Episodes
ស្រ្តី​វ័យ​ក្មេង​នៅ​កម្ពុជា នៅ​តែ​ប្រឈម​បញ្ហា​ជាច្រើន ទាំង​ការ​បៀតបៀន ការ​មិនបាន​សិក្សា​ពេញលេញ​ ឧបសគ្គ​ក្នុង​ភាព​ជាអ្នក​ដឹកនាំ និង​ការ​ចូលរួម​ក្នុង​សកម្មភាព​ក្នុងសង្គម​ជាដើម។ បញ្ហា​ប្រឈម​ទាំង​នោះ​ក៏​កំពុង​ត្រូវ​បាន​ស្រ្តី​វ័យ​ក្មេង​មួយ​ចំនួន​ព្យាយាម​ជំរុញ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ផង​ដែរ។ កញ្ញា ហឿន យូអៀង សមាជិក​ស្នូល​បណ្តាញ​ស្ត្រី​អ្នក​ដឹកនាំ​វ័យ​ក្មេង ថ្លែងក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ​ស្រ្តី​វ័យ​ក្មេង​នៅ​កម្ពុជា​ជា​ធនធាន​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អភិវឌ្ឍ​សង្គម ហើយថា...
Published 09/20/21
អ្នកជំនាញ​វេជ្ជសាស្ត្រ គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា តាមរយៈ​ការសិក្សា​នានា​បង្ហាញ​ថា ការធ្លាក់​ចុះ​អង្គបក្ខដិបក្ខ​ជា​មូលហេតុ​បណ្តាល​ឲ្យ​មាន​ហានិភ័យ​ខ្ពស់ ឆ្លង​ជំងឺ​កូវីដ១៩​ប្រភេទ​បំប្លែងថ្មី។ ដូច្នេះ​ការ​ចាក់​វ៉ាក់សាំង​ដូស​បន្ថែម ឬដូស​ជំរុញ អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន​ប្រឆាំង​នឹង​ការឆ្លង​រាតត្បាត​វីរុស​បំប្លែង​ថ្មី​នេះ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១)
Published 09/16/21
អង្គការ​សង្គមស៊ីវិល​ដែល​ធ្វើ​ការងារ​ការពារ​និង​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា លើកឡើង​ថា ជាជាង​ការបង្កើត​គណៈកម្មការ​ដើម្បី​គ្រប់គ្រង​សារព័ត៌មាន រដ្ឋាភិបាល គួរតែ​លើក​ទឹកចិត្ត​និង​អនុញ្ញាត​ឲ្យ​មាន​ក្រុម​ប្រឹក្សា​ជាតិ​ឯករាជ្យ​ស្តីពី​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ដើម្បី​ធានា​ឯករាជ្យ​ភាព​សារព័ត៌មាន។ លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១។ លោក ណុប វី ថ្លែងថា...
Published 09/13/21
អ្នកតស៊ូមតិប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា ស្ថាប័ន​មាន​សមត្ថកិច្ច​រួម​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​និង​អយ្យការ​តុលាការ​ជាដើម គួរតែ​បើក​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​លើ​ករណី​ចោទប្រកាន់​អំពី​អំពើ​ស៊ីសំណូក​របស់​ប៉ូលិស​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរកសុចរិតភាព​និង​ភាព​គួរ​ឲ្យ​ជឿជាក់​បាន​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​របស់​ជាតិ។ លោក ប៉ិច ពិសី នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៩ ខែកញ្ញា​ឆ្នាំ២០២១៖...
