23
យន្តហោះ​គ្មានមនុស្សបើក (ដ្រូន) ដឹកអ្នក​ដំណើរ​ ពី​ប៉ារីស ទៅ​ញូវយ៉ក ដោយ​ប្រើ​ពេល​ត្រឹមតែ ៩០នាទី ហើយ​ដោយ​មិន​បញ្ចេញ​ឧស្ម័ន​កាបូនិក​សោះ... នេះ​គឺ​ជា​គម្រោង​របស់​ក្រុមហ៊ុន Start-up មួយ​នៅ​អឺរ៉ុប ឈ្មោះ Destinus។ កន្លងមក គេធ្លាប់សង្កេតឃើញ​មាន​គម្រោង​ស្រដៀងគ្នា​នេះ​ច្រើន​រួចមកហើយ ក៏ប៉ុន្តែ គម្រោង​របស់ Destinus ហាក់​បោះជំហានទៅមុខ​លឿន​គួរ​ឲ្យ​កត់សម្គាល់ ដោយ​យន្តហោះគំរូដើមមួយ​ត្រូវ​បាន​គេ​យក​មក​ដាក់​បង្ហាញ នៅ​ក្នុង​អំឡុង​ពិព័រណ៌​យន្តហោះអន្តរជាតិ​នៅ​ប៉ារីស កាល​ពី​សប្តាហ៍​កន្លងទៅ។
Published 06/28/23
ថ្ងៃអង្គារ​ រដ្ឋអំណាច​រុស្ស៊ី​ ប្រកាស​បញ្ជាក់​ជាថ្មី ថា​លើកលែង​ចោល​បទ​ប្តឹង​ផ្តល់​និង​បទចោទប្រកាន់​ទាំង​ឡាយ​ ចំពោះ​ក្រុម​ទាហានស៊ីឈ្នួល Wagner។ ​ក្រុម​ទាហាន​ Wagner ដែលកាលពី​ថ្ងៃ​សៅរ៍​​​ បានបះបោរនិង​​ប៉ុនប៉ង​ផ្តួលរំលំរដ្ឋាភិបាល​រុស្ស៊ី។  ព្រឹត្តិការណ៍​បះបោរនេះ បានធ្វើឲ្យ​ ពិភពលោក​  ភ្ញាក់ផ្អើល​ជាខ្លាំង។ ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​រុស្ស៊ី ​ប្រទេស​ចិន​ ក៏​ភ្ញាក់​ផ្អើលខ្លាំងណាស់ដែរ​។ ជាមួយ​គ្នា​នេះ​ ថ្នាក់ដឹកនាំ​ចិន ក៏​ទំនង​ជា​ភ្ញាក់​ស្មារតី​ និង ឃើញច្បាស់ពីអំណាចទន់ខ្សោយរបស់រុស្ស៊ី។ តើនេះ...
Published 06/27/23
នៅរុស្ស៊ី សកម្មភាពងើបបះបោររបស់ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ​បានចប់ទៅមែន ប៉ុន្តែវា​នៅបន្សល់ទុកនូវ​ផលវិបាក និង​ចំណោទសួរជាច្រើនទាក់ទង​នឹង​អនាគត​របស់​ក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉ាក់ណែ ដឹកនាំ​ដោយ​លោក​ព្រីហ្គោហ្ស៊ីន មនុស្សជំនិតដែលលោកពូទីន​ទើប​ចាត់ទុកជា​ជនជាតិក្បត់ជាតិ ក្នុងរឿងដឹកនាំ​ការបះបោរ​ប្រឆាំង​ថ្នាក់ដឹកនាំយោធា​រុស្ស៊ី។ ក្រៅពីចូលរួម​យ៉ាងសកម្ម​នៅក្នុង​សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ក្រុមទាហាន​ស៊ីឈ្នួល​វ៉ាក់ណែ​សកម្មខ្លាំង​នៅទឹកដីបរទេស ជាពិសេស​នៅអាហ្វ្រិក និង​នៅដើមបូព៌ា។ ដូច្នេះ...
