Hello VOA៖ សង្គម​ស៊ីវិល ចោទ​សួរ​ពី​ឆន្ទៈ​រដ្ឋាភិបាល​ក្នុង​ការផ្តល់​ដំណោះស្រាយ​ដល់​ពលរដ្ឋ​ក្
Listen now
Description
អ្នក​តស៊ូមតិ​ដើម្បី​សិទ្ធិ​ដី​ធ្លី​របស់​ពលរដ្ឋ​នៅ​កម្ពុជា​លើក​ឡើង​ថា ​អំឡុង​ពេល​អាជ្ញាធរ​កម្ពុជា​កំពុង​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​ពលរដ្ឋ រដ្ឋាភិបាល​ ក៏​គួរ​គិត​គូរ​ដល់​ការ​ផ្តល់​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ដែល​ជាប់​គាំង​ក្នុង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម HOANG ANH GIA LAI (HAGL) ក្នុង​ខេត្ត​រតនគិរី​ផងដែរ។ លោក​ អៀង វុទ្ធី នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA​ កាល​ពី​ថ្ងៃព្រហស្បតិ៍ ​ទី​៨​ ខែ​កក្កដា ​ឆ្នាំ​២០២១​ថា៖ «‍យើង​មាន​ចម្ងល់​ថា ​តើ​ក្រុមហ៊ុន​នៅ​ក្នុង​ករណី​ពិសេស​បែប​នេះ ដែល​មាន​តំណាង​អាជ្ញាធរ​ខេត្ត​និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ហើយ​មាន​ការ​ឯកភាព​គ្នា​ថា​ នឹង​គោរព​នូវ​កិច្ច​ព្រមព្រៀង​ហ្នឹង តែ​រហូត​មក​ដល់​ពេល​នេះ​ហាក់​ដូច​ជា​ ដំណើរ​ហ្នឹង​អត់​ទៅ​មុខ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ៨ កក្កដា ២០២១)
More Episodes
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​...
Published 12/29/21
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន​ក...
Published 12/27/21
Published 12/27/21