Published 09/09/21
កញ្ញា ហុក សុវណ្ណវត្តី ស្ថាបនិក​សហគ្រាស Green Lady Cambodia បាន​ថ្លែង​ថា យុវវ័យ​មាន​ការយល់​ដឹង​ច្រើន​អំពី​បញ្ហា​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ និង​មាន​ការចាប់​អារម្មណ៍​ច្រើន​ចំពោះ​ផលិតផល​ដេរ​ដោយ​ក្រណាត់ ដែល​ជួយ​ដល់​សុខភាព​ និង​បរិស្ថាន៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា,  Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ,  វ៉ាស៊ីនតោន, ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១)
Published 09/06/21
តើ​ការដក​ខ្លួន​របស់​អាមេរិក​ពី​អាហ្វហ្គានីស្ថាន អាច​ចាត់​ជា​«បរាជ័យ»​ដែរ​ឬទេ? តើ​ការដើរ​ចេញ​នេះ មាន​អត្ថន័យ​និង​ឥទ្ធិពល​យ៉ាងណា​ដល់​យុទ្ធសាស្ត្រ​អាមេរិ​ក​នៅ​អាស៊ី? តើ​អវត្តមាន​ភ្លាមៗ​របស់​អាមេរិក​ពី​អាហ្វហ្គានីស្ថាន​ជា​ពរជ័យ ឬ​ជា​ទ្វេគ្រោះ​សម្រាប់​ប្រទេស​ចិន? បណ្ឌិត ផាត់ កុសល សាស្ត្រាចារ្យ​រង​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ក្រុង​ញូវយ៉ក CUNY បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ប្រចាំខែ​ស្តីអំពី​អាស៊ាន ដើម្បី​បកស្រាយ​សំណួរ​ស្មុគ្រស្មាញ​ទាំងនេះ នៅពី​រាត្រី​ថ្ងៃទី២...
Published 09/02/21
នៅពេល​ពួក​តាលីបង់​បាន​ចូល​គ្រប់គ្រង​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​សឹងតែ​មិនគួរឲ្យ​ជឿ​នៅ​ប៉ុន្មានសប្តាហ៍ថ្មីៗ​នេះ មានការ​ប្រៀបធៀប​រឿងនេះ​ទៅនឹង​ក្រុម​ខ្មែរ​ក្រហម​ដែល​បាន​ចូលកាន់​កាប់​ប្រទេស​កម្ពុជា​កាលពី​ខែមេសាឆ្នាំ​១៩៧៥។ រឿងនេះ​បានធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំងទាំង​ពលរដ្ឋខ្មែរ​និង​ពិភពលោក។ អ្នក​ឃ្លាំមើល​ស្ថានការណ៍​ម្នាក់​ដែល​ជា​ពលរដ្ឋ​ខ្មែរ​-អាមេរិកាំង​គឺលោក​ គុជ ច័ន្ទលី ​មកពី​រដ្ឋ​ម៉ារីលែន ​សហរដ្ឋ​អាមេរិក​ បាន​ពន្យល់​បន្ថែម​ពីគោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះប្រទេស​អាហ្វហ្គានីស្ថាន...
Published 08/30/21
ការផ្លាស់ប្តូរ​របៀប​ធ្វើការ​ទៅតាម​វិធានការ​សុខាភិបាល​នានា​ក្នុងពេលមានការរាតត្បាតនៃ​ជំងឺ​កូវីដ១៩ មិនបាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការងារ​និង​ប្រាក់ខែ​ពលករ និង​ពលការិនី​ខ្មែរ ដែល​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​នោះទេ។ លោក សុខ ខេមរា នៃ​វីអូអេ បាន​សម្ភាសន៍​ពលការិនី​ម្នាក់ គឺ​កញ្ញា រស់ សុផល ដែល​ជា​តំណាង​ពលករ​ក្នុង​រោងចក្រ​មួយ​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១ អំពី​ស្ថានភាព​ការងារ...
Published 08/26/21
លោក សៀង សេង ​វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​រដ្ឋ California សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា​ ជំងឺ​មហារីក​មាត់ស្បូន​គឺ​ជា​ជំងឺ​ដែល​អាច​បង្ការ​បាន។ ជំងឺ​នេះ​បាន​សម្លាប់​ស្រ្តី​ជាច្រើន​នៅ​ទូទាំង​ពិភពលោក រួម​ទាំង​ស្រ្តី​ខ្មែរ​ផងដែរ។ ការ​ធ្វើ​តេស្ត​ត្រួតពិនិត្យ​មាត់ស្បូន​ជា​ប្រចាំ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ និង​ការ​ចាក់​វ៉ាក់សាំង​បង្ការ គឺ​ជា​វិធី​ការពារ​ដ៏​សំខាន់​បំផុត​ដើម្បី​បង្ការ​កុំ​ឲ្យ​កើត​ជំងឺ​មហារីក​មាត់​ស្បូន៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA ...