Published 06/26/23
នៅ​ថ្ងៃ​អង្គារ ទី២០ មិថុនា ប្រទេស​កាតា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លក់​ឧស្ម័នធម្មជាតិពង្រាវ​ទៅ​ឲ្យ​ប្រទេស​ចិន។ កិច្ចព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង​រវាង​ក្រុមហ៊ុន​ចិន​ឈ្មោះ China National Petroleum Corporation និង​ក្រុមហ៊ុន​កាតា​ឈ្មោះ QatarEnergy សម្រាប់​រយៈពេល ២៧ឆ្នាំ។ នៅ​ក្នុង​រយៈពេល ២៧ឆ្នាំ កាតា​នឹង​លក់​ឧស្ម័នធម្មជាតិពង្រាវ​ទៅ​ឲ្យ​ចិន​ចំនួន ៤លានតោន​ក្នុង​មួយ​ឆ្នាំ។ នេះ​ជា​មហាកិច្ចព្រមព្រៀង​លើក​ទី២ រវាង​កាតា និង​ចិន បន្ទាប់​ពី​មហាកិច្ចព្រមព្រៀង​លើក​ទី១ ក្នុង​ឆ្នាំ ២០២២។...
Published 06/21/23
កាលពីថ្ងៃចន្ទ លោក​ អេម៉ានុយអែល ម៉ាក្រុង ដោយ​ឆ្លៀត​ក្នុង​អំឡុង​ពិព័រណ៍​យន្តហោះ នៅ​ទីក្រុង​ប៉ារីស បាន​រៀបចំ​សន្និសីទ​មួយ​ ដើម្បី​ជជែក​អំពី​យុទ្ធសាស្រ្ត ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ការពារដែន​អាកាសអឺរ៉ុប។ គម្រោង​ពង្រឹង​ប្រព័ន្ធ​ការពារដែន​អាកាស​​ផ្តួចផ្តើម​គំនិត​ដោយ​បារាំង​នេះ​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុងបរិបទ​តានតឹង​ជាមួយ​រុស្ស៊ី ក៏ប៉ុន្តែ វា​ក៏​ជា​គម្រោង ដែល​ប្រជែងគ្នា​​ក្នុង​ក្របខណ្ឌ​អឺរ៉ុប​គ្នាឯងផងដែរ គឺ​ប្រជែង​ជាមួយ​គម្រោង​ការពារដែន​អាកាស​ ដែល​ផ្តួចផ្តើម​គំនិត​ធ្វើ​ដោយ​អាល្លឺម៉ង់។
Published 06/21/23
នៅ​ថ្ងៃ​ចន្ទ ទី១៩ មិថុនា ប្រទេស​ស៊្វីស​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រទេស​ស៊ូដង់។ សន្និសីទ​នេះ​រៀបចំ​ឡើង​ក្នុង​ពេល​ដែល​ស៊ូដង់​កំពុង​បន្ត​អូសជើង​នៅ​ក្នុង​ជម្លោះ​ផ្លូវ​អាវុធ​រវាង​ឧត្តមសេនីយ​ពីរ​រូប​តាំង​ពី​ជាង ២ខែ​កន្លង​ទៅ។ តាំង​ពី​ថ្ងៃ​ផ្ទុះ​អាវុធ​ដំបូង​ក្នុង​ថ្ងៃទី១៥ មេសា មាន​បទឈប់បាញ់​ច្រើន​ដង​ត្រូវ​បាន​ព្រមព្រៀង​រវាង​ភាគី​ជម្លោះ​ទាំង​ពីរ។ តែ​ជា​ទូទៅ បទ​ឈប់​បាញ់​ទាំង​អស់​មិន​ត្រូវ​បាន​គោរព​ត្រឹមត្រូវ​ទេ។...
