Hello VOA៖ សង្គមស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ចំពោះ​ទោស​ព្រហ្មទណ្ឌ​លើ​កិច្ចការ
Listen now
Description
អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ការពារ​និង​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា លើកឡើង​ថា ​រដ្ឋាភិបាល​មិន​គួរ​អនុវត្ត​ទោស​ព្រហ្មទណ្ឌ​ទៅ​លើ​ការ​បំពេញ​វិជ្ជាជីវៈ​សារព័ត៌មាន​នោះ​ទេ ដោយ​លើក​ឡើង​ថា​ការ​ធ្វើ​បែប​នេះ អាច​ឈាន​ទៅ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ។ ​លោក​ ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA​ កាល​ពី​ថ្ងៃ​ចន្ទទី​៨​ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដោយ​លោក​បន្ថែម​ថា៖ ​«‍បុគ្គល​គ្រប់​រូប​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ ក៏​ប៉ុន្តែ​ចំពោះ​កិច្ចការ​របស់​អ្នក​សារព័ត៌មាន​គឺ​មិន​គួរ​ទទួល​ខុសត្រូវ​ក្នុង​បទ​ល្មើស​ព្រហ្មទណ្ឌ​ទេ»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​៨​ ខែ​វិច្ឆិកា ឆ្នាំ​២០២១)
More Episodes
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​...
Published 12/29/21
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន​ក...
Published 12/27/21
Published 12/27/21