Hello VOA៖ ពលករ​កម្ពុជា​ដែល​បន្ត​នៅ​ប្រទេស​ថៃ និង​ត្រឡប់​មក​កម្ពុជា​អំឡុង​ការរាតត្បាត​ជំងឺ​
Listen now
Description
កាលពី​ចុងខែ​វិច្ឆិកា​កន្លង​ទៅ បណ្តាញ​ជន​ចំណាក​ស្រុក​តំបន់​ទន្លេ​មេគង្គ (MMN) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​មាន​ចំណង​ជើង​ថា «ការរស់រាន​មាន​ជីវិត​ពី​ជំងឺ​រាតត្បាត៖ ទៅ ឬ​បន្ត​នៅ? ការសិក្សា​លើ​ការ​សម្រេច​ចិត្ត​របស់​ជន​ចំណាក​ស្រុក​ក្នុង​តំបន់​ទន្លេ​មេគង្គ»។ របាយការណ៍​នេះ សិក្សា​ពី​ការសម្រេច​ចិត្ត​របស់​ពលករ​កម្ពុជា និង​ពលករ​មីយ៉ាន់​ម៉ា ក្នុង​ការ​បន្ត​នៅ ឬ​ចាក​ចេញ​ពី​ប្រទេស​ថៃ​ក្នុង​អំឡុង​ការ​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩។ លោក មុំ សុខចារ នាយក​អង្គការ​ជំនួយ​ផ្លូវ​ច្បាប់​ដល់​កុមារ និង​ស្រ្តី និង​ជា​អ្នក​ចូលរួម​ធ្វើ​របាយការណ៍​នេះ ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា ពលករ​កម្ពុជា​ដែល​សម្រេច​ថា បន្តធ្វើ​ការ​នៅ​ប្រទេស​ថៃ ឬ​ត្រឡប់​មក​កម្ពុជា​វិញ​អំឡុង​ការរាល​ដាល​ជំងឺ​កូវីដ​១៩ មាន​បញ្ហា​ប្រឈម​ផ្សេងៗគ្នា៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៣ ធ្នូ ២០២១)
More Episodes
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​...
Published 12/29/21
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន​ក...
Published 12/27/21
Published 12/27/21