Published 06/20/23
កាលពី​សប្តាហ៍​មុន​ តុលាការសហព័ន្ធអាមេរិក បាន​សម្រេចចោទប្រកាន់ជាផ្លូវការ លើ​​អតីតប្រធានាធិបតី ​ដូណាល់ ត្រាំ ​ជា​ច្រើន​ករណី​ជុំវិញ​សំណុំរឿងរក្សាទុក​ឯកសារសម្ងាត់ជាតិ ហើយ​បទ​ចោទ​ប្រកាន់​នីមួយៗ អាច​នឹង​ត្រូវ​មា​នទោស​ជាប់ពន្ធ​នាគារ​ ប្រមាណ​ជាង១០ឆ្នាំ​។ នេះគឺជាលើកទី១​ក្នុងប្រវត្តិសាស្ត្រអាមេរិក​​​។ ​ ប៉ុន្មា​នថ្ងៃនេះ ក្នុងការជួបជុំ​ឃោសនានយោបាយ ជន​ជាប់​ចោទ​​លោក ដូណាល់ ត្រាំ កាន់តែប្រឹងប្រែង​វាយប្រហារសម្តីសង្គ្រុបលើលោក​ ចូ បៃដិន ហើយ​និង​ចង្អុលមុខ​​រដ្ឋមន្ត្រី​យុត្តិធម៌ ថា «ជា​ជន​ពុក​រលួយ» និង​ជា...
Published 06/14/23
នៅ​ថ្ងៃ​ចន្ទ ទី១២ មិថុនា ប្រទេស​កាណាដា និង​ប្រទេស​ហូឡង់​បាន​ប្តឹង​ប្រទេស​ស៊ីរី​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ពី​បទឧក្រិដ្ឋកម្ម​លើ​ប្រជាពលរដ្ឋ​ខ្លួន​ឯង។ តាំង​ពី​ស៊ីរី​បាន​ធ្លាក់​ក្នុង​សង្រ្គាម​ស៊ីរី​ជាង ១០ឆ្នាំ​មក នេះ​ជា​លើកទី១ ដែល​មាន​ការ​ប្តឹង​ស៊ីរី​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ។ តើ​បទឧក្រិដ្ឋកម្ម​ដែល​រដ្ឋាភិបាល​ស៊ីរី​បាន​ធ្វើ​លើ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​មាន​អ្វី​ខ្លះ និង​ថា តើ​ការ​ដាក់​ស៊ីរី​ឲ្យ​ប្រឈម​នឹង​តុលាការ​អន្តរជាតិ​ពេល​នេះ​មិន​យឺត​ពេល​ទេ ឬ​យ៉ាង​ណា?
Published 06/13/23
ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​រយៈពេល ៣ថ្ងៃ​ពី​ថ្ងៃទី៦ ដល់​ថ្ងៃ​ទី ៨ មិថុនា។ កម្មវត្ថុ​នៃ​ទស្សនកិច្ច​បាន​ផ្តោត​លើ​ប្រធានបទ​សំខាន់​ចំនួន​ពីរ ទី១ ស្តារ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អារ៉ាប៊ីសាអូឌីត​ដែល​ជា​សម្ព័ន្ធមិត្ត​ប្រវត្តិសាស្រ្ត​នៅ​មជ្ឈិមបូព៌ា និង​ប្រធានបទ​សំខាន់​ទី២ ព្យាយាម​រុញ​អារ៉ាប៊ីសាអូឌីត និង​អ៊ីស្រាអែល​ឲ្យ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​រវាង​គ្នា។ នៅ​ក្នុង​ប្រធានបទ​ទី២ នេះ...
Published 06/13/23
នៅ​ថ្ងៃ​អង្គារ ទី៦ មិថុនា ប្រេសិតពិសេសអាមេរិក​ទទួល​បន្ទុក​បញ្ហា​អាកាសធាតុ​លោក​ចន ឃ៊ែរី​បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ AFP ក្នុង​ទីក្រុង​អូស្លូ ប្រទេស​ន័រវែស។ លោក​ចន ឃ៊ែរី​បាន​ផ្តល់​ទស្សនៈ​ផ្ទាល់​ខ្លួន​ស្តីពី​ចំនួន​មនុស្ស​ក្នុង​លោក​ដែល​នឹង​មាន​ជិត ១០ ០០០លាននាក់​នៅ​ឆ្នាំ ២០៥០។ សម្រាប់​លោក​ចន ឃ៊ែរី ពិភពលោក​មិន​អាច​បន្ត​មាន​កំណើន​មនុស្ស​ដូច​សព្វថ្ងៃ​បាន​ឡើយ។ តែ​លោក​ក៏​មិន​បាន​ស្នើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ចំនួន​មនុស្ស​ដែរ។ អនុសាសន៍​របស់​លោក​ចន ឃ៊ែរី...
