Episodes
ដូចយើងបានដឹងកន្លងមកហើយ តាំងតែពីអាណត្តិ​មុន លោកដូណាល់ ត្រាំ តែងតែបាននិយាយ​រិះគន់ចោទប្រកាន់ចិន​ និងបានចាប់ផ្តើម​ប្រកាសសង្គ្រាមពាណិជ្ជកម្ម​ជាមួយ​ចិន​​។ លោក​ដូណាល់ ត្រាំ បានសន្យា​ថានឹងតម្លើងពន្ធ​លើទំនិញចិន​ ដល់ទៅ​៦០%។ ហើយ​នៅក្នុង​អនាគតរដ្ឋបាល​ថ្មីរបស់​លោក​ ដែលនឹងចូលកាន់អំណាចនៅខែមករាឆ្នាំក្រោយ គឺមានសមាជិក​មួយចំនួន​បានចាប់ផ្តើម និយាយ​ប្រើ​ភាសា​ធ្ងន់ៗទៅលើថ្នាក់ដឹកនាំ​​​។ ជាមួយនឹងការត្រលប់មកដឹកនាំប្រទេសវិញរបស់​លោកដូណាល់ ត្រាំ ធ្វើ​ឲ្យ​គេបារម្ភជាខ្លាំង អំពីជម្លោះសេដ្ឋកិច្ចនិងការទូត​...
Published 11/17/24
កាលពីថ្ងៃទី​១១វិច្ឆិកា មានករណី​វាយ​ប្រហារ​ដោយ​ប្រើរថយន្តបើក​បំបុក សម្លាប់​មនុស្ស​ចំនួន​៣៥នាក់ នៅទីក្រុង​ជូហៃ ភាគខាងត្បូងប្រទេសចិន​។ ជនដៃដល់ ជា​បុរសជនជាតិចិន​អាយុ​ ​៦២ឆ្នាំ។ ករណីវាយ​ប្រហារនេះ ហាក់​បានធ្វើ​ឲ្យប្រឡាក់​ប្រឡូសប៉ះពាល់យ៉ាងខ្លាំង ទៅលើមុខមាត់កិត្តិយសរបស់ចិន ព្រោះថាកន្លងមក ចិន​តែងតែអួត​ប្រាប់គេឯងថាប្រទេសខ្លួន ជា​ប្រទេស​ដែលមានសុវត្ថិភាពបំផុត មិនដូចប្រទេសខ្លះដែល​តែងតែមានករណីបាញ់រះសម្លាប់​មនុស្សរាប់សិបនាក់យ៉ាងញឹកញាប់។ ដើម្បីការពារមុខមាត់ខ្លួន...
Published 11/14/24
ការ​ជាប់​ឆ្នោតក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ជា​ថ្មី​របស់​លោក​ដូណាល់ត្រាំ បាន​ធ្វើ​ឱ្យ​នឹក​ឃើញ​ភ្លាម​មួយ​រំពេច​អំពី​នយោបាយ​ដំឡើង​ពន្ធ​ និង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ ចុះ​ជាមួយ​ឥណ្ឌា​ ដែល​ជា​ប្រទេស​មាន​ប្រជាពលរដ្ឋ​ច្រើន​ជាង​គេ​នៅលើ​ពិភពលោក​វិញ​ តើ​លោក​ដូណាល់​ត្រាំ​គិត​យ៉ាងណាដែរ? លោក​ដូណាល់​ត្រាំ​ និង​លោកនាយករដ្ឋមន្ត្រី​​ ណារិនដ្រា ម៉ូឌី​ ស៊ីចង្វាក់​គ្នា​ខ្លាំង​ណាស់។ ក្នុង​នាម​ជា​មិត្ត​ ​ទំនាក់ទំនង​អាមេរិក-ឥណ្ឌា​ច្បាស់​ជា​រលូន​ខ្លាំង​ ប៉ុន្តែ​ប្រធានបទ​ខ្វែង​ក៏​មាន​ច្រើនដែរ។...
