Episodes
នៅក្នុងភាគទី ១៦ ដែល​ជា​ភាគ​ចុងក្រោយ​របស់​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» លោក​អ្នក​នាង​ឈ្វេង​យល់​ដឹង​អំពីលំហូរ​ធំៗ​នៃ​ការ​ផ្លាស់ប្តូរ​ក្នុង​ពិភពលោក​ និង​ឥទ្ធិពល​របស់​វា​មក​លើ​កម្ពុជា តាមរយៈ​កិច្ចពិភាក្សា​រវាង​កញ្ញា ផន បុប្ផា អ្នក​សម្រប​សម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​លោក អ៊ូ វីរៈ ស្ថាបនិក​និង​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ «វេទិកា​អនាគត»។ លោក អ៊ូ វីរៈ គឺជា​អ្នក​ជំនាញ​និង​អ្នកស្រាវជ្រាវ​ឯករាជ្យ​អំពី​កម្ពុជា និង​តំបន់​អាស៊ីអាគ្នេយ៍។...
Published 06/15/21
នៅក្នុង​ភាគទី ១៥ នេះ លោក​អ្នក​នាង​អាច​ឈ្វេង​យល់​ពី​វិស័យ​សុខាភិបាល​នៅ​កម្ពុជា និង​កិច្ចការ​ដែល​កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ ដើម្បី​ធ្វើ​ឲ្យ​អនាគត​នៃ​វិស័យ​មួយ​នេះ​មាន​ភាព​ប្រសើរ​ឡើង តាមរយៈ​កិច្ចពិភាក្សា​រវាង​លោក ស៊ុន ណារិន អ្នក​សម្រប​សម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយលោក ស៊ុន ឆៃលាង។ លោក ឆៃលាង គឺជា​សាស្ត្រាចារ្យ​ផ្នែក​សិត្ថិ​ប្រចាំ​សាកល​វិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ។ លោក ស៊ុន ឆៃលាង បាន​ស្រាវជ្រាវ និង​សរសេរ​អត្ថបទ​មួយ​ជំពូក ស្តី​អំពីទស្សនវិស័យ​នៃ​សុខាភិបាល​កម្ពុជា...
Published 06/01/21
នៅ​ក្នុង​ភាគទី ១៤ នេះ​ លោក​អ្នក​នាង​ឈ្វេងយល់​អំពី​ទស្សនវិស័យ​នៃ​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ​នៅកម្ពុជា តាមរយៈ​កិច្ច​ពិភាក្សា​រវាង​អ្នកស្រី ស៊ូ ពេជ្រចិន្តា អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន និង​លោក សឹង សុផាត អ្នកយក​ព័ត៌មាន​ឲ្យ​វីអូអេ។ លោក សុផាត ​បាន​ស្រាវជ្រាវ និង​សរសេរ​អត្ថបទ​មួយ​ជំពូក​ស្តី​អំពី​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា នៅក្នុង​សៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែល​ត្រូវបាន​បោះពុម្ព​ផ្សាយ​ដោយ វេទិកា​អនាគត (Future Forum)៕
Published 05/18/21
នៅក្នុងភាគទី ១៣ នេះ លោក​អ្នក​នាង​ស្វែង​យល់ដឹង​អំពី​សុវត្ថិភាព​ចំណី​អាហារ​នៅ​កម្ពុជា តាមរយៈ​កិច្ចពិភាក្សា​រវាង​កញ្ញា កាន់ វិច្ឆិកា អ្នក​សម្រប​សម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​កញ្ញា ហ៊ុយ សុខគា។ កញ្ញា​ សុខគា គឺជា​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​សហរដ្ឋអាមេរិក​ក្នុងប្រទេសកម្ពុជា។ កញ្ញា សុខគា បាន​ស្រាវជ្រាវ និង​សរសេរ​អត្ថបទ​មួយ​ជំពូក ស្តី​អំពីទស្សនវិស័យ​នៃ​សុវត្ថិភាព​ចំណី​អាហារ​នៅកម្ពុជា នៅក្នុង​សៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០»...