Published 08/19/21
ចាប់​តាំងពីកម្ពុជា​រង​នូវការ​រាតត្បាត​ជំងឺ​កូវីដ​១៩ កាល​ពីដើម​ឆ្នាំ​២០២០ ​រហូត​ដល់​បច្ចុប្បន្ន​ គេ​ឃើញ​ថា ជំងឺ​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់ស្ទើរ​គ្រប់​វិស័យ។ ក្នុង​នោះយុវជន​ដែល​ជា​វ័យ​សំខាន់​ក្នុង​ការ​ចូល​រួម​សកម្មភាព​សង្គម និង​នយោបាយ ក៏​កាន់​តែ​ប៉ះពាល់​ដោយសារ​ការ​រាតត្បាត​នៃជំងឺ​កូវីដ​១៩​នេះ​ផង​ដែរ។​ កញ្ញា លី ស្រី​ស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​ បាន​ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ការ​រឹតត្បិត​ការ​ចូលរួម​សកម្មភាព​សង្គម​ និង​នយោបាយ​របស់​យុវជន...
Published 08/17/21
អ្នក​តស៊ូមតិ​ដើម្បី​តម្លាភាព​នៅ​កម្ពុជា​លើក​ឡើង​ថា​ខណៈ​កម្ពុជា​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជននាំ​ចូល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ មាន​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​អំពី​ការ​លួច​យក​សម្ភារ​ពេទ្យ​ទាក់ទង​នឹង​ជំងឺ​កូវីដ​១៩ ទៅ​លក់​ឱ្យឯកជន ដើម្បី​ប្រាក់​ចំណេញ​ផ្ទាល់​ខ្លួន។​ លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី​១២​ខែ​សីហា​ឆ្នាំ​២០២១​ថា៖...
Published 08/13/21
ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ដែល​គេ​តែង​ហៅថា​សាលាក្តី​ខ្មែរ​ក្រហម​ បាន​លើក​ឡើង​ថា សាលាក្តី​ខ្មែរ​ក្រហម​ មិន​មែន​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​សងសឹក​ជន​ណា​ម្នាក់​ទេ ដូច្នេះ​លោក​ថាការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​និង​ការ​ផ្តល់​ការ​ថែ​ទាំ​សុខភាព​ដល់​ជនជាប់​ចោទ ខៀវ សំផន គឺដើម្បី​ធានា​ថា​ជន​ជាប់​ចោទ​រូប​នេះ មាន​សុខភាព​ល្អ​គ្រប់គ្រាន់​ក្នុង​ដំណើរ​ការ​តតាំង​ក្តី​ក្នុង​តុលាការ។...
Published 08/09/21
នៅ​ចំ​កណ្ដាល​នៃ​ការ​ប្រកួតប្រជែង​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ និង​ចំ​ពេល​មាន​ការឆ្លងរាល​ដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ១​៩​ក្នុង​តំបន់​អាស៊ី​អគ្នេយ៍​មិន​ទាន់​ស្រាក​ស្រាន្ត មាន​ចរន្ត​ការ​ទូត​វ៉ាក់សាំងពីរ​កំពុង​ប្រជែង​គ្នា​ក្នុង​តំបន់ ម្ខាង​ពីសំណាក់ប្រទេសចិន ម្ខាង​ពីសំណាក់បស្ចិមលោក។​ លោក សេក សុផល អ្នក​ស្រាវជ្រាវ មជ្ឈមណ្ឌល Ritsumeikan ដើម្បី​ការ​សិក្សា​កិច្ចការ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​បាន​ជជែក​បញ្ហា​នេះ​ក្នុង​កម្មវិធី Hello VOA ប្រចាំខែ​និយាយ​អំពី​អាស៊ាន ជាមួយ​លោក អូន ឆេងប៉រ ដែល​បាន​ចាក់​ផ្សាយ...
