ឥណ្ឌា ចង់កាត់បន្ថយការពឹងពាក់លើអាវុធរុស្ស៊ី តែក្នុងរយៈពេលខ្លី មិនអាចទៅរួច
Listen now
Description
ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ឥណ្ឌា បា​នស្តែងអំពី​​មហិច្ចតា​ខ្លាំង​ៗឡើង​ ចង់ធ្វើ​ជា​មហាអំណាច​ដឹកនាំ​ពិភពលោក​នឹងគេ​ដែរ​។ ក្នុងវត្ថុបំណង​នេះ ឥណ្ឌា បា​នវិនិយោគ​ផលិតអាវុធ​ និង​បញ្ជាទិញ​អាវុធ​​ច្រើនឡើងៗ​ រហូត​​ក្លាយ​ជា​ប្រទេស​ដែល​នាំ​ចូល​គ្រឿង​សព្វាវុធ​ច្រើន​ជាងគេលើកពិភពលោក​។ ​ប្រទេស​ ៣​ ដែល​ ឥណ្ឌា ទិញ​អាវុធ​ច្រើន​ជាង​គេ គឺ រុស្ស៊ី បារាំង និងសហរដ្ឋអាមេរិក។​ នៅក្នុង​បរិបទ​សង្គ្រាម​នៅ​អ៊ុយក្រែន ជា​ឱកាស​ឲ្យ​ ឥណ្ឌា គិត​គូរ​ជម្រើស​ថ្មីៗបន្ថែម ហើយ​ ឥណ្ឌា ក៏​ចង់កាត់បន្ថយការពឹងពាក់លើអាវុធរុស្ស៊ី​។ ក៏ប៉ុន្តែ នេះ ជា​​ដំណើរផ្លូវ​នៅ​វែង​ឆ្ងាយ​ណាស់។​​
More Episodes
ប្រមុខរដ្ឋកាតា អេមៀ តាមីម បិន ហាម៉ាដ អាល់ ថានី​ផ្តើមទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល​២​ថ្ងៃ នៅ​ប្រទេស​បារាំង។ ក្រៅតែពីជំរុញ​ទំនាក់ទំនង​បារាំង និងកាតា ដែលជា​ប្រទេស​មហា​សេដ្ឋីប្រេង ទស្សនកិច្ច​ជាលើកទី១​របស់​ព្រះចៅកាតា នៅ​ទីក្រុង​ប៉ារីស នឹង​ផ្តោតសំខាន់​លើ​ការចរចា​បទឈប់បាញ់ និង​ការដោះលែង​ចំណាប់ខ្មាំង។...
Published 02/28/24
កាលពីថ្ងៃចន្ទ ទី២៦កុម្ភៈ សភាហុងគ្រីបានបោះឆ្នោតយល់ព្រម ឲ្យ​ប្រទេសស៊ុយអែត ក្លាយ​ជាសមាជិក​ថ្មី​នៃអង្គការសម្ព័ន្ធមិត្តអូតង់។ វត្តមាន​របស់ស៊ុយអែត ក្នុងនាមជា​សមាជិក​ទី​៣២របស់អូតង់​នេះ នឹង​ហុចអត្ថប្រយោជន៍​​​ជាច្រើន ដល់សមត្ថភាព​ការពារ របស់​អូតង់នៅក្នុងតំបន់សមុទ្រ​​បាល់ទិក ទល់នឹងការគំរាមរបស់រុស្ស៊ី។...
Published 02/26/24