Hello VOA ៖ ពលករ​កម្ពុជា​មិនគួរ​ចំណាក​ស្រុក​ទៅ​ប្រទេស​​​ថៃ​អំឡុង​ពេល​​​ថៃ​មិន​ទាន់​​ប្រកាស​
Listen now
Description
កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បើក​ប្រទេស​ឡើង​វិញ​ បន្ទាប់ពី​ស្ថាន​ភាព​ជំងឺ​កូវីដ​១៩បាន​ធូរ​ស្រាលបន្តិច។ នៅ​មុន​ការ​ប្រកាស​បើក​ប្រទេស​ឡើង​វិញ ​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​រាប់ពាន់នាក់ ​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​វិញ​ជា​បន្ត​បន្ទាប់ ដោយសារ​ប្រទេស​ថៃក៏រង​វិបត្តិជំងឺ​កូវីដ​១៩​ផង​ដែរ។​ ​ ក្រោយ​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​បើក​ប្រទេស​ឡើង​វិញ ​រដ្ឋាភិបាល​ថៃ​ក៏ប្រកាសបើក​ទទួល​ទេសចរ​ដែល​ចាក់​វ៉ាក់សាំង​រួច​ដែរ​នោះ​ គេ​ឃើញ​ពលករ​ខ្មែរ​ជា​ច្រើន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ​ដើម្បី​រក​ការងារ​ធ្វើ។ លោក លឹង សុផុន មន្រ្តី​សិទ្ធិ​ការងារ​ទទួល​បន្ទុក​ពលករ​ចំណាក​ស្រុក​នៃ​អង្គការ​សង់ត្រាល់​ប្រចាំ​ប្រទេស​ថៃ ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​លើកឡើង​ថា ពលករ​កម្ពុជា​មិនគួរ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​អំឡុង​ពេល​ថៃ​មិន​ទាន់​ប្រកាស​ទទួល​យក​ពលករ​ឲ្យចូល​ធ្វើ​ការ​វិញ​នោះ​ទេ។​ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៥ វិច្ឆិកា ២០២១)
More Episodes
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​...
Published 12/29/21
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន​ក...
Published 12/27/21
Published 12/27/21