Episodes
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន​ក្នុង​ឆ្នាំ​២០២២។​ ​លោក ឱក សេរីសោភក្តិ៍ អ្នក​ឯកទេស​ផ្នែក​អភិបាល​កិច្ច​ល្អ ​មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធីHello VOA​កាល​ពី​ថ្ងៃ​ចន្ទទី​២៧​ ខែ​ធ្នូ ឆ្នាំ​២០២១។...
Published 12/29/21
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន​ក្នុង​ឆ្នាំ​២០២២។​ ​លោក ឱក សេរីសោភក្តិ៍ អ្នក​ឯកទេស​ផ្នែក​អភិបាល​កិច្ច​ល្អ ​មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធីHello VOA​កាល​ពី​ថ្ងៃ​ចន្ទទី​២៧​ ខែ​ធ្នូ ឆ្នាំ​២០២១។...
Published 12/27/21
Published 12/27/21
កាលពី​ចុងខែ​វិច្ឆិកា​កន្លង​ទៅ បណ្តាញ​ជន​ចំណាក​ស្រុក​តំបន់​ទន្លេ​មេគង្គ (MMN) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​មាន​ចំណង​ជើង​ថា «ការរស់រាន​មាន​ជីវិត​ពី​ជំងឺ​រាតត្បាត៖ ទៅ ឬ​បន្ត​នៅ? ការសិក្សា​លើ​ការ​សម្រេច​ចិត្ត​របស់​ជន​ចំណាក​ស្រុក​ក្នុង​តំបន់​ទន្លេ​មេគង្គ»។ របាយការណ៍​នេះ សិក្សា​ពី​ការសម្រេច​ចិត្ត​របស់​ពលករ​កម្ពុជា និង​ពលករ​មីយ៉ាន់​ម៉ា ក្នុង​ការ​បន្ត​នៅ ឬ​ចាក​ចេញ​ពី​ប្រទេស​ថៃ​ក្នុង​អំឡុង​ការ​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩។ លោក មុំ សុខចារ នាយក​អង្គការ​ជំនួយ​ផ្លូវ​ច្បាប់​ដល់​កុមារ និង​ស្រ្តី...
Published 12/23/21
ក្រោយពី​ដើរ​ចេញ​ពី​ពន្ធនាគារ​ជាមួយ​សកម្ម​ជន​ជាប់​ទោស​ទណ្ឌ​ផ្សេង​ទៀត​ជិត​សាម​សិប​នាក់​កាលពី​ខែ​វិច្ឆិកា កញ្ញា ភួន កែវរស្មី សកម្មជន​ការពារ​បរិស្ថាន​វ័យ​២០ឆ្នាំ បាន​ចូលរួម​កម្មវិធី​ Hello VOA ​សំឡេង​ជំនាន់ថ្មី នៅ​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ជជែក​អំពី​ប្រធាន​បទ​«តើ​កម្ពុជា​អាច​ការ​ពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​របស់​ខ្លួន​យ៉ាង​ដូចម្ដេច?»។ សកម្មជន​វ័យ​ក្មេង​រូប​នេះ បាន​ស្នើ​រដ្ឋាភិបាល​ឲ្យ​បើកចិត្ត​ទូលាយ​ទទួល​ធាតុ​ចូល​ពី​សង្គម​ស៊ីវិល និង​សហគមន៍​មូលដ្ឋាន...
Published 12/20/21
អ្នក​ជំនាញ​វេជ្ជសាស្ត្រ​មួយរូប គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា យោង​តាម​ការរក​ឃើញ​របស់​អ្នកជំនាញ​បង្ហាញ​ថា វីរុស​បំប្លែង​ខ្លួន​ថ្មី​អូមីក្រុង​ឆ្លង​លឿន​ជាង​វីរុស​ដើម និង​វីរុស​បំប្លែង​ខ្លួន​ពី​មុនៗ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​ឈឺ​ធ្ងន់ធ្ងរ​ទេ។ លោក​បាន​បញ្ជាក់​ទៀត​ថា ទោះ​ជា​វីរុស​នេះ ឆ្លង​រាល​ដាល​លឿន​ជាង​វីរុស​ឯ​ទៀតៗ​ក៏​ដោយ ក៏​យើង​នៅ​តែ​មាន​សង្ឃឹម ដោយ​សារ​វ៉ាក់សាំង​និង​ថ្នាំ​ព្យាបាល​នៅ​តែ​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​មួយ​នេះ៕ (អ្នកស្រី ស៊ូ...
