Hello VOA៖ សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​សមាជ​ជាតិ - ធ្នូ 13, 2021
Listen now
Description
អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការងារ​ការពារ​និង​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​និង​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​នៅ​កម្ពុជា លើកឡើង​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​គួរតែ​រៀបចំសមាជ​ជាតិ ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ អាច​សម្តែង​មតិ​របស់​ពួកគេ​បាន។ លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃចន្ទ​ ទី១៣ ខែធ្នូ ឆ្នាំ២០២១ ថា៖ «‍ខ្ញុំ​គិត​ថា​ [រដ្ឋាភិបាល]​ គួរ​តែ​រៀបចំ​ឲ្យ​មាន​សមាជ​ជាតិ​ដោយសារ​តែ​យើង​ដឹង​ហើយ​ថា​ខ្លឹម​សារ​សមាជ​ជាតិ​នេះ គឺ​បាន​តាក់តែង​និង​ចងក្រង​ឡើងហើយ​ចារ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​រួច​ទៅ​ហើយ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២១)
More Episodes
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​...
Published 12/29/21
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន​ក...
Published 12/27/21
Published 12/27/21