Episodes
ក្នុង​ខណៈ​​ដែល​ស្ត្រីគ្រប់​រូប ត្រូវ​ឆ្លង​កាត់​ជា​ចាំ​បាច់​ដំណាក់កាលធ្វើ​ទុក្ខ​មិន​ស្រណុក​ខ្លួន​ព្រោះ​​អស់រដូវ​ (Ménopause) បុរសចូល​ដល់​វ័យ​៥០ឆ្នាំ​ឡើង​ទៅ​​ក៏​មាន​អាការៈ​ប្រហាក់​ប្រហែល​នឹង​បាតុភូត​អស់​រដូវ​របស់​ស្ត្រី​ដែរ។ ​អាការៈអស់​រដូវ​សម្រាប់​បុរស​ មាន​ឈ្មោះ​ជា​ភាសា​បារាំង​ថា អង់ដ្រូប៉ូស្ស Andropause ឬវិបត្តិ​ហាប្លាយជា​ភាសា​សាមញ្ញ។ តើ​វិបត្តិ​Andropause ​ជា​អ្វី? មាន​រោគ​សញ្ញា​យ៉ាងណា? និង​អាច​ព្យាបាល​ការពារបាន​ដែរឬទេ?
Published 04/24/24
អាល្លឺម៉ង់ជា​ប្រទេស​ដ៏​ធំ​ជាង​គេ ដំបូងបង្អស់​​នៅ​អឺរ៉ុប​ដែល​អនុវត្ត​ច្បាប់​សេរី​និយម​ អនុញ្ញាត​ឱ្យ​ជក់​ ទិញ កញ្ឆា​តាមទីសាធារណៈ និង​ដាំ​កញ្ឆា​នៅ​តាម​ផ្ទះ ដើម្បីជាការ​​កំសាន្ត​លំហែចិត្ត។ ប៉ុន្តែ​កញ្ឆា​ជា​គ្រឿង​ញៀន​​មួយ​ប្រភេទ​ដែល​ល្បី​ខាង​ធ្វើ​ឱ្យ​ខូច​ខួរក្បាល​​ និង​ផលវិបាក​ជា​ច្រើន​ផ្សេង​ទៀតណាស់​ចំពោះ​សង្គម​និង​សុខភាព។ នេះ​ជា​ឱកាស​បូក​សរុប​ឡើង​វិញ​អំពី​ផល​ប៉ះពាល់​នៃ​កញ្ឆា​ចំពោះ​សុខភាព​។
Published 04/19/24
​​មនុស្ស​យើង​ម្នាក់ៗ​មាន​ផ្ទុក​ជាតិ​រ៉ែ​ដែក​ក្នុង​ខ្លួនតិច​តួច​បំផុត គឺ​​ប្រមាណតែ ​​៤ក្រាម។ ប៉ុន្តែ​​​ ជាតិដែក​​ជា​សារធាតុចិញ្ចឹម ​ដែលសរីរាង្គ​កាយ​​មិន​អាច​ខ្វះ​បានទេ និង​ក៏​​មិន​ត្រូវ​ឱ្យ​មាន​ច្រើន​ជ្រុលឡើយ។ បើ​ខ្វះជាតិ​ដែក មនុស្ស​​​អាច​នឹង​មាន​អាការៈ​ខ្វះ​ឈាម ស្លេក​ស្លាំង អស់​កម្លាំង​ ធីងធោង​។ តែ​បើ​មាន​ជាតិ​ដែក​ច្រើន​ជ្រុល​ ​វាក៏​អាច​បង្ក​ឱ្យ​មាន​បញ្ហា​អស់​កម្លាំង ឈឺ​ចុក​ចាប់​នៅ​សន្លាក់ ឬអាច​ធ្វើ​ឱ្យ​ខូច​ដល់​ថ្លើម​ និង​តម្រង​នោម​ទៀត។ តើ​រ៉ែ​ដែក​មាន​តួនាទី​...
Published 04/11/24
ជា​គ្រាប់​ដូច​ថ្នាំ ជាម្សៅ​​អាហារ​បន្ថែម​ ជា​ឡេ​លាប​ស្បែក កូឡាហ្សែន​កំពុង​ពេញ​និយមខ្លាំង​ណាស់​នាពេល​បច្ចុប្បន្ន។ កូឡាហ្សែន​ដែ​ល​គេប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ពុកឆ្អឹងស្គាល់​តាំងពី​យូរ ត្រូវ​បាន​ឧស្សាហកម្ម​អួតអាង​អំពី​ប្រសិទ្ធភាព​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ភាព​ចាស់​ជីវជ្រួញ​របស់​ស្បែក​ទៀត។ តើ​កូឡាហ្សែន​ជា​អ្វី ? កូឡាហ្សែន​មាន​ឥទ្ធិពល​លើ​ស្បែក​ និង​ភាព​ក្មេង​របស់​មនុស្ស​យ៉ាងណា?