Published 12/16/21
អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការងារ​ការពារ​និង​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​និង​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​នៅ​កម្ពុជា លើកឡើង​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​គួរតែ​រៀបចំសមាជ​ជាតិ ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ អាច​សម្តែង​មតិ​របស់​ពួកគេ​បាន។ លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃចន្ទ​ ទី១៣ ខែធ្នូ ឆ្នាំ២០២១ ថា៖ «‍ខ្ញុំ​គិត​ថា​ [រដ្ឋាភិបាល]​...
Published 12/13/21
អ្នកដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា លើក​ឡើង​ថា កម្ពុជាគួរបញ្ចូល​ក្រុមហ៊ុន​ច្រើន​ថែម​ទៀត​ទៅ​ក្នុង​យន្តការ​ប្រឆាំង​អំពើ​ពុករលួយ​ដែល​គេ​ហៅ​ថា MOU Club ដឹកនាំ​ដោយ​អង្គភាព​រដ្ឋាភិបាល។ ការណ៍​ធ្វើ​បែប​នេះ នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចៀស​ផុត​ពី​ការ​ត្រូវ​បង្ខំ​ចិត្ត​សូក​ប៉ាន់​មន្ត្រី ដើម្បី​ឲ្យ​អាជីវកម្ម​របស់​ពួកគេ​អាច​ដំណើរ​ការ​ទៅ​មុខ​ដោយ​ស្អាតស្អំ​បាន។ នេះ គឺ​ជា​ការ​លើក​ឡើង​របស់លោក​ ប៉ិច ពិសី...
Published 12/09/21
អ្នកស្រី នៅ សុវត្ថា ប្រធាន​ប្រចាំ​ប្រទេស​នៃ​អង្គការ CARE កម្ពុជា បាន​ថ្លែង​ថា សូម​កុំ​និយាយ​ថា​ទេ​ចំពោះ​ឱកាស ព្រោះ​វា​ជា​អ្នកបង្រៀន​យើង​ឲ្យ​ដឹង​ពី​អ្វី​ដែល​យើង​មិន​ដែល​ធ្លាប់​ឆ្លង​កាត់​ពី​មុន​មក។ ទន្ទឹម​នឹង​នោះ​ដែរ ភាពស្មោះត្រង់ និង​ការ​ស្គាល់​ពី​ខ្លួន​ឯង​ថា យើង​ស្ថិត​នៅ​ចំណុច​ណា គឺ​ជា​គន្លឹះ​ក្នុង​ការហ្វឹកហាត់​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នកដឹកនាំ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្រ្តី​និង​ភាពជា​អ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១)
Published 12/06/21
ជាមួយ​នឹង​វត្តមានផ្នែក​សេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ​របស់​ចិន​យ៉ាង​រឹងមាំ​នៅ​កម្ពុជា ជាពិសេស​ការជួយ​កម្ពុជា​ឥត​សំចៃ​កម្លាំង​អំឡុង​ពេល​ភ្នំពេញ រង​សម្ពាធ​ផ្នែក​ប្រជាធិបតេយ្យ​ពី​លោក​ខាងលិច និង​រងគ្រោះ​ពីវិបត្តិ​កូវីដ១៩ នាំ​ឱ្យ​កើត​ជា​សំណួរ​ថា ចិន​នឹង​រំពឹង​អ្វី​ត្រឡប់​វិញ ឬ​ទេ ពេល​កម្ពុជា​ឡើងធ្វើ​ជា​ប្រធាន​អាស៊ាន​ពី​ខែមករា ឆ្នាំ២០២២ ខាងមុខ​នេះ​ទៅ។ លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ និង​សន្តិភាព បាន​ចូលរួម​មក​បកស្រាយ​ប្រធាន​ខាង​លើ ក្នុង​កម្មវិធី Hello...