Published 05/03/21
នៅក្នុងភាគទី ១២ នេះ លោក​អ្នក​នាង​ស្វែង​យល់ដឹង​អំពី​ទស្សន​វិស័យ​នៃ​រដ្ឋបាល​សាធារណៈ​នៅ​កម្ពុជា តាមរយៈ​កិច្ចពិភាក្សា​រវាង​លោក ស៊ុន ណារិន អ្នក​សម្រប​សម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​លោក យ៉ាន់ ឧត្តម។ លោក យ៉ាន់ ឧត្តម ជា​និស្សិត​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ នៅ​សាកល​វិទ្យាល័យ​ជាតិអូស្ត្រាលី ក្នុង​ទីក្រុង​កង់បេរ៉ា ប្រទេសអូស្ត្រាលី។ លោក​បាន​ស្រាវជ្រាវ និង​សរសេរ​អត្ថបទ​មួយ​ជំពូក ស្តី​អំពី​វិស័យ​រដ្ឋបាល​សាធារណៈ​របស់​កម្ពុជា នៅក្នុង​សៀវភៅ...
Published 04/19/21
នៅ​ក្នុង​ភាគទី ១១ នេះ​ លោក​អ្នក​នាង​ស្វែងយល់​អំពី​អនាគតរបស់​ទន្លេ​មេគង្គ​ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​អនុ​តំបន់​ទន្លេ​មេគង្គ តាមរយៈ​កិច្ច​ពិភាក្សា​រវាង​កញ្ញា ផន បុប្ផា អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ និង​កញ្ញា ពេជ្រ ចារ៉ាឌីន នាយក​ប្រតិបត្តិ​រង​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព (CICP)។ កញ្ញា ចារ៉ាឌីន ​បាន​ស្រាវជ្រាវ និង​សរសេរ​អត្ថបទ​មួយ​ជំពូក នៅក្នុង​សៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែល​ត្រូវបាន​បោះពុម្ព​ផ្សាយ​ដោយ វេទិកា​អនាគត (Future...
Published 04/05/21
នៅក្នុងភាគទី ១០ នេះ លោក​អ្នក​នាង​ស្វែង​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ការ​អប់រំ​ស្តី​អំពី​សុខភាព​បន្តពូជ​និង​ផ្លូវភេទ​ដែល​បើក​ចំហ​និង​ស៊ី​ជម្រៅ​ តាមរយៈ​កិច្ចពិភាក្សា​រវាង​លោក អូន ឆេងប៉រ អ្នក​សម្រប​សម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​កញ្ញា ញ៉ឹក ពេជ្រពណ្ណរង្សី។ កញ្ញា​ ពេជ្រពណ្ណរង្សី ជា​និស្សិត​ជំនាញ​វេជ្ជសាស្ត្រ​នៅ​សាកល​វិទ្យាល័យ​ពុទ្ធិសាស្ត្រ។ កញ្ញា​ ពេជ្រពណ្ណរង្សី បានស្រាវជ្រាវ និង​សរសេរ​អត្ថបទ​មួយ​ជំពូក ស្តី​អំពី​អនាគត​នៃ​សុខភាព​បន្តពូជ​និង​សមភាព​យេនឌ័រ នៅក្នុង​សៀវភៅ...
Published 03/16/21
នៅ​ក្នុង​ភាគទី ៩ នេះ​ លោក​អ្នក​នាង​ស្វែងយល់​អំពី​ឧស្សាហូបនីយកម្ម​របស់​កម្ពុជា ជាពិសេស​ឧស្សាហកម្ម​ជំនាន់ទី ៤ និង​អំពី​កិច្ចការ​ដែល​កម្ពុជា​ចាំបាច់​ត្រូវធ្វើ​និង​មាន ដើម្បី​សម្រេច​បាន​ឧស្សាហកម្ម​ជំនាន់​ទី ៤ តាមរយៈ​កិច្ច​ពិភាក្សា​រវាង​កញ្ញា ផន បុប្ផា អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​លោក លោក ​ភូ លីវុឌ្ឍ អតីត​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា និង​អ្នក​ជំនាញ​ជាន់​ខ្ពស់​ខាង​វិស័យ​បច្ចេកវិទ្យា​របស់​កម្ពុជា។...
