Hello VOA៖ អ្នកតាមដាន​ថា វិបត្តិ​នយោបាយ​ជា​ហេតុផល​មួយ​នាំឲ្យ​ចំនួន​អ្នកចុះឈ្មោះ​បោះឆ្នោត​មា
Listen now
Description
លោក កន សាវាង្ស អ្នកសម្របសម្រួល​ផ្នែកអង្កេត​និង​តស៊ូមតិ​នៃ​អង្គការ​ខុមហ្វ្រែល បាន​ថ្លែង​ថា ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២១​នេះ មាន​ប្រមាណ​២៥%​ប៉ុណ្ណោះ​នៃ​ការប៉ាន់​ប្រមាណ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ដែល​មានប្រជាជន​ត្រូវចុះ​ឈ្មោះ​ប្រមាណ​១,៦​លាន​នាក់។ លោក​បញ្ជាក់​ថា វិបត្តិ​នយោបាយ​ ក៏ជា​ហេតុផល​មួយ​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មិន​ទៅចុះ​ឈ្មោះ​បោះឆ្នោត ប៉ុន្តែ​លោក​នៅតែ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​បង្ហាញ​សិទ្ធិ​បោះឆ្នោត​របស់​ពួកគេ។ យុទ្ធនាការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២១​នេះ ចាប់ផ្តើម​តាំងពី​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា​នេះ៕ (ស៊ុន ណារិន, Hello VOA, រាជធានីភ្នំពេញ, ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១)
More Episodes
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​...
Published 12/29/21
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន​ក...
Published 12/27/21
Published 12/27/21