Published 06/07/23
នៅក្នុងរបាយការណ៍ ចេញផ្សាយ កាល​ពីថ្ងៃទី២៥ ឧសភា កន្លងទៅ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ បាន​ព្យាករ​ថា ការវិនិយោគ​ទៅលើ​ថាមពល​បៃតង នៅក្នុងឆ្នាំ២០២៣​នេះ នឹង​ត្រូវ​កើនឡើង​លើស​ថាមពល​ផូស៊ីល ហើយ​ក្នុង​ចំណោម​ថាមពល​បៃតងនេះ វិស័យ​ដែល​នាំមុខគេ គឺ​ថាមពល​សូឡា។ កំណើន​ដ៏លឿន​នៃ​វិស័យថាមពល​សូឡា​នេះ វា​គឺ​ជា​ដំណឹងល្អមួយ សម្រាប់​​ការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន ទប់ស្កាត់​ការ​ឡើងកម្តៅផែនដី។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា វា​ក៏​អាច​ចោទ​ជា​បញ្ហា​ចម្បងមួយផងដែរ គឺ​កំណើន​នៃ​កាកសំណល់​ពី​ផ្ទាំងសូឡា​ដែល​គេ​លែងប្រើ...
Published 06/07/23
នៅ​ក្នុង​ប្រទេស​ឥណ្ឌា ២ថ្ងៃ​ក្រោយ​គ្រោះថ្នាក់​រថភ្លើង​ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​ជិត ៣០០នាក់ និង​របួស​ប្រមាណ​ជា ៩០០នាក់​មក រថភ្លើង​ដឹកអ្នកដំណើរ និង​ដឹកទំនិញ​បាន​ធ្វើ​ចរាចរណ៍​ជា​ថ្មី​នៅ​ទីតាំង​កើត​ហេតុ​ក្នុង​ថ្ងៃ​ចន្ទ ទី៥ មិថុនា។ ចំណែក​ដើមចម​នៃ​គ្រោះថ្នាក់​ត្រូវ​បាន​រដ្ឋអំណាច​ទម្លាយ​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​អាទិត្យ ទី៤ មិថុនា។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី គ្រោះថ្នាក់ដឹក​រថភ្លើង​ពេល​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ចោទ​សួរ​ជា​ថ្មី​ស្តីពី​សុវត្ថិភាព និង​សន្តិសុខ​ផ្លូវដែក​របស់​ឥណ្ឌា។
Published 06/06/23
របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានបង្ហាញអំពី ភាពងាយរងគ្រោះនៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ សម្រាប់ឆ្នាំ២០២៣នេះ។ បញ្ហានេះបានក្លាយជាចំណុចត្រូវផ្តោតយ៉ាងសំខាន់ ហើយការភ័យខ្លាចនៃការឆ្លងវិបត្តិនេះទៅប្រព័ន្ធហិរញ្ញវត្ថុទាំងមូល រួមទាំងស្ថាប័នហិរញ្ញវត្ថុមិនមែនធនាគារ ក៏បានក្លាយជាប្រធានបទក្ដៅផងដែរ។ ហេតុអ្វី?
Published 06/05/23
ចាប់តាំង​ពីថ្ងៃ​ចន្ទ ២៩ឧសភា ដើមសប្តាហ៍​នេះមក តំណាង​រដ្ឋាភិបាល ក៏ដូចជា​វិស័យឯកជន​ មក​ពី​ ១៧៥ប្រទេស កំពុង​ចរចា​គ្នា នៅក្នុងទីក្រុង​ប៉ារីស ទៅលើ​សន្ធិសញ្ញា​អន្តរជាតិ​ប្រយុទ្ធប្រឆាំងនឹង​ការបំពុល​បរិស្ថាន​ដោយ​ប្លាស្ទិក។ ថ្វីដ្បិត​តែ​ប្រទេស​ភាគច្រើន​ទូទៅ សុទ្ធតែ​ទទួលស្គាល់​ អំពី​គ្រោះថ្នាក់​បង្ក​ឡើង​ដោយ​សំណល់​ប្លាស្ទិក ក៏ប៉ុន្តែ គេនៅតែ​មាន​គំនិតខ្វែងគ្នា​ខ្លាំង​នៅឡើយ ជុំវិញ​វិធានការ​ដែល​ត្រូវ​ដាក់​ចេញ ដើម្បី​ដោះស្រាយ​បញ្ហា​ប្លាស្ទិកនេះ។ តើ​ការខ្វែងគំនិតគ្នា​នេះ កើតឡើង​ជុំវិញ​ចំណុចចម្បង​អ្វីខ្លះ?