Published 12/02/21
លោក កន សាវាង្ស អ្នកសម្របសម្រួល​ផ្នែកអង្កេត​និង​តស៊ូមតិ​នៃ​អង្គការ​ខុមហ្វ្រែល បាន​ថ្លែង​ថា ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២១​នេះ មាន​ប្រមាណ​២៥%​ប៉ុណ្ណោះ​នៃ​ការប៉ាន់​ប្រមាណ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ដែល​មានប្រជាជន​ត្រូវចុះ​ឈ្មោះ​ប្រមាណ​១,៦​លាន​នាក់។ លោក​បញ្ជាក់​ថា វិបត្តិ​នយោបាយ​ ក៏ជា​ហេតុផល​មួយ​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មិន​ទៅចុះ​ឈ្មោះ​បោះឆ្នោត ប៉ុន្តែ​លោក​នៅតែ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​បង្ហាញ​សិទ្ធិ​បោះឆ្នោត​របស់​ពួកគេ។...
Published 11/29/21
កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បើក​ប្រទេស​ឡើង​វិញ​ បន្ទាប់ពី​ស្ថាន​ភាព​ជំងឺ​កូវីដ​១៩បាន​ធូរ​ស្រាលបន្តិច។ នៅ​មុន​ការ​ប្រកាស​បើក​ប្រទេស​ឡើង​វិញ ​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​រាប់ពាន់នាក់ ​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​វិញ​ជា​បន្ត​បន្ទាប់ ដោយសារ​ប្រទេស​ថៃក៏រង​វិបត្តិជំងឺ​កូវីដ​១៩​ផង​ដែរ។​ ​ ក្រោយ​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​បើក​ប្រទេស​ឡើង​វិញ ​រដ្ឋាភិបាល​ថៃ​ក៏ប្រកាសបើក​ទទួល​ទេសចរ​ដែល​ចាក់​វ៉ាក់សាំង​រួច​ដែរ​នោះ​...
Published 11/25/21
អ្នកជំនាញ​និង​ជា​អ្នក​តាន​ដាន​ដំណើរការ​នយោបាយ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា លោក​រំពឹង​ថា សកម្មជន​នយោបាយ​ច្រើន​ថែម​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ នឹង​ត្រូវ​បាន​ដោះលែង​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​គ្រោង​ធ្វើ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២២។ ប៉ុន្តែ​លោក​ថា គ្មាន​លទ្ធភាព​ណា​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​អាច​រស់​ឡើង​វិញ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​មូល​ដ្ឋាននោះ​ឡើយ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេស​ផ្នែក​អភិបាល​កិច្ច​ល្អ មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello...
Published 11/22/21
អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​លោក សៀង សេង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ​យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​នានា​បង្ហាញ​ថា​ ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​មាន​ប្រសិទ្ធភាព​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។ លោក​វេជ្ជបណ្ឌិត​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​ ការ​ចាក់​វ៉ាក់សាំង​លាយ​គ្នា​មិន​ផ្តល់​ផលប៉ះពាល់​អ្វី​ទេ​ ហើយ​វា​នៅ​តែ​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព​ចំពោះ​សុខភាព៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello...
Published 11/18/21
ចាប់​តាំង​ពី​ជំងឺកូវីដ​១៩ ឆ្លង​រាលដាល​នៅ​កម្ពុជា​ពីដើម​ឆ្នាំ​២០២០​មក គេ​ឃើញ​ប្រទេស​នេះ​រង​ផល​ប៉ះពាល់​ស្ទើរ​គ្រប់​វិស័យ ​ប្រជាពលរដ្ឋ​ជាច្រើន​ក៏​រង​ផល​ប៉ះពាល់​ជីវភាព​ផងដែរ។ ខណៈ​ដែលប្រជាពលរដ្ឋ​ក្រី​ក្រ​ជាច្រើនប្រឈម​នឹង​បញ្ហា ព្រមទាំង​ខ្វះខាត​ស្បៀង​ យុវជន​មួយ​ក្រុម​បាន​បង្កើត​គម្រោង Local4Local ដើម្បី​ប្រមូល​ការ​បរិច្ចាគពីប្រជាពលរដ្ឋ​ ផ្តល់​ជា​អាហារ និង​សម្ភារៈ​ផ្សេងៗ​ដល់​អ្នក​ដែល​ត្រូវការ​ក្នុង​រាជធានី​ភ្នំពេញ។ លោក តាំង ហួងហាវ ស្ថាបនិកគម្រោង Local4Local ថ្លែងក្នុង​កម្មវិធី Hello VOA...