Published 11/07/24
ពិភពលោក​កំពុង​តាមដាន​មើល​យ៉ាងយកចិត្តទុកដាក់ ការបោះឆ្នោត​នៅសហរដ្ឋអាមេរិក​ដែលប្រព្រឹត្តទៅ​នៅថ្ងៃ​អង្គារ​ទី ៥វិច្ឆិកានេះ។ ជា​សម្ព័ន្ធមិត្ត​ដែល​ត្រូវការ​ពឹងផ្អែកខ្លាំង​លើជំនួយ​យោធា​របស់​អាមេរិក តៃវ៉ាន់​ដឹងច្បាស់ថា អាមេរិក​នឹងនៅតែ​បន្ត​លក់សព្វាវុធ​ទៅ​ឲ្យតៃវ៉ាន់ មិនថា ​បេក្ខជន​ណាមួយ ដូណាល់ ត្រាំ ឬខាម៉ាឡា ហារីស​ឈ្នះឆ្នោត​ចូលដឹកនាំ​អាមេរិក​៤ឆ្នាំខាងមុខ។ ប៉ុន្តែ អ្វីដែល​ធ្វើ​ឲ្យ​តៃវ៉ាន់​មិន​ច្បាស់ និង​បារម្ភ​នៅត្រង់ថា តើលោក​ដូណាល់ ត្រាំ​នឹង​ចេញមុខ​ជួយ​ការពារ​តៃវ៉ាន់...
Published 11/04/24
កន្លងមក ហ្វីលីពីនតែងត្រូវបានគេចាត់ទុកថា ជាប្រទេសដែល​បោះចោល​កាកសំណល់ប្លាស្ទិកទៅក្នុងសមុទ្រ ច្រើនជាងគេបង្អស់។ ក៏ប៉ុន្តែ​ ប្រមាណ​មួយឆ្នាំមកនេះ រដ្ឋាភិបាលហ្វីលីពីន ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ បានចាប់​ផ្តើម​អនុវត្តវិធានការ​មួយចំនួន ដើម្បីឈានទៅកាត់បន្ថយ​ការប្រើប្រាស់ និងការ​បោះចោល​កាកសំណល់​ប្លាស្ទិក​ទៅក្នុងធម្មជាតិ។ ជាក់ស្តែង ហ្វីលីពីនមានច្បាប់ថ្មីមួយ​ ដែលបាន​ដាក់កាតព្វកិច្ចឲ្យ​ក្រុមហ៊ុនសហគ្រាសទាំងអស់ត្រូវតែកាត់បន្ថយ​ការប្រើផលិត​ផល​ប្លាស្ទិក និង​ចូលរួមជាថវិកា​ដើម្បីកែច្នៃសំរាម​។...
Published 11/03/24
ថ្ងៃទី​៥វិច្ឆិកា​ គឺជាថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិក ខណៈដែលពេលនេះ​​ ​នៅតាមរដ្ឋខ្លះ គឺ​គេ​បានចាប់ផ្តើម​បោះឆ្នោតជាបណ្តើរៗហើយ​។ ការស្ទាបស្ទង់មតិ​បង្ហាញ​ថា បេក្ខជន​ធំៗទាំង​២ គឺលោក​ដូណាល់ ត្រាំ និ​ងលោកស្រី កាម៉ាឡា ហារីស ស្ថិតនៅប្រកៀក​ប្រកិត​គ្នា​ខ្លាំងណាស់។ បេក្ខជនទាំង​២ កំពុងតែប្រឹងប្រែង​ធ្វើការឃោសនា ទាក់ទាញការគាំទ្ររៀងៗខ្លួន។ តើការសន្យា​នយោបាយ របស់​លោកដូណាល់ ត្រាំ និងរបស់​លោកស្រីកាម៉ាឡា ហារីស មានភាពខុសគ្នាអ្វីខ្លះ?
Published 10/31/24
នៅបាំងមិនដល់១០ថ្ងៃទៀតទេ ការបោះឆ្នោតប្រធានាធិបតី​អាមេរិក​នឹងមកដល់។ បេក្ខជនធំៗទាំង២ គឺលោកស្រី​ កាម៉ាឡា ហារីស និ​ងលោកដូណាល់ ត្រាំ កំពុងតែ​ប្រឹង​ប្រែងឃោសនារៀងៗខ្លួន ដើម្បីទាក់ទាញការគាំទ្រនៅតាមរដ្ឋ​សំខាន់ៗ ដែល​មាន​ចំនួន​អ្នកបោះឆ្នោតតំណាង​ច្រើន​នាក់​។ ជាការកត់សំគាល់ សន្ទុះនៃការគាំទ្រ​​ទៅលើ​បេក្ខ​ជនទាំង២ ហាក់ដូចជាកាន់តែខិតជិតប្រកៀកប្រកិតគ្នាខ្លាំងឡើង។ វត្តមានចូលរួម របស់​លោកអូបាម៉ា និង​ភរិយា នៅក្នុងយុទ្ធនាការឃោសនា​របស់​លោកស្រី កាម៉ាឡា ហារីស គឺជាកម្លាំងទាក់ទាញ​ដ៏ធំនិងមិនអាចខ្វះបាន​...