Published 08/06/21
អ្នកស្រី គិត សារ៉ា គ្រូបង្វឹកអាជីពនៅសហរដ្ឋអាមេរិកបានថ្លែងថាការចេះចាប់យកឱកាស ការហ៊ានបើកគំនិតខ្លួនឯងនិងទទួលគំនិតពីអ្នកដ៏ទៃ និងការខំប្រឹងសិក្សារៀនសូត្រគឺជាគន្លឹះសំខាន់ក្នុងការដឹកនាំខ្លួនឆ្ពោះទៅគោលដៅប្រកបដោយសក្តានុពល។ ក្នុងនោះផងដែរ យើងត្រូវផ្តោតលើអ្វីដែលខ្លួនចង់ធ្វើ និងត្រូវអនុវត្តជាប្រចាំ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១)
Published 08/02/21
ក្រុម​កម្មករ​រោងចក្រ​ក្នុងប្រទេស​កម្ពុជា កំពុង​រងគ្រោះ​ដោយ​ជំងឺ​កូវីដ១៩ និង​ប្រឈម​ជាមួយនឹង​បញ្ហា​ជាច្រើន តាំងពី​ផលវិបាក​ក្នុង​ការបើក​ប្រាក់​ឧបត្ថម្ភ​ជីវភាព និង​ការតវ៉ា​បញ្ចេញ​មតិ​ជាដើម។ មេដឹកនាំ​សហជីព​មួយ​ក្នុង​ប្រទេស​កម្ពុជា គឺអ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ដែល​ចូលរួម​ជា​វាគ្មិន​នៅក្នុង​កម្មវិធី Hello VOAនៅ​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ បាន​អះអាង​ពី​ការតស៊ូមតិ​ដើម្បី​ផលប្រយោជន៍​កម្មករ និង​ជួយ​រក​ដំណោះស្រាយ​ជូន​កម្មករ​រោងចក្រ ហើយ​អ្នកស្រី​ទទូច​ដល់​កម្មករ​រួមគ្នា...
Published 07/29/21
១៨ខែ​មក​ហើយ ដែល​កម្ពុជា​និង​ពិភពលោក កំពុង​រួតរឹត​ដោយ​វិបត្តិ​កូវីដ១៩ ហើយ​៥ខែ​ចុង​ក្រោយ​នេះ កម្ពុជា​បាន​ទទួល​ពិសោធន៍​យ៉ាង​ដំណំ​ពី​សំណាក់​ការ​ឆ្លង​វីរុស​កូរ៉ូណា​នេះ​ក្នុង​សហគមន៍​ទ្រង់​ទ្រាយ​ធំ ដែល​រុញច្រាន​សេដ្ឋកិច្ច​របស់​ប្រទេសទៅ​ដល់​ការ​ប៉ះពាល់​រងគ្រោះ​ដ៏​ធ្ងន់។ វិស័យ​អចលនទ្រព្យ​និង​សំណង់ ក៏​មិន​ចៀស​ផុត​ពី​វិបត្តិ​បង្ក​ដោយ​កូវីដ១៩​នេះ​ដែរ។ អ្នកនាង គឹម គិនកេសា ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​សិក្សា​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ចូលរួមជា​វាគ្មិន​ជជែកពីបញ្ហានេះ​ ក្នុងកម្មវិធី​ Hello...
Published 07/19/21
អ្នក​ជំនាញ​វេជ្ជសាស្ត្រ គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូលនិវត្តន៍​នៅ​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា ការបំប្លែង​ខ្លួន​នៃ​វីរុស គឺ​ជា​ធម្មជាតិ​នៃ​វីរុស RNA ដូច​ជា​វីរុសកូរ៉ូណា​ដែល​ត្រូវបាន​វិវត្ត និង​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ។ ក្នុង​ចំណោម​វីរុស​កូរ៉ូណា​បំប្លែងខ្លួន​នា​ពេល​ថ្មីៗ​នេះ វីរុស​បំប្លែង​ខ្លួន Delta អាច​ឆ្លង​ខ្លាំង និង​បង្ក​ឱ្យ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ជាងគេ។ លោក​វេជ្ជបណ្ឌិត​បាន​ថ្លែង​ទៀត​ថា យោង​តាម​សេចក្តីរាយការណ៍​វីរុស​បំប្លែង​ខ្លួន Delta...
