មហារីកកស្បូន៖ ក្មេងប្រុសជំទង់ក៏គួរចាក់ថ្នាំបង្ការប្រឆាំងមេរោគHPVដែរ
Listen now
Description
មហារីកកស្បូន​៖ ក្មេង​ប្រុស​ជំទង់​ក៏​គួរ​ចាក់​ថ្នាំ​បង្ការ​ប្រឆាំង​មេរោគ​HPVដែរ ​ហេតុអ្វី​ក្មេង​ប្រុស​ត្រូវ​ចាក់​ថ្នាំ​បង្ការ​ដែរ បើ​ពួកគេ​គ្មាន​សីររាង្គ​ស្បូន​ផងនោះ ?! វ៉ាក់សាំង​ប្រឆាំង​នឹង​មេរោគ​ប៉ាពីឡូម៉ាវីរ៉ុសភ្នាក់ងារ​បង្ក​ជំងឺ​មហារីក​កស្បូនដ៏​ចម្បង​មួយ​ មិនមែន​ផលិត​ឡើង​សម្រាប់​តែ​ចាក់​​លើ​ក្មេង​ជំទង់​ភេទ​ស្រី​ទេ​ ដូច​ការ​គិត​ពី​មុន​ទេ។ ដើម្បី​អាច​ការពារ​ខ្លួន​ពី​ជំងឺ​មហារីកផ្សេងៗ និង​សង្ឃឹម​លុប​បំបាត់​ទាំង​ស្រុង​ជំងឺ​មហារីក​កស្បូន ក្មេង​ប្រុស​ក៏មាន​កាតព្វកិច្ច​​​ចាំបាច់​ត្រូវ​ចាក់​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​មេរោគ​ប៉ាពីឡូម៉ាវីរ៉ុស​ដែរ។ តើ​មេរោគ​ប៉ាពីឡូម៉ាវីរ៉ុស ឬ​HPV អាច​បង្ក​ជំងឺអ្វី​ខ្លះ? តើ​ក្មេង​ប្រុស​និង​ក្មេង​ស្រី​ត្រូវ​ចាក់​ថ្នាំ​បង្ការ​នេះ​នៅ​ពេល​ណា?
More Episodes
គេង​ថ្ងៃ មិន​ត្រឹម​តែ​អាច​ជួយ​ប្រមូល​កម្លាំង​និង​បំពេញ​កង្វះ​ខាត​ផ្នែក​ដំណេកកាលពី​យប់ តែ​អាច​ជួយ​ខួរ​ក្បាល​ ការ​ចង​ចាំ និង​បណ្តុះ​គំនិត​ថ្មីទៀត​ផង។ តើ​ត្រូវ​​គេងថ្ងៃ​យ៉ាងណា​ទើប​អាច​ទាញ​យក​ប្រយោជន៍​ទាំងអស់​នេះ​? សូម​ស្តាប់​បទអត្ថាធិប្បាយ​របស់​អៀង សុខម៉ិញ​ដូច​តទៅ។
Published 05/15/24
តើ​អ្នក​ធ្លាប់​​ស្រមៃ​ចង់​បាន​រោម​ភ្នែក​វែង​កោង​-ង​ដែរឬទេ? ត-បណ្តុះ​រោម​ភ្នែក​ឱ្យ​វែង​ក្រាស់​ល្អ កំពុង​ពេញ​និយម​ខ្លាំង​សម្រាប់​សុភាព​នារី​ទាំងឡាយ។ ប៉ុន្តែ​ ការ ត-អ៊ុត ឬ​កាត់រោម​ភ្នែក​ និង​លាប​ផាត់​មុខ មិនមែន​គ្មាន​ហានិភ័យ​សម្រាប់​សុខភាព​ទេ។ តើ​ជា​ហានិភ័យ​យ៉ាងណា?
Published 05/08/24