Hello VOA៖ អ្នកដឹកនាំ​សង្គម​ស៊ីវិល​ថា កម្ពុជា​នៅតែ​ទុក​និទណ្ឌភាព​សម្រាប់​អ្នកមាន​អំណាច និង​ប
Listen now
Description
មេដឹកនាំ​អង្គការ​ការពារ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា វប្បធម៌​បន្ទោស​ជនរងគ្រោះ​និង​ការអត់អោន​ទោស​ដល់​ជន​ល្មើស​ដែល​មាន​អំណាច នៅ​តែមាន​ជា​បន្ត​នៅ​កម្ពុជា ដែល​បង្ក​ជា​ឧបសគ្គ​ក្នុង​ការស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ពិត​ប្រាកដ។ អ្នកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃ​ចន្ទ ទី​១៤ ខែមិថុនា​ថា៖ «‍‍ករណី​ដែល​កើត​ឡើង​ចំពោះ​សកម្មជន​នយោបាយ ឬ​សិទ្ធិមនុស្ស តួយ៉ាង​ដូច​ជា​យុវជន​ខាង​បរិស្ថាន ឬ​លោក​ រ៉ុង ឈុន អីជាដើម យើង​ឃើញ​តុលាការ​មាន​ការខ្នះខ្នែង​ចោទប្រកាន់​អី​ជា​បន្តបន្ទាប់​ ប៉ុន្តែ​បើ​ករណី​ផ្សេង​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ យើង​ឃើញ​ថា​ ​ហាក់​ដូច​ជា​មាន​វិធាន​ផ្សេង​គ្នា​ដែល​យើង​គិត​ថា​ អាជ្ញាធរ​គួរ​តែ​បង្ហាញ​ឲ្យ​សាធារណជន​ឲ្យ​បាន​ឃើញ​ថា​ ប្រព័ន្ធ​យុត្តិធម៌​យើង គឺ​ជា​ប្រព័ន្ធ​ដែល​បាន​ធានា​ថា​ ពលរដ្ឋ​យើង​ទទួល​បាន​ការ​គោរព​ការពារ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៤ ខែមិថុនា ២០២១)
More Episodes
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​...
Published 12/29/21
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន​ក...
Published 12/27/21
Published 12/27/21