Published 11/15/21
អ្នកដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជាគួរតែ​ធ្វើការ​ស្ទង់មតិ​ថ្នាក់​ជាតិ​មួយ ដើម្បី​ស្រង់​មតិ​យោបល់​ពលរដ្ឋ​ថា តើ​ពួកគេ​គាំទ្រ​ការធ្វើ​វិសោធនកម្ម ឬ​ការកែប្រែ​រដ្ឋធម្មនុញ្ញកំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​ថ្នាក់​ដឹកនាំ​ស្ថាប័ន​កំពូល​ទាំង​៤​របស់​ជាតិ​ដែរ​ឬ​ទេ។ លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី១១ ខែវិច្ឆិកា ឆ្នាំ​២០២១៖...
Published 11/11/21
អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ការពារ​និង​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា លើកឡើង​ថា ​រដ្ឋាភិបាល​មិន​គួរ​អនុវត្ត​ទោស​ព្រហ្មទណ្ឌ​ទៅ​លើ​ការ​បំពេញ​វិជ្ជាជីវៈ​សារព័ត៌មាន​នោះ​ទេ ដោយ​លើក​ឡើង​ថា​ការ​ធ្វើ​បែប​នេះ អាច​ឈាន​ទៅ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ។ ​លោក​ ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA​ កាល​ពី​ថ្ងៃ​ចន្ទទី​៨​ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដោយ​លោក​បន្ថែម​ថា៖...
Published 11/08/21
កម្ពុជា​នឹង​ផ្ដើម​ធ្វើ​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ានសា​ជា​ថ្មី​ចាប់​ពី​ដើម​ខែ​មករា​ឆ្នាំ​២០២២​នេះតទៅ។ អ្វី​ដែល​កម្ពុជា​បាន​ទទួល​មរតក​ពី​ឆ្នាំ​ចាស់​នោះ​គឺ​វិបត្តិ​អូស​ជើង​ក្រោយ​រដ្ឋ​ប្រហារ​យោធានៅ​ភូមា ដែល​ឈាន​ទៅ​ដល់​អំពើ​ហិង្សា​ប្រដាប់​អាវុធ។ ថា​តើ​កម្ពុជា​នឹង​មាន​វិធីសាស្ត្រ ឱកាស និង​បញ្ហា​ប្រឈម​បែបណា ក្នុង​ការ​ដឹកនាំ​អាស៊ាន​អំឡុង​ពេល​រដ្ឋ​សមាជិក​មួយ​មាន​ជម្លោះ​ដូច្នោះ លោក ស៊ុន គីម ​គ្រូឧទ្ទេស​នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា...
Published 11/04/21
លោកស្រី សឺនកេត​ សិរីលក្ខណ៍​ អ្នកសម្របសម្រួល​កម្មវិធី​អប់រំ និង​យេនឌ័រ នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា​ខុមហ្វ្រែល​បាន​ថ្លែង​ថា ស្រ្តី​នៅ​តែ​ប្រឈម​នឹង​ការ​រើសអើង​គ្រប់​ទម្រង់​ក្នុង​ការ​ទទួល​បាន​តំណែង​ជា​អ្នកដឹកនាំ។ ការណ៍​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទឹក​ចិត្ត​ស្រ្តី​ទាំង​ឡាយ ដែល​ពោរពេញ​ដោយ​សមត្ថភាព​និង​ចង់​ក្លាយ​ជា​ថ្នាក់​ដឹកនាំ។ អ្នកស្រី​បាន​បន្ថែម​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ស្រ្តី​ពោរពេញ​ទៅ​ដោយ​សក្តានុពល...
Published 11/01/21
អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​លោក​សៀង សេង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា​ វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩​ជួយ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ១៩​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​យើង​សង្ឃឹម​ថា នឹង​មាន​ថ្នាំ​គ្រាប់​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ១៩​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​ឲ្យ​ពិភពលោក​រួច​ចាក​ផុត​ពី​រោគ​រាតត្បាត​មួយ​នេះ។ លោក​បាន​ថ្លែង​បន្ត​ថា អ្នកជំនាញ​ត្រូវ​ការ​ពេល​ច្រើន​បន្ថែម​ទៀត...
Published 10/21/21
អ្នក​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា កម្ពុជា​មិន​គួរ«កាត់​ក្បាល​តម្រូវ​មួក»​ដោយ​ការ​លុប​ចោល​ស្មារតី​នៃ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ដែល​បាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​នោះ​ទេ។ លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA...
