ចិន៖ ប្រតិបត្តិការ​បង្ក្រាបអំពើពុករលួយ វាយសង្គ្រុប​វិស័យ​ហិរញ្ញវត្ថុ​ ដែលកំពុងខ្សោយរួច
Listen now
Description
នៅចិន បន្ទាប់ពី​លោក​ស៊ី ជីនពីង បានបើកប្រតិបត្តិ​ការ​បោសសំអាតអំពើពុករលួយ នៅក្នុងជួរមន្ត្រីបក្ស​​កុម្មុយនិស្ត ពេលនេះ គឺដល់វេនវិស័យធនាគារ ​ហិរញ្ញវត្ថុម្តង ដែលកំពុងតែប្រឈមខ្លាំង​។ គិតចាប់ពីដើម​ឆ្នាំ​២០២៤​នេះ​មក ថ្នាក់ដឹកនាំក្នុង​វិស័យ​ធនាគារ និង​​ហិរញ្ញវត្ថុ​​ចិន​ជាច្រើននាក់ ត្រូវបានគេចាប់ខ្លួន ដោយចោទ​ពីបទប្រព្រឹត្តិអំពើរលួយ។​ បញ្ហានេះ បានមកបន្ថែមធ្វើ​ឲ្យ​បរិយាកាស កាន់តែភ័យ​បារម្ភ ខណៈវិស័យហិរញ្ញវត្ថុ​ចិនពេលនេះ កំពុងជួបវិបត្តិទន់ខ្សោយរួចទៅហើយ​។​
More Episodes
ប្រមុខរដ្ឋកាតា អេមៀ តាមីម បិន ហាម៉ាដ អាល់ ថានី​ផ្តើមទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល​២​ថ្ងៃ នៅ​ប្រទេស​បារាំង។ ក្រៅតែពីជំរុញ​ទំនាក់ទំនង​បារាំង និងកាតា ដែលជា​ប្រទេស​មហា​សេដ្ឋីប្រេង ទស្សនកិច្ច​ជាលើកទី១​របស់​ព្រះចៅកាតា នៅ​ទីក្រុង​ប៉ារីស នឹង​ផ្តោតសំខាន់​លើ​ការចរចា​បទឈប់បាញ់ និង​ការដោះលែង​ចំណាប់ខ្មាំង។...
Published 02/28/24
កាលពីថ្ងៃចន្ទ ទី២៦កុម្ភៈ សភាហុងគ្រីបានបោះឆ្នោតយល់ព្រម ឲ្យ​ប្រទេសស៊ុយអែត ក្លាយ​ជាសមាជិក​ថ្មី​នៃអង្គការសម្ព័ន្ធមិត្តអូតង់។ វត្តមាន​របស់ស៊ុយអែត ក្នុងនាមជា​សមាជិក​ទី​៣២របស់អូតង់​នេះ នឹង​ហុចអត្ថប្រយោជន៍​​​ជាច្រើន ដល់សមត្ថភាព​ការពារ របស់​អូតង់នៅក្នុងតំបន់សមុទ្រ​​បាល់ទិក ទល់នឹងការគំរាមរបស់រុស្ស៊ី។...
Published 02/26/24