Published 03/13/24
តឹង​ច្រមុះ​ ឈឺក្បាល ឈឺ​ពោះ ចុក​ដៃ រួយ​ជើង រមាស់​ស្បែក មូសខាំ ... សូម​យក​ប្រេង​កូឡា​មក​លាប​ អ្នក​​នឹង​បាន​ធូរ​ស្បើយ​។ ទាំង​នេះ​ជា​កាយ​វិការ​និង​ជា​យោបល់ ​ដែល​ចាស់ៗមាន​ទម្លាប់​ណែនាំឱ្យ​ក្មេង​ៗ​ប្រើ។ តើ​ប្រេងកូឡា​ពិត​ជា​មាន​ប្រសិទ្ធភាព​មែនឬ? ចុះតើ​វិទ្យាសាស្ត្រ​ពន្យល់​អំពី​ប្រេងកូឡា​នេះ​យ៉ាងណា?
Published 03/09/24
​មហារីក​ខ្លះ​ ជា​ជំងឺ​ដ៏​កម្រ ដែល ​ពិបាក​វិភាគ​វែក​រក​អាការៈ​សញ្ញានិង​​ពិបាក​ព្យាបាល​​ខ្លាំងណាស់។ ប៉ុន្តែ​មិន​ដូច​ឈ្មោះ មហារីក​កម្រ មិន​ប្រាកដថា​មិន​សម្បូរ​អ្នក​កើតនោះ​ទេ។ ​តើ​អ្វីទៅ​ជា​មហារីក​កម្រ?
Published 02/29/24
១៤​កុម្ភៈ ​ជា​ថ្ងៃ​បុណ្យ​សង្សា ឬ​ជា​ទិវា​នៃ​ក្តី​ស្រលាញ់។ តើ​សេចក្តី​ស្រលាញ់ ឬ​សេ្នហា ​មាន​ឥទ្ធិពល​យ៉ាងណា​ចំពោះ​សុខភាព​? ស្នេហាជា​អ្វី ? ហើយជីវិត​ស្នេហា​​ដោយ​មាន​អាពាហ៍​ពិពាហ៍​ពិត​ជា​ល្អ​សម្រាប់​សុខភាព​មែន​ឬយ៉ាងណា?
Published 02/14/24
បើ​តាម​ការ​សិក្សា​ថ្មី​ចុងក្រោយ ចំនួន​ក្មេង​ជំទង់​​ចង់​ភ្លក្ស ចង់​សាក​ប្រើ​គ្រឿង​ញៀន ផឹក​ស្រា និង​ជក់​បារី នៅលើ​ពិភពលោក បាន​ថយ​ចុះ​បន្តិច។ ប៉ុន្តែ​ បើ​គិត​អំពី​តួលេខ​វិញ គឺ​នៅ​តែ​ខ្ពស់​ខ្លាំង​ដដែល​។ ចំណែក​ការ​ជក់​បារី​អេឡិចត្រូនិក​វិញ​ បន្ត​កើន​ឡើង​ជា​និច្ច។
Published 02/01/24
បង្គន់ ទូរស័ព្ទ​ដៃ​ ជាប់​ឈ្មោះ​ល្បី​ថា​ជា​កន្លែង​ដ៏​កខ្វក់ មាន​ផ្ទុក​មេរោគ​ច្រើន​ណាស់។ ប៉ុន្តែ​គ្មាន​នរណា​និយាយ​អំពី​ចង្ក្រាន​ទេ។ ចង្ក្រាន​ ឬ​ផ្ទះ​បាយ ​ជា​កន្លែង​ផ្តុំ​មេរោគ​ច្រើន​ជាង​បង្គន់​ទៅ​ទៀត។ តើ​ផ្នែក​ណា​នៃ​ចង្ក្រាន​ដែល​អាច​ចម្លង​មេរោគ​ច្រើន​ជាងគេ ? តើ​ធ្វើ​ដូចម្តេច​ដើម្បី​បង្កើន​អនាម័យ​នៅផ្ទះបាយ?
