Hello VOA សំឡេងជំនាន់ថ្មី៖ «យុទ្ធនាការ​លើកស្ទួយ​ការអប់រំ​របស់​យើង» ជំរុញ​ឲ្យ​មាន​ការដោះស្រាយ​
Listen now
Description
ក្រុម​បណ្តាញ​ចំនួន​បី​ដែល​ដឹកនាំ​ដោយ​កុមារ និង​យុវជន កំពុង​ធ្វើ​យុទ្ធនាការ​មួយ​ស្តីអំពី «ការ​លើកស្ទួយ​ការអប់រំ​របស់​យើង»។ យុទ្ធនាការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគេ​បានរក​ឃើញ​ថា ការរីករាល​ដាល​ជំងឺកូវីដ​១៩ បាន​ជះ​ឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​កុមារ រួម​មាន​ការ​អប់រំ សុខភាព និង​ជីវភាព​រស់នៅ។ លោក ថន រ៉ាភី ​ប្រធាន​ផ្នែក​បណ្តុះ​បណ្តាល​នៃ​សមាគម​ចលនាកុមារ និង​យុវជន​កម្ពុជា​ដើម្បីសិទ្ធិកុមារ ​ ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា «យុទ្ធនាការ​លើកស្ទួយ​ការអប់រំ​របស់​យើង» ជំរុញឲ្យ​បញ្ហា​របស់​កុមារ​ដែល​កើត​មាន​ក្នុង​អំឡុង​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩ ត្រូវ​បាន​ដោះស្រាយ៕ (កញ្ញា កាន់ វិច្ឆិកា Hello VOA សំឡេងជំនាន់ថ្មី, ភ្នំពេញ, ២១ មិថុនា ២០២១)
More Episodes
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​...
Published 12/29/21
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន​ក...
Published 12/27/21
Published 12/27/21