អ្នក​ឃ្លាំមើល​ថា៖ ការចូល​កាន់កាប់​អាហ្វហ្គានីស្ថាន​ដោយ​ពួក​តាលីបង់​ ដូច​ខ្មែរក្រហម​ផង
Listen now
Description
នៅពេល​ពួក​តាលីបង់​បាន​ចូល​គ្រប់គ្រង​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​សឹងតែ​មិនគួរឲ្យ​ជឿ​នៅ​ប៉ុន្មានសប្តាហ៍ថ្មីៗ​នេះ មានការ​ប្រៀបធៀប​រឿងនេះ​ទៅនឹង​ក្រុម​ខ្មែរ​ក្រហម​ដែល​បាន​ចូលកាន់​កាប់​ប្រទេស​កម្ពុជា​កាលពី​ខែមេសាឆ្នាំ​១៩៧៥។ រឿងនេះ​បានធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំងទាំង​ពលរដ្ឋខ្មែរ​និង​ពិភពលោក។ អ្នក​ឃ្លាំមើល​ស្ថានការណ៍​ម្នាក់​ដែល​ជា​ពលរដ្ឋ​ខ្មែរ​-អាមេរិកាំង​គឺលោក​ គុជ ច័ន្ទលី ​មកពី​រដ្ឋ​ម៉ារីលែន ​សហរដ្ឋ​អាមេរិក​ បាន​ពន្យល់​បន្ថែម​ពីគោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះប្រទេស​អាហ្វហ្គានីស្ថាន ​និង​ ការដែល​លោក​ស្ថិត​នៅក្នុង​ស្ថានការណ៍​ផ្ទាល់​នៃរបប​ខ្មែរក្រហម​ដោយ​រងគ្រោះ​និង​ថែមទាំង​បាត់បង់​សមាជិក​គ្រួសារ​ ក្នុងពេល​ភៀសខ្លួន​ចេញពី​ប្រទេស​នៅ​ពេល​នោះដែរ។ លោក​ សុខ ខេមរា ​នៃ VOA ​ជូនកិច្ច​សន្ទនា​ជាមួយ​លោក ​គុជ ច័ន្ទលី​ ជាវាគ្មិន​នៃកម្មវិធី ​ហេឡូវីអូអេ។
More Episodes
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​...
Published 12/29/21
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន​ក...
Published 12/27/21
Published 12/27/21