Published 10/27/24
មហាសេដ្ឋី​មាន​លុយ​ច្រើនជាងគេ​នៅក្នុង​ពិភពលោក អេឡុន ម៉ាសក៍ Elon Musk​បាន​ប្រកាស​ផ្តល់​លុយ ១លានដុល្លារ ជារៀងរាល់ថ្ងៃ ដល់​អ្នកបោះឆ្នោត ពីពេលនេះ រហូត​ដល់ថ្ងៃ​បោះឆ្នោត ថ្ងៃទី​៥​វិច្ឆិកា។ អ្នកដែលអាច​ទទួល​សែក ឬ មូលប្បទានបត្រ ចំនួន​១លាន​ដុល្លារ​ពីមហាសេដ្ឋី អេឡុន ម៉ាសក៍ ត្រូវគោរព​លក្ខខណ្ឌពីរ។ ទី១ ពួកគេ​ត្រូវមានឈ្មោះ​ក្នុង​បញ្ជីបោះឆ្នោត និងទី២ ពួកគេ​ត្រូវ​ចុះ​ហត្ថលេខា​លើញត្តិ​ដែល​លោក​អេឡុន ម៉ាសក៍​បាន​បង្កើតឡើង​ដើម្បី​ទាមទារ​សេរីភាព បញ្ចេញមតិ និង​សិទ្ធិ​កាន់កាប់អាវុធ។ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ...
Published 10/22/24
សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ជីវ​ចម្រុះ​លើក​ទី​១៦ ដែល​ចាប់​បើក​នៅ​​ថ្ងៃ​ចន្ទទី​២១​តុលា​២០២៤ នៅក្រុង​កាលី​ប្រទេស​កូឡុំប៊ី ជា​ការ​ណាត់ជួប​​ខ្នាត​អន្តរជាតិ​លើក​ទីមួយ​ គិត​ចាប់​តាំងពី​ពិភពលោក​មាន​ផែនការ​បញ្ឈប់ការ​បំផ្លិច​បំផ្លាញផែន​​ដី​ មហា​សមុទ្ទ និង​ជីវិតជីវចម្រុះ​គ្រប់​ប្រភេទ ត្រឹម​ឆ្នាំ​២០៣០មក។ ​ផែនការមាន​ហើយ ​ឥលូវ​ដល់​ពេល​ត្រូវប្រែក្លាយ​ផែនការ​ឱ្យ​ការ​ពិត​ជាក់​ស្តែង។ តើ១៩៤​ប្រទេស​ជា​សមាជិក​នៃ​សន្ធិសញ្ញា​ដើម្បី​ជីវចម្រុះ ត្រូវមាន​សកម្មភាព និង​ដំណោះស្រាយ​​យ៉ាងណា...
Published 10/21/24
សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន រួមទាំង​អ៊ុយក្រែន​ផ្ទាល់ផង​បាន​រំជើបរំជួល​ ជ្រួលច្របល់​ខ្លាំង នៅ​ចុងសប្តាហ៍នេះ បន្ទាប់មាន​ក្រុមចារកម្ម​កូរ៉េខាងត្បូង​បានប្រកាស​​ដំណឹងថា ​ទាហាន​កូរ៉េខាងជើង​ជាង​១ពាន់នាក់​ធ្វើដំណើរ​ទៅដល់​មូលដ្ឋានទ័ព​រុស្ស៊ី នៅ​Vladivostok​នៅ​ខែតុលា​នេះ ដើម្បី​ចូលរួមប្រយុទ្ធកៀកស្មា​ជាមួយ​កងទ័ពរុស្ស៊ី នៅក្នុង​សមរភូមិអ៊ុយក្រែន។ វត្តមានទ័ព​កូរ៉េខាងជើង​ក្នុងជួរកងទ័ពរុស្ស៊ីនៅ​សមរភូមិអ៊ុយក្រែន​ នឹង​ធ្វើ​ឲ្យ​សង្រ្គាមដ៏ធំមួយនេះ នៅទឹកដី​អឺរ៉ុប ​​ផ្លាស់ប្តូរក្នុងទម្រង់មួយ​ដ៏គួរ​ឲ្យគ្រោះថ្នាក់។...
