មានស៊ុយអែតជាសមាជិកមួយទៀត​ តើតំបន់សមុទ្របាល់ទិក នឹងក្លាយជា “បឹង​របស់អូតង់”?
Listen now
Description
កាលពីថ្ងៃចន្ទ ទី២៦កុម្ភៈ សភាហុងគ្រីបានបោះឆ្នោតយល់ព្រម ឲ្យ​ប្រទេសស៊ុយអែត ក្លាយ​ជាសមាជិក​ថ្មី​នៃអង្គការសម្ព័ន្ធមិត្តអូតង់។ វត្តមាន​របស់ស៊ុយអែត ក្នុងនាមជា​សមាជិក​ទី​៣២របស់អូតង់​នេះ នឹង​ហុចអត្ថប្រយោជន៍​​​ជាច្រើន ដល់សមត្ថភាព​ការពារ របស់​អូតង់នៅក្នុងតំបន់សមុទ្រ​​បាល់ទិក ទល់នឹងការគំរាមរបស់រុស្ស៊ី។ ចាប់ពីថ្ងៃនេះទៅ ប្រទេសទាំងអស់​នៅ​ជុំវិញ​សមុទ្រ​បាល់ទិក លើកលែងតែរុស្ស៊ីមួយ គឺសុទ្ធតែជា​សមាជិក​អូតង់។​ តើមានន័យថា ចាប់ពីពេលនេះទៅ តំបន់សមុទ្របាល់ទិកនឹងក្លាយ ប្រៀបបីដូច​​​ជាបឹងមួយ ស្ថិតក្រោមការគ្រប់គ្រងរបស់អូតង់ ឬមួយក៏រុស្ស៊ីនៅតែអាច​ មានលទ្ធភាព​​គំរាម​បាន​?
More Episodes
ប្រមុខរដ្ឋកាតា អេមៀ តាមីម បិន ហាម៉ាដ អាល់ ថានី​ផ្តើមទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល​២​ថ្ងៃ នៅ​ប្រទេស​បារាំង។ ក្រៅតែពីជំរុញ​ទំនាក់ទំនង​បារាំង និងកាតា ដែលជា​ប្រទេស​មហា​សេដ្ឋីប្រេង ទស្សនកិច្ច​ជាលើកទី១​របស់​ព្រះចៅកាតា នៅ​ទីក្រុង​ប៉ារីស នឹង​ផ្តោតសំខាន់​លើ​ការចរចា​បទឈប់បាញ់ និង​ការដោះលែង​ចំណាប់ខ្មាំង។...
Published 02/28/24
លោកអាឡិចសី ណាវ៉ាល់នី សកម្មជននយោបា​យ​រុស្ស៊ីដ៏ល្បីឈ្មោះ ដែល​ជាប់ពន្ធនាគារ​ជាង​៣ឆ្នាំមកហើយនោះ បានស្លាប់​នៅក្នុងពន្ធនាគារ​ នៅតំបន់អាកទិក​ភាគខាងជើងរុស្ស៊ី កាលពីថ្ងៃទី​១៦កុម្ភៈ​ម្សិលមិញ។ នេះបើផ្អែក​តាម​ការផ្សាយ​ របស់បណ្តាញព័ត៌មាន​ផ្លូវការរដ្ឋរុស្ស៊ី។ ក្រោយដំណឹងនៃការស្លាប់នេះ...
Published 02/16/24