Hello VOA សុខភាព៖ ការ​វិវត្ត​ថ្មីៗ​អំពី​ការ​ស្រាវជ្រាវ​ថ្នាំ​គ្រាប់​សម្រាប់​ព្យាបាល​ជំងឺ​កូ
Listen now
Description
អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​លោក​សៀង សេង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា​ វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩​ជួយ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ១៩​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​យើង​សង្ឃឹម​ថា នឹង​មាន​ថ្នាំ​គ្រាប់​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ១៩​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​ឲ្យ​ពិភពលោក​រួច​ចាក​ផុត​ពី​រោគ​រាតត្បាត​មួយ​នេះ។ លោក​បាន​ថ្លែង​បន្ត​ថា អ្នកជំនាញ​ត្រូវ​ការ​ពេល​ច្រើន​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ថ្នាំ​ព្យាបាល​នេះ​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព​សម្រាប់​អ្នក​ប្រើប្រាស់។ ដូច្នេះ​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​អាច​ធ្វើ​បាន​នៅ​អំឡុង​ពេល​នេះ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល គឺ​ត្រូវ​ចាក់​វ៉ាក់សាំង​និង​អនុវត្ត​វិធានការ​ការពារ មាន​ដូច​ជា​ការ​ពាក់​ម៉ាស់​ជាដើម៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, ​Hello VOA សុខភាព​,  វ៉ាស៊ីនតោន​, ២១  តុលា​ ២០២១​)
More Episodes
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​...
Published 12/29/21
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន​ក...
Published 12/27/21
Published 12/27/21