Published 10/20/24
ក្រុមប្រទេសសមាជិក​សហភាពអឺរ៉ុបទាំង​២៧ បានជួបប្រជុំគ្នាក្នុងជំនួបកំពូលកាលពី​ថ្ងៃព្រហស្បតិ៍​ ទី​១៧​តុលាកន្លងទៅ​។ សំណុំរឿងដ៏ធំនិង​បន្ទាន់បំផុត គឺបញ្ហាអន្តោប្រវេសន៍​ខុសច្បាប់ ដែលសម្រុកចូល​មកក្នុងទឹកដីអឺរ៉ុបឥតដាច់ ស្របពេលដែល​អឺរ៉ុបគ្មានដំណោះស្រាយ​រួម​ឲ្យ​មានប្រសិទ្ធភាព​។ បញ្ហាអន្តោប្រវេសន៍ គឺជា​ចំណុចធ្វើឲ្យ​ប្រទេសអឺរ៉ុប​ប្រកែកទាស់ទែងគ្នា ខណៈប្រទេសខ្លះចង់បិទទ្វារខ្ទប់​ ប្រទេសខ្លះទៀតចង់បើកចំហទទួលអន្តោប្រវេសន៍​​។ ឆ្លងកាត់ការ​​ប្រជុំជជែកគ្នាយ៉ាងតឹងតែង គេសង្កេតឃើញថា ប្រទេសសមាជិកអឺរ៉ុបកាន់តែច្រើន...
Published 10/18/24
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ បាន​ថ្លែង​ដោយ​ចំឈ្មោះ​ជា​លើក​ទីមួយ ឱ្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក អង់តូនីញ៉ូ ហ្គូទែរក៍​ គិត​គូរ​ដក​កងទ័ព​មួក​ខៀវ​ ចេញ​ជា​បន្ទាន់ ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​។ តាំងពី​ថ្ងៃព្រហស្បតិ៍​ទី​១០​តុលា​មក គ្រាប់​បាញ់​ផ្លោង​របស់​អ៊ីស្រាអែល​បាន​ធ្វើ​ឱ្យ​ទាហាន​មួក​ខៀវ​អង្គការ​សហប្រជាជាតិ​យ៉ាង​ហោច​៥​នាក់​​​​រង​របួស។ តើ​កងកម្លាំង​ទ័ព​មួក​ខៀវនៅលីបង់​​នេះ​ជា​នរណា? មាន​តួនាទីយ៉ាង​ណា បាន​ជា​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​ដែរ?
Published 10/13/24
ជាង៣ឆ្នាំ​ បន្ទាប់ពីក្រុមយោធាភូមាបានធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាល​របស់​លោកស្រី​អ៊ុងសាន ស៊ូជី គេសង្កេតឃើញថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ របស់លោក​អ៊ុងសាន ស៊ូជី ហាក់កំពុងបាក់កម្លាំង រលាយ​សាបសូន្យ​ម្តងបន្តិច​ៗ។ លោកស្រីអ៊ុងសាន ស៊ូជី​ និងសមាជិក​ធំៗភាគច្រើន កំពុងជាប់នៅក្នុងឃុំ ខណៈមេដឹកនាំធំៗ ដែលមាន​វ័យចំណាស់របស់គណបក្សនេះ បាន​ស្លាប់ម្តងមួយៗ។ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ បានធ្លាក់ចុះទន់ខ្សោយ​ គ្មានធនធានមនុស្ស​ ធ្វើ​ឲ្យ​ក្រុមយោធាមានសង្ឃឹមកាន់តែខ្លាំងនៅក្នុងការបោះឆ្នោត...