Published 07/15/21
អ្នក​អប់រំ​និងតស៊ូមតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​លើក​ឡើង​ថា​ពលរដ្ឋ​កម្ពុជា​ជាពិសេស​យុវជន​គួរ​តែ​កែប្រែ​ឥរិយាបថ​របស់​ពួកគេ​ពី​ការ​ឈឺចាប់​ហើយ​គ្រាន់តែ​ឈរ​ឱប​ដៃ​មើល​ ទៅ​ជា​ការ​ការ​ចូល​រួម​ឈឺឆ្អាល​ក្នុង​នាម​ជា​ពលរដ្ឋ​សកម្មម្នាក់ ដើម្បី​ផ្លាស់ប្តូរ​ភាព​អវិជ្ជមាន​នៅ​ក្នុង​សង្គម​និង​នយោបាយ។ ​លោក​ ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA ​កាល​ពី​ថ្ងៃ​ច័ន្ទ ​ទី​១២​ ខែ​កក្កដា...
Published 07/12/21
អ្នក​តស៊ូមតិ​ដើម្បី​សិទ្ធិ​ដី​ធ្លី​របស់​ពលរដ្ឋ​នៅ​កម្ពុជា​លើក​ឡើង​ថា ​អំឡុង​ពេល​អាជ្ញាធរ​កម្ពុជា​កំពុង​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​ពលរដ្ឋ រដ្ឋាភិបាល​ ក៏​គួរ​គិត​គូរ​ដល់​ការ​ផ្តល់​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ដែល​ជាប់​គាំង​ក្នុង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម HOANG ANH GIA LAI (HAGL) ក្នុង​ខេត្ត​រតនគិរី​ផងដែរ។ លោក​ អៀង វុទ្ធី នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA​ កាល​ពី​ថ្ងៃព្រហស្បតិ៍ ​ទី​៨​ ខែ​កក្កដា ​ឆ្នាំ​២០២១​ថា៖...
Published 07/08/21
កញ្ញា បុណ្យ រចនា សហស្ថាបនិក និង​នាយិកា​នៃ​អង្គការ​ក្លាហាន​បាន​ថ្លែង​ថា សកម្មជន​ផ្នែក​យេនឌ័រ​ភាគច្រើន​ប្រឈម​នឹង​បញ្ហា​ដូចៗគ្នា រួមទាំង​ផ្នត់​គំនិត​មិន​ផ្តល់​តម្លៃ​ដល់​ស្រ្តី ជាពិសេស​ស្រ្តី​វ័យក្មេង ដែល​ត្រូវ​បាន​ចាត់​ទុក​ថា គ្មាន​បទពិសោធន៍​គ្រប់គ្រាន់​នៅក្នុង​ការងារ​ជា​អ្នកដឹកនាំ។ បើទោះបី​ជា​បច្ចុប្បន្ន ស្រ្តី​មាន​ឱកាស​ទទួល​បាន​ការងារ​ក៏ដោយ ក៏​ភាគច្រើន​នៃ​ការងារ​ទាំង​នោះ​ជា​ការងារ​ទទួល​បាន​កម្រៃ​ទាប និង​ជា​ការងារ​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ៕ (អ្នកស្រី ស៊ូ...
Published 07/05/21
រដ្ឋការ​លោក Joe Biden ប្រធានាធិបតី​ទី៤៦​របស់​សហរដ្ឋ​អាមេរិក ចម្រើន​វ័យវឌ្ឍនា​បាន​ជាង​៤ខែ​មក​ហើយ។ ខណៈ​អាទិភាព​សំខាន់ៗ​នៃ​ទីក្រុង​វ៉ាស៊ីនតោន ត្រូវ​ផ្ដោត​លើ​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស ការទប់​ទល់​នឹង​ឥទ្ធិពល​រុស្ស៊ី​នៅ​អឺរ៉ុប និង​ឥទ្ធិពល​ចិន​នៅ​អាស៊ី នាំឱ្យ​មានការវិភាគ​ផ្សេងៗ​ពីគ្នា អំពី​យុទ្ធសាស្ត្រ អភិក្រម និង​វិធី​សាស្ត្រ​របស់​អាមេរិក​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​តំបន់​អាស៊ីអាគ្នេយ៍។ លោក​បណ្ឌិត រ៉ូ វណ្ណៈ សហ​ស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា...
