Hello VOA៖ សង្គមស៊ីវិល ស្នើ​រដ្ឋាភិបាល​ឲ្យ​ធ្វើការ​ស្ទង់មតិ​ពលរដ្ឋ​លើ​ការកែប្រែ​រដ្ឋធម្មនុញ
Listen now
Description
អ្នកដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជាគួរតែ​ធ្វើការ​ស្ទង់មតិ​ថ្នាក់​ជាតិ​មួយ ដើម្បី​ស្រង់​មតិ​យោបល់​ពលរដ្ឋ​ថា តើ​ពួកគេ​គាំទ្រ​ការធ្វើ​វិសោធនកម្ម ឬ​ការកែប្រែ​រដ្ឋធម្មនុញ្ញកំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​ថ្នាក់​ដឹកនាំ​ស្ថាប័ន​កំពូល​ទាំង​៤​របស់​ជាតិ​ដែរ​ឬ​ទេ។ លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី១១ ខែវិច្ឆិកា ឆ្នាំ​២០២១៖ «‍ខ្ញុំ​គិត​ថា​យើង​អាច​ប្រើ​គោលការណ៍​ហ្នឹង ដើម្បី​ជំរុញ​ឲ្យ​មាន​ការធ្វើ​ការស្ទង់​មតិ​ថ្នាក់​ជាតិ​មួយ ដើម្បី​ឲ្យ​ដឹង​ថា ពលរដ្ឋ​ចង់​ឲ្យ​មាន​ការកែប្រែ​ត្រង់​ចំណុច​ហ្នឹង​ដែរ​ឬ​ទេ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១)
More Episodes
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​...
Published 12/29/21
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន​ក...
Published 12/27/21
Published 12/27/21