Published 03/02/21
នៅ​ក្នុង​ភាគទី ៨ នេះ​ លោក​អ្នក​នាង​ស្វែងយល់​អំពីវិស័យ​ការទូត​សេដ្ឋកិច្ច និង​វិធីសាស្ត្រ​នានា ដែល​ទីក្រុងធំៗ​ដូចជា​ទីក្រុង​ភ្នំពេញ និង​ពលរដ្ឋ​ក្នុង​សហគមន៍ អាច​ធ្វើ​បាន ដើម្បី​ទាញ​យក​ប្រយោជន៍​ជាច្រើន​ពី​ការធ្វើ​ការទូត​សេដ្ឋកិច្ច តាមរយៈ​កិច្ច​ពិភាក្សា​រវាង​លោក សឹង សុផាត អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន និង​លោក សិទ្ធី រត្នដារ៉ាវុធ ដែល​លោក​គឺជា​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត ផ្នែក​គោលនយោបាយ​សាធារណៈ​ពី​សាកលវិទ្យាល័យ Warwick នៃ​ចក្រភព​អង់គ្លេស។...
Published 11/17/20
នៅក្នុងភាគទី ៧ នេះ លោក​អ្នក​នាង​ស្វែង​យល់ដឹង​អំពី​សារៈសំខាន់​នៃការ​លើក​កម្ពស់​សមភាព​េយនឌ័រ​និង​ការ​អប់រំ​អំពី​សុខភាព​បន្តពូជ ដែល​ជាផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា​ប្រកប​ដោយ​សមភាព​ និង​ចីរភាព​ តាមរយៈ​កិច្ចពិភាក្សា​រវាងអ្នកស្រី ស៊ូ​ ពេជ្រចិន្តា អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន ពិភាក្សា​ជាមួយ​កញ្ញា Catherine Harry សកម្មជន​សិទ្ធិ​ស្ត្រី​និងអ្នក​ស្រាវជ្រាវ​និង​អ្នកនិពន្ធ​មួយ​រូប នៅក្នុងសៀវភៅ Cambodia 2040 ឬ «កម្ពុជាឆ្នាំ ២០៤០»៕
Published 11/03/20
នៅក្នុងភាគទី ៦ នេះ លោក​អ្នក​នាង​ស្វែង​យល់ដឹង​អំពី​អនាគត​នៃ​គោលនយោបាយ​សារពើពន្ធ និង​អំពី​កិច្ចការ​ចាំបាច់​មួយ​ចំនួន ដែល​កម្ពុជា​គួរធ្វើ ដើម្បី​សម្រេច​បាន​គោលនយោបាយ​សារពើពន្ធ​មួយ ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​ទាំង​រដ្ឋ និង​ទាំង​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​បង់ពន្ធ​ តាមរយៈ​កិច្ចពិភាក្សា​រវាង​កញ្ញា ផន បុប្ផា អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​លោក ជាន សិទ្ធិគុណ អ្នក​សិក្សា​ឯករាជ្យ​ម្នាក់ផ្នែកគោលនយោបាយសេដ្ឋកិច្ច។ លោក​ក៏​ជា​អ្នក​ស្រាវជ្រាវ​និង​អ្នកនិពន្ធ​មួយ​រូប...
Published 10/20/20
នៅក្នុងភាគទី ៥ នេះ លោកអ្នកនាងស្វែងយល់ដឹងអំពី សក្តានុពល កត្តា​ប្រឈម​ និង​អនុសាសន៍​បែប​កែទម្រង់​សំខាន់ៗ​មួយ​ចំនួន ក្នុងធ្វើសមាហរណកម្ម​សេដ្ឋកិច្ចរបស់​កម្ពុជា​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ និង​អំពី​ឥទ្ធិពល​នៃ​ទិន្នាការ​សេដ្ឋកិច្ច​សកលលោក​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ ក្នុង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នា​ពេល​អនាគត​ តាមរយៈ​កិច្ចពិភាក្សា​រវាង​លោក អូន ឆេងប៉រ អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​លោក សុក ខា...
Published 10/06/20