Hello VOA សុខភាព៖ ជំងឺ​កូវីដ១៩ បំប្លែងខ្លួន​ថ្មី និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង - កក្កដា 15, 2021
Listen now
Description
អ្នក​ជំនាញ​វេជ្ជសាស្ត្រ គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូលនិវត្តន៍​នៅ​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា ការបំប្លែង​ខ្លួន​នៃ​វីរុស គឺ​ជា​ធម្មជាតិ​នៃ​វីរុស RNA ដូច​ជា​វីរុសកូរ៉ូណា​ដែល​ត្រូវបាន​វិវត្ត និង​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ។ ក្នុង​ចំណោម​វីរុស​កូរ៉ូណា​បំប្លែងខ្លួន​នា​ពេល​ថ្មីៗ​នេះ វីរុស​បំប្លែង​ខ្លួន Delta អាច​ឆ្លង​ខ្លាំង និង​បង្ក​ឱ្យ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ជាងគេ។ លោក​វេជ្ជបណ្ឌិត​បាន​ថ្លែង​ទៀត​ថា យោង​តាម​សេចក្តីរាយការណ៍​វីរុស​បំប្លែង​ខ្លួន Delta នេះ​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​វ៉ាក់សាំង​ដែល​បានចាក់​ពីរ​ដង​រួច​មក​ហើយ​នោះ​ធ្លាក់​ចុះ។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ លោក​វេជ្ជបណ្ឌិត​ថា វ៉ាក់សាំង​នៅតែ​ជា​ក្តី​សង្ឃឹម​តែមួយ​គត់ ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត និង​អំពាវនាវ​ឲ្យ​គ្រប់គ្នា​ចាក់​វ៉ាក់សាំង។ វ៉ាក់សាំង​ដែល​ល្អ គឺជា​វ៉ាក់សាំង​ដែល​យើង​មាន៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន,  ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១)
More Episodes
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​...
Published 12/29/21
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន​ក...
Published 12/27/21
Published 12/27/21