Published 07/01/21
ក្រុម​បណ្តាញ​ចំនួន​បី​ដែល​ដឹកនាំ​ដោយ​កុមារ និង​យុវជន កំពុង​ធ្វើ​យុទ្ធនាការ​មួយ​ស្តីអំពី «ការ​លើកស្ទួយ​ការអប់រំ​របស់​យើង»។ យុទ្ធនាការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគេ​បានរក​ឃើញ​ថា ការរីករាល​ដាល​ជំងឺកូវីដ​១៩ បាន​ជះ​ឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​កុមារ រួម​មាន​ការ​អប់រំ សុខភាព និង​ជីវភាព​រស់នៅ។ លោក ថន រ៉ាភី ​ប្រធាន​ផ្នែក​បណ្តុះ​បណ្តាល​នៃ​សមាគម​ចលនាកុមារ និង​យុវជន​កម្ពុជា​ដើម្បីសិទ្ធិកុមារ ​ ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា...
Published 06/21/21
អ្នកស្រី សុខ ផាណែត អ្នកប្រឹក្សា​យោបល់​ផ្លូវចិត្ត​នៃ​អង្គការ​ចិត្តសង្គម​អន្តរវប្បធម៌​ហៅ​កាត់​ថា TPOបាន​ថ្លែង​នៅក្នុង​កម្មវិធី​ហេឡូវីអូអេ​សុខភាព​ថា បុគ្គល​ម្នាក់ៗ គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​សុខភាព​ខ្លួនឯង​ មិន​ថា​សុខភាព​ផ្លូវកាយ ឬ​សុខភាព​ផ្លូវ​ចិត្ត។ នៅ​អំឡុងពេល​ការ​រាតត្បាត​ដ៏​រ៉ាំរ៉ៃ​នេះ ​យើង​ទាំងអស់​គ្នា​ត្រូវ​រៀន​រស់​នៅ​ក្នុង​ភាពបច្ចុប្បន្ន។ ជាជាង​សួរ​សំណួរ ឬ​គិត​អំពី​បញ្ហា​នៅ​ពេល​អនាគត​ ត្រូវ​គិត​និង​សួរ​ខ្លួន​ឯង​ថា​ អាច​ធ្វើ​អ្វី​បាន​នៅ​ថ្ងៃ​នេះ...
Published 06/17/21
មេដឹកនាំ​អង្គការ​ការពារ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា វប្បធម៌​បន្ទោស​ជនរងគ្រោះ​និង​ការអត់អោន​ទោស​ដល់​ជន​ល្មើស​ដែល​មាន​អំណាច នៅ​តែមាន​ជា​បន្ត​នៅ​កម្ពុជា ដែល​បង្ក​ជា​ឧបសគ្គ​ក្នុង​ការស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ពិត​ប្រាកដ។ អ្នកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃ​ចន្ទ ទី​១៤ ខែមិថុនា​ថា៖ «‍‍ករណី​ដែល​កើត​ឡើង​ចំពោះ​សកម្មជន​នយោបាយ ឬ​សិទ្ធិមនុស្ស តួយ៉ាង​ដូច​ជា​យុវជន​ខាង​បរិស្ថាន ឬ​លោក​ រ៉ុង ឈុន...
Published 06/14/21
មេដឹកនាំ​អង្គការ​យុវជន​ដែល​ធ្វើ​ការ​ងារ​ផ្នែកសិទ្ធិមនុស្ស​ បរិស្ថាន និង​យុវជន​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា ​រដ្ឋាភិបាលត្រូវ​តែ​ចាត់វិធានការ​បោស​សំអាត​អំពើ​ពុករលួយ​ក្នុង​ចំណោម​មន្ត្រី​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នឹង​ការ​កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ដើម្បី​ទប់ស្កាត់​មហន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា។ លោក​ អ៊ុល វ៉ាន់ ប្រធាន​អង្គការ​សមាគម​បណ្តាញ​យុវជន​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ ​Hello VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ ខែ​មិថុនា​ថា៖...
Published 06/10/21