Hello VOA៖ ការបំពាន​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរក្រោម​នៅ​វៀតណាម ត្រូវ​ក្រុម​មន្ត្រី​សហ​ប្រជាជាតិ​អន្តរាគមន៍ - កញ្ញា 30, 2021
Listen now
Description
អ្នកការពារ​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរក្រោម យិន ហ្គៃ ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំខ្លួន​ជាច្រើន​ម៉ោង​កាលពី​ខែមេសា ដោយសារ​ការប៉ុនប៉ង​ផ្សព្វផ្សាយ​ឯកសារ​សិទ្ធិ​មនុស្ស​របស់​អ.ស.ប. ស្តីពី​សិទ្ធិ​ជនជាតិ​ដើម នៅក្នុង​ដែនដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​គ្រប់គ្រង​ដោយ​វៀតណាម។ ការចាប់ឃាត់​ខ្លួន​នេះ ទោះជា​ត្រូវ​បាន​លែង​វិញមែន​ក្តី តែ​តម្រូវ​ឲ្យ​ក្រុម​មន្ត្រី​អ.ស.ប. បន្ត​ចោទសួរ​អាជ្ញាធរ​វៀតណាម​ពី​ការរំលោភ​បំពាន​សិទ្ធិ​សេរីភាព​ជនជាតិ​ដើម។ លោក ទៀ ថេន ទីប្រឹក្សា​នៃ​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម បាន​ចូលរូម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូវីអូអេ នៅ​ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ ពីទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​ដែល​រៀបចំ​ដោយ​លោក សុខ ខេមរា នៃ​វីអូអេ៕
More Episodes
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​...
Published 12/29/21
អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន​ក...
Published 12/27/21
Published 12/27/21