Published 10/14/21
អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ការពារ​និង​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​និង​សិទ្ធិ​បញ្ចេញ​មតិ​នៅ​កម្ពុជា លើកឡើង​ថា​ថ្វី​ត្បិត​តែសេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ជួយ​ជំរុញ​ឲ្យ​មាន​ការ​ផ្តល់​ព័ត៌មាន​ដល់​សាធារណជន​កាន់​តែ​ល្អ​ជាង​មុន​ក៏​ដោយ ក៏​មាត្រា​ខ្លះ​នៃសេចក្តី​ព្រាង​ច្បាប់​នេះ ធ្វើ​ឲ្យ​ច្បាប់​នេះ​ ​មាន​ឥទ្ធិពល​ខ្សោយ​ជាង​ច្បាប់​ផ្សេងៗ​ទៀត។​ លោក​ ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA​...
Published 10/11/21
សហរដ្ឋ​អាមេរិកទើប​បាន​ចុះ​កិច្ចព្រមព្រៀង​សន្ដិសុខ​ត្រីភាគី AUKUS ជាមួយ​អង់គ្លេស និង​អូស្ត្រាលី ដែលជា​ការ​ចែករំលែក​បច្ចេកវិទ្យា​នាវា​មុជទឹកដើរ​ដោយថាមពលនុយក្លេអ៊ែរ។ ក្រុម​អ្នក​តាមដាន​យុទ្ធសាស្ត្រ​មហាអំណាច​នៅ​ក្នុង​តំបន់​បានគូស​បញ្ជាក់​អំពី​ភាព​សំខាន់​នៃ AUKUS ក្នុង​បរិបទ​នៃ​ការ​ប្រកួតប្រជែង​ជា​ប្រព័ន្ធ​និង​គ្រប់​ជ្រុងជ្រោយជាមួយ​ចិន និង​ឥទ្ធិពល​នៃ​ការ​វិវត្ត​ថ្មី​នេះ​លើ​តំបន់​អាស៊ីអគ្នេយ៍​ និង​ប្រទេស​កម្ពុជា។ លោក ប៉ូ សុវីនដា បេក្ខជនបណ្ឌិត ប្រចាំ​សាកលវិទ្យាល័យ Griffith ប្រទេស​អូស្ត្រាលី...
Published 10/07/21
អ្នកស្រី សេង រាសី នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ​បាន​ថ្លែង​ថា ក្រៅតែ​ពី​ផល​លំបាក​នានា​ដែល​ត្រូវ​បានគេ​មើល​ឃើញ​ជា​ទូទៅ​នូវ​អ្វី​ដែល​ស្រ្តី​កំពុង​ប្រឈម​ មាន​ដូច​ជា​ពេលវេលា និង​ការរំពឹង​ទុក​ពី​តួនាទី​ក្នុង​នាម​ជា​ស្រ្តី​នៅក្នុង​គ្រួសារ​និង​សង្គម​ហើយ​នោះ គំនៀប​សង្គម ផ្នត់​គំនិត​អវិជ្ជមាន នៅតែ​ជា​កត្តា​បង្ក​ការរាំង​ស្ទះ​ដល់​ការចូលរួម​របស់​ស្រ្តី​នៅក្នុង​ការអភិវឌ្ឍន៍​សង្គម៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA ស្រ្តី​និង​ភាពជា​អ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១)
Published 10/04/21
អ្នកការពារ​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរក្រោម យិន ហ្គៃ ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំខ្លួន​ជាច្រើន​ម៉ោង​កាលពី​ខែមេសា ដោយសារ​ការប៉ុនប៉ង​ផ្សព្វផ្សាយ​ឯកសារ​សិទ្ធិ​មនុស្ស​របស់​អ.ស.ប. ស្តីពី​សិទ្ធិ​ជនជាតិ​ដើម នៅក្នុង​ដែនដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​គ្រប់គ្រង​ដោយ​វៀតណាម។ ការចាប់ឃាត់​ខ្លួន​នេះ ទោះជា​ត្រូវ​បាន​លែង​វិញមែន​ក្តី តែ​តម្រូវ​ឲ្យ​ក្រុម​មន្ត្រី​អ.ស.ប. បន្ត​ចោទសួរ​អាជ្ញាធរ​វៀតណាម​ពី​ការរំលោភ​បំពាន​សិទ្ធិ​សេរីភាព​ជនជាតិ​ដើម។ លោក ទៀ ថេន ទីប្រឹក្សា​នៃ​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម...
Published 09/30/21