Published 10/10/24
ប្រមាណ២ឆ្នាំមកនេះ​ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ បានរីកសាយភាយនិងទទួលបានការចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយ​គេគិតថា ទៅថ្ងៃអនាគតដ៏ខ្លី គេនឹងប្រើបច្ចេកវិទ្យានេះជាទូទៅ ដើម្បី​ផលិត​មាតិកា អត្ថបទ​ និងរូបភាពនានា​។ ភាព​ល្បីរន្ទឺមួយរំពេចនេះ បានញ៉ាំងឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ទទួលបានការបោះទុន​វិនិយោគ យ៉ាងច្រើនសន្ធឹក។ តែជាមួយគ្នានេះ មានមតិអ្នកជំនាញ​ខ្លះលើកឡើងថា ការសំរុក​បោះទុនវិនិយោគលើ​បញ្ញាសិប្បនិម្មិត​ វាប្រៀបបីដូចដុំប៉ោងមូល តែធាតុពិតគឺវា​ប្រហោងក្នុង ព្រោះថាគិតត្រឹមពេលនេះ...
Published 10/08/24
ក្នុងសប្តាហ៍​កន្លងទៅនេះ អង្គការ​សន្ធិសញ្ញាសន្តិសុខរួមដែលគេតែងប្រដូច ហៅថាជាអង្គការអូតង់​​ដឹកនាំដោយ​រុស្ស៊ីនោះ បាន​បើក​ការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ​ នៅ​ប្រទេសកៀហ្ស៊ីស៊ីស្ថាន។ តែពីមួយឆ្នាំទៅមួយឆ្នាំ គេសង្កេត​ឃើញថា សម្ព័ន្ធភាពយោធាដែលរុស្ស៊ីបង្កើតឡើងដើម្បី​ប្រជែងកម្លាំងនឹង​អូតង់នេះ ហាក់ដូចជា​​បានធ្លាក់ចុះឥទ្ធិ​ពល​ជាបន្តបន្ទាប់។ ជាក់ស្តែង នៅក្នុង​សមយុទ្ធយោធាឆ្នាំនេះ ប្រទេសអាម៉េនី ដែលជាសាមជិក​ម្នាក់​ក្នុងចំណោម​ទាំង​៦នាក់ បានអវត្តមាន​មិនចូលរួម​ជាមួយទេ។​ ប្រទេសក្នុងតំបន់អាស៊ីកណ្តាលផ្សេងទៀត...
Published 09/22/24
នៅថៃ រដ្ឋាភិបាលថ្មីរបស់​លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ បានស្បថចូលកាន់អំណាច​ កាលពីថ្ងៃសុក្រទី​៦​កញ្ញាកន្លងទៅ​។ លោកស្រី ភែថងថាន គឺជាមនុស្សទី​៣ហើយ នៃវង្សត្រកូល​ស៊ីណាវ៉ាត្រ ដែលដឹកនាំរដ្ឋាភិបាលថៃ។ ប្រមាណជាង​២០ឆ្នាំមកនេះ ក្រុមគ្រួសារត្រកូល​ស៊ីណាវ៉ាត្រ មិនបាន​ទៅណាឆ្ងាយ​ឡើយ​ ពីឆាកនយោបាយ​ថៃ ហើយ​បន្តមានឥទ្ធិពលជានិច្ច ទៅលើជីវិតនយោបាយថៃ​​​ បើទោះបីជាមានព្យុះឧបសគ្គរារាំងយ៉ាងណា។
Published 09/09/24
១៥ឆ្នាំ​ក្រោយ​ការកាន់អំណាចយ៉ាងណែននៅបង់ក្លាដែស លោកស្រីនាយករដ្ឋមន្ត្រី ស្ហេក្ខ ហាស៊ីណា បាន​ភៀសខ្លួនយ៉ាងប្រញាប់ប្រញាល់ ទៅកាន់​ប្រទេសឥណ្ឌា កាលពី​ថ្ងៃទី​៥សីហា ដោយសារតែ​កំហឹងបាតុកម្មបណ្តេញ របស់​យុវជននិស្សិតបង់ក្លាដែស។ មិនបាន​១ខែស្រួលបួល​ផង វត្តមាន​របស់​លោកស្រីអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស​រូបនេះ បានធ្វើឲ្យ​​​រដ្ឋាភិបាល​ឥណ្ឌា មានការទើសទាល់ចិត្តជាខ្លាំង។ តើមាន​​មូលហេតុអ្វីទៅ?