Published 05/31/23
នៅ​ក្នុង​ប្រទេស​តួកគី លោក​អ៊ែរដូហ្កាន​ទើប​ត្រូវ​បាន​ប្រជាជន​បោះឆ្នោត​ឲ្យ​កាន់​តំណែង​ប្រធានាធិបតី​អាណត្តិ​ថ្មី​ចំនួន ៥ឆ្នាំ​បន្ថែម​ទៀត​នា​ការ​បោះឆ្នោត​ក្នុង​ថ្ងៃ​អាទិត្យ ទី២៨ ឧសភា។ តាំង​ពី​យប់​ថ្ងៃ​ជាប់​ឆ្នោត​ភ្លាម លោក​អ៊ែរដូហ្កាន​បាន​ទទួល​សារ​អបអរសាទរ​ពី​បណ្តា​មេដឹកនាំ​បរទេស​ជា​ច្រើន ពិសេស​សារ​ពី​ក្រុម​ប្រទេស​លោកខាងលិច។ បន្ទាប់​មក សារ​ចូលរួម​អបអរសាទរ​ក៏​មាន​មក​ពី​សឹង​គ្រប់​ប្រទេស​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ សម្រាប់​មេដឹកនាំ​នៅ​មជ្ឈិមបូព៌ា​ភាគច្រើន...
Published 05/30/23
នៅ​ក្នុង​ប្រទេស​តួកគី លោក​អ៊ែរដូហ្កាន​ទើប​ត្រូវ​បាន​ប្រជាជន​បោះឆ្នោត​ឲ្យ​កាន់​តំណែង​ប្រធានាធិបតី​អាណត្តិ​ថ្មី​ចំនួន ៥ឆ្នាំ​បន្ថែម​ទៀត​នា​ការ​បោះឆ្នោត​ក្នុង​ថ្ងៃ​អាទិត្យ ទី២៨ ឧសភា។ តាំង​ពី​យប់​ថ្ងៃ​ជាប់​ឆ្នោត​ភ្លាម លោក​អ៊ែរដូហ្កាន​បាន​ទទួល​សារ​អបអរសាទរ​ពី​បណ្តា​មេដឹកនាំ​បរទេស​ជា​ច្រើន ពិសេស​សារ​ពី​ក្រុម​ប្រទេស​លោកខាងលិច។ បន្ទាប់​មក សារ​ចូលរួម​អបអរសាទរ​ក៏​មាន​មក​ពី​សឹង​គ្រប់​ប្រទេស​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ សម្រាប់​មេដឹកនាំ​នៅ​មជ្ឈិមបូព៌ា​ភាគច្រើន...
Published 05/30/23
ការ​បំពុល​ដោយ​ប្លាស្ទិក​ជា​ប្រធានបទ​នៃ​កិច្ចប្រជុំកំពូល​អន្តរជាតិ​ដែល​បាន​រៀបចំ​នៅ​ក្នុង​ប្រទេស​បារាំង​ពី​ថ្ងៃ​ចន្ទ ទី២៩ ឧសភា​ដល់​ថ្ងៃ​សុក្រ ទី២ មិថុនា។ កម្មវត្ថុ​នៃ​កិច្ចប្រជុំកំពូល គឺ​អនុម័ត​លើ​សន្ធិសញ្ញា​មួយ​ស្តីពី​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​បំពុល​ដោយ​ប្លាស្ទិក​លើ​បរិស្ថាន និង​សុខភាព​របស់​មនុស្ស។ នៅ​ក្នុង​ប្រទេស​ឥណ្ឌា កាកសំណល់​ប្លាស្ទិក​កំពុង​បន្ត​ក្លាយ​ជា​បញ្ហា និង​ជា​ក្តីកង្វល់ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​តឹងតែង​ប្រឆាំង​នឹង​ប្លាស្ទិក​ក៏​ដោយ។ គួរ​បញ្ជាក់​ថា​ក្នុង​មួយ​ឆ្នាំៗ...
Published 05/29/23