Hello VOA៖ អ្នកជំនាញ​ថា ការដោះលែង​បន្ថែម​ទៀត​នឹង​មាន តែ​គ្មាន​ផ្លូវ​បក្ស​សង្គ្រោះ​ជាតិ​រស់​ឡ
Listen now
Description
អ្នកជំនាញ​និង​ជា​អ្នក​តាន​ដាន​ដំណើរការ​នយោបាយ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា លោក​រំពឹង​ថា សកម្មជន​នយោបាយ​ច្រើន​ថែម​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ នឹង​ត្រូវ​បាន​ដោះលែង​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​គ្រោង​ធ្វើ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២២។ ប៉ុន្តែ​លោក​ថា គ្មាន​លទ្ធភាព​ណា​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​អាច​រស់​ឡើង​វិញ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​មូល​ដ្ឋាននោះ​ឡើយ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេស​ផ្នែក​អភិបាល​កិច្ច​ល្អ មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក​ថ្លែង​ទៀត​ថា៖ «‍រាជ​រដ្ឋាភិបាល​កម្ពុជា ចាប់​ផ្តើម​ដោះ​លែង​នូវ​សកម្មជនជា​ពិសេស​គឺ​សកម្មជន​ខាង​ធនធាន​ធម្មជាតិហើយ​បន្តិច​ទៀត​នឹង​ឈាន​ទៅ​ដល់​ការ​ដោះ​លែង​សកម្មជន​ខាង​វិស័យ​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​សកម្មជន​គណបក្ស​នយោបាយ។ រឿង​ទាំង​អស់​នេះ ត្រូវ​ធ្វើ​ឡើង​មុន​ការ​រៀប​ចំ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ក្នុង​ពេល​តែ​ប៉ុន្មាន​៧​-៨​ខែ​ខាង​មុខ​នេះ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១)
More Episodes
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​...
Published 12/29/21
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន​ក...
Published 12/27/21
Published 12/27/21