Published 09/03/24
កាលពី​ថ្ងៃចន្ទទី​២៩កក្កដា លោក​ចូ បៃដិន​បានប្រកាសអំពី​គម្រោងរបស់​លោក​ ដែល​ស្នើឲ្យ​មានកំណែទម្រង់​ទៅលើ​តុលាការកំពូល ដែលជាស្ថាប័ន​យុត្តិធម៌កំពូលនៃសហរដ្ឋអាមេរិក​។ បើតាមសន្ទរកថារបស់​លោកចូ បៃដិន ការស្នើគំនិតធ្វើកំណែទម្រង់នេះ គឺដើម្បី​ប្រយុទ្ធប្រឆាំងនឹងចរន្តគំនិត​ជ្រុលនិយម នៅក្នុងស្ថាប័ន​កំពូលនេះ ខណៈចៅក្រុម​ភាគច្រើន សុទ្ធសឹងតែជា​ចៅក្រុមអភិរក្សនិយ​ម។ តែយ៉ាងណា គម្រោងរបស់​លោក​ចូ បៃដិននេះ គឺ​គ្មានសង្ឃឹមថាអាច​សម្រេចបានដូច​​បំណងឡើយ ដោយ​សារតែឧបសគ្គ​រៀបចំ​ឡើង ដោយគណ​បក្សសាធារណ​រដ្ឋ​។
Published 07/30/24
កីឡាអូឡាពិក​ គឺ ជាព្រឹត្តិការណ៍កីឡាអន្តរជាតិ ដែលមានមនុស្សតាមដានច្រើងជាងគេបំផុត។ ជាក់ស្តែង នៅរៀងរាល់ការប្រកួត កីឡាអូឡាំពិកម្តងៗ មានអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ មិនក្រោម ១ពាន់ ៥០០ លាននាក់ ពីជុំវិញពិភពលោក។ សារៈសំខាន់ និងប្រជាប្រិយភាព ដ៏ធំសម្បើមនេះហើយ ដែលជាមូលហេតុ នាំឲ្យកីឡាអូឡាំពិក តែងរងសម្ពាធ និង ឥទ្ធិពល ពីបរិបទភូមិសាស្ត្រនយោបាយសកល។ 
Published 07/26/24
ចិននិងរុស្ស៊ីមានគម្រោងសាងសង់ បណ្តាញ​​​បំពង់បង្ហូរឧស្ម័ន​ដ៏វែងមួយ ឈ្មោះថា Power of Siberia 2 ដែលតភ្ជាប់ពី​តំបន់ស៊ីបេរី ឆ្ពោះទៅកាន់ខេត្តស៊ីនជាំងរបស់ចិន​។ ស្របពេល​ដែល​ប្រទេសអឺរ៉ុបបានឈប់ទិញឧស្ម័នរុស្ស៊ី គម្រោងដ៏ធំមហាសាលនេះ នឹងអនុញ្ញាតឲ្យរុស្ស៊ី អាចទទួល​បាននូវ​​​ប្រភពចំណូលដ៏ច្រើនសន្ធឹក​។ តែយ៉ាងណា គម្រោង​ដ៏ធំនេះហាក់នៅឆ្ងាយ​សន្លឹម​ មិនដូចការសង្ឃឹមរបស់រុស្ស៊ីទេ ព្រោះភាគីចិនដែលមានប្រៀប ​កំពុងតែអូសជើង និង​ដាក់លក្ខខណ្ឌកេង​ចំណេញ​ខ្លាំងបំផុត​។
Published 06/07/24
ប្រទេស​ចំនួន៣ អេស្ប៉ាញ អៀរឡង់ និង​ន័រវែសបាន​ចេញមុខ​ទទួលស្គាល់ជាផ្លូវការ​រដ្ឋប៉ាឡេស្ទីន ចាប់ពីថ្ងៃអង្គារ​ទី ២៨​ឧសភា។ របត់នយោបាយការទូតរបស់​ប្រទេស​ អឺរ៉ុប​ទាំងបី​តាមរយៈ​ការប្រកាស​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន​បានធ្វើ​ឲ្យ​អ៊ីស្រាអែល​ខឹងឆេះដុំ នៅប៉ុន្មាន​ថ្ងៃមកនេះ។ អ៊ីស្រាអែលមិនត្រឹម​​កោះហៅ​អ្នកតំណាងទូត​របស់​ប្រទេស​ទាំងបីមកព្រមាន ប៉ុន្តែ នៅបាន​ចោទប្រកាន់​អេស្ប៉ាញនាំមុខគេ​ក្នុង​ចំណោមប្រទេស​ទាំងបី​ថា កំពុងផ្តល់អំណោយដល់​ក្រុមហាម៉ាស និង​​ឃុបឃិត​ ចូលរួម​អំពាវនាវ​ឲ្យ​មានការសម្លាប់ប្រល័យពូជសាសន៍​ប្រជាជនជ្វីហ្វ។
Published 05/28/24
ប្រមុខរដ្ឋកាតា អេមៀ តាមីម បិន ហាម៉ាដ អាល់ ថានី​ផ្តើមទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល​២​ថ្ងៃ នៅ​ប្រទេស​បារាំង។ ក្រៅតែពីជំរុញ​ទំនាក់ទំនង​បារាំង និងកាតា ដែលជា​ប្រទេស​មហា​សេដ្ឋីប្រេង ទស្សនកិច្ច​ជាលើកទី១​របស់​ព្រះចៅកាតា នៅ​ទីក្រុង​ប៉ារីស នឹង​ផ្តោតសំខាន់​លើ​ការចរចា​បទឈប់បាញ់ និង​ការដោះលែង​ចំណាប់ខ្មាំង។ ខណៈដែលនាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ត្រៀមលក្ខណៈ​វាយប្រហារ​ជើងគោក​ចូល​ទីក្រុង​រ៉ាហ្វា ដែលជា​ជំរកចុងក្រោយ​របស់​ប្រជាជន​ប៉ាឡេស្ទីន នៅ​ហ្កាហ្សា បារាំង អេហ្ស៊ីប និងអាមេរិក​ងាកទៅ​ជំនួយ​ពីកាតា ដែលជាអន្តរការី...
Published 02/28/24
កាលពីថ្ងៃចន្ទ ទី២៦កុម្ភៈ សភាហុងគ្រីបានបោះឆ្នោតយល់ព្រម ឲ្យ​ប្រទេសស៊ុយអែត ក្លាយ​ជាសមាជិក​ថ្មី​នៃអង្គការសម្ព័ន្ធមិត្តអូតង់។ វត្តមាន​របស់ស៊ុយអែត ក្នុងនាមជា​សមាជិក​ទី​៣២របស់អូតង់​នេះ នឹង​ហុចអត្ថប្រយោជន៍​​​ជាច្រើន ដល់សមត្ថភាព​ការពារ របស់​អូតង់នៅក្នុងតំបន់សមុទ្រ​​បាល់ទិក ទល់នឹងការគំរាមរបស់រុស្ស៊ី។ ចាប់ពីថ្ងៃនេះទៅ ប្រទេសទាំងអស់​នៅ​ជុំវិញ​សមុទ្រ​បាល់ទិក លើកលែងតែរុស្ស៊ីមួយ គឺសុទ្ធតែជា​សមាជិក​អូតង់។​ តើមានន័យថា ចាប់ពីពេលនេះទៅ តំបន់សមុទ្របាល់ទិកនឹងក្លាយ ប្រៀបបីដូច​​​ជាបឹងមួយ...
Published 02/26/24
លោកអាឡិចសី ណាវ៉ាល់នី សកម្មជននយោបា​យ​រុស្ស៊ីដ៏ល្បីឈ្មោះ ដែល​ជាប់ពន្ធនាគារ​ជាង​៣ឆ្នាំមកហើយនោះ បានស្លាប់​នៅក្នុងពន្ធនាគារ​ នៅតំបន់អាកទិក​ភាគខាងជើងរុស្ស៊ី កាលពីថ្ងៃទី​១៦កុម្ភៈ​ម្សិលមិញ។ នេះបើផ្អែក​តាម​ការផ្សាយ​ របស់បណ្តាញព័ត៌មាន​ផ្លូវការរដ្ឋរុស្ស៊ី។ ក្រោយដំណឹងនៃការស្លាប់នេះ ប្រតិកម្ម​បានចេញមកជាបន្តបន្ទាប់ ពីបណ្តាថ្នាក់ដឹកនាំ​ប្រទេសលោកខាងលិច​ ដែល​បាន​លើកឡើងថា លោកពូទីន​ គឺជា​អ្នក​ទទួលខុសត្រូវតែម្នាក់គត់​ ​ចំពោះ​ការស្លាប់របស់​លោក​ណាវ៉ាល់នី​។ ស្លាប់​ក្នុងវ័យ​៤៧ឆ្នាំ លោកអាឡិចសី ណាវ៉ាល់នី បានបូជាជីវិត...
Published 02/16/24