Published 01/25/24
អ្នក​​ស្រាវជ្រាវ​បាន​លើក​ទឹ​កចិត្ត​​អំណាច​សាធារណៈ​​​ជួយ​សម្រួល​ការ​​ទៅ​សម្រាក​លំហែ​នៅ​មាត់​សមុទ្ទ ដល់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​របស់​ខ្លួន ព្រោះ​សមុទ្ទ​ជា​ប្រភព​នៃ​គុណប្រយោជន៍​ច្រើន​យ៉ាង​ណាស់​សម្រាប់​សរីរាង្គកាយ​មនុស្ស។ ទឹក​សមុទ្ទ ខ្យល់​សមុទ្ទ សំឡេង​រលក ឆ្នេរ​ខ្សាច់ ក៏​ដូច​​ជា​អាហារគ្រឿង​សមុទ្ទ​ សារាយ ... ​សុទ្ធ​តែ​ជា​អ្នក​ផ្គត់​ផ្គង់​សុខភាព​ទាំងអស់។ តើ​យើ​ង​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​អាច​ទាញ​យក​ផល​ល្អ​នៃ​បរិស្ថាន​សមុទ្ទឱ្យ​​រាងកាយ​និង​ស្មារតី​​?
Published 01/18/24
​​Dry January ខែ​មករា​គ្មាន​ជាតិ​សុរា ជា​កម្មវិធី​ដែល​មាន​ប្រារព្វ​ធ្វើ​កាន់តែ​ច្រើន​ឡើងៗនៅលើ​ពិភពលោក ដើម្បី​បញ្ច្រាប​ព័ត៌មាន​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង (ស្រា ប៊ីយ៉ែរ ...)។ បើ​លោក​អ្នក​មិន​ចូល​រួម​ក្នុង​កម្មវិធី Dry January  មិន​អាច​ឈប់​ផឹក​ស្រាឱ្យ​បាន​​ពេញ​មួយ​ខែ​មករា​​ទេ សូម​កុំ​​បរិភោគ​ស្រា​ឱ្យ​ដល់​ថ្នាក់​ស្រវឹង ​ហើយ​រក​ថ្នាំ​លេបបំបាត់​អាការៈ​មិន​ស្រួល​ខ្លួន​ឱ្យ​សោះ​។ ហេតុអ្វី?
Published 01/09/24
ឆ្លង​ជំងឺ​អេដស៍ ឆ្លង​ជំងឺ​កាមរោគ មាន​ផ្ទៃ​ពោះ ... នេះ​ជាហានិភ័យ​ដែល​អាច​កើតបាន​ ​ក្រោយ​ពី​ការ​​រួមរក្ស​ដោយ​គ្មាន ឬ​ភ្លេច​ការពារ​ខ្លួន ឬ​ដោយហេតុ​​ស្រោម​អនាម័យ​ដាច់​រហែក។ ក្នុង​ករណី​បែប​នេះ​ តើ​ត្រូវ​ធ្វើ​ដូចម្តេច? ត្រូវ​ទៅ​ធ្វើតេស្ត​វិភាគ​នៅពេល​ណា? វិភាគ​អ្វី​ខ្លះ? និង​គួរ​ទទួល​បាន​ការ​ព្យាបាល​យ៉ាងណា?
Published 12/06/23
កូលាប​តុលា​ជា​ខែ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ជំងឺ​មហារីក​សុដន់។ ឯវិច្ឆិកា​ជា​​ខែ​បញ្ជ្រាប​ព័ត៌មាន​ឱ្យ​បុរសៗ​ប្រុង​ប្រយ័ត្ន​នឹង​​ជំងឺ​មហារីក​បុរស ឬ​ហៅថា​យុទ្ធនាការ​ Movember។ តើ​អ្វី​ទៅ​ជា​យុទ្ធនាការ​Movember? ជំងឺ​មហារីក​បុរស​មាន​អ្វី​ខ្លះ?
Published 11/21/23
ការសិក្សា​មួយ​ចេញ​ផ្សាយ​នៅ​​ថ្ងៃ​អង្គារ​ទី ១២​កញ្ញា​២០២៣ បាន​បង្ហាញ​ថា​ ពិភពលោក​មើល​ស្រាល​ផលវិបាក​នៃ​ជាតិ​ពុល​សំណរ​ ចំពោះ​សុខភាព​សាធារណៈ​ខ្លាំងណាស់។ បើ​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​​របស់​Global Burden of Disease ​សំណរបំពុល​សុខភាព​មនុស្ស​ក្នុង​​កំរិត​ប្រហាក់​ប្រហែល​ការ​ស្រូបផ្សែង​​ពុល​ក្នុង​បរិយាកាស​ដែរ។
Published 11/14/23
ស្បែកភ្លឺ​ថ្លា សក់លោង លើក​កម្លាំង ក្រពះ​កិន​ស្រួល ... នេះ​ជា​ប្រសិទ្ធភាព​នៃ​ផលិតផល​អាហារ​បំប៉ន​​ដែល​គេ​បាន​ឃោសនា​ និង​សន្យា​។ ប៉ុន្តែ​តើ​អាហារ​បំប៉ន​ជា​អ្វី ? អាហារ​បំប៉ន​​មាន​ហានិភ័យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងណា? តើ​គួរទទួល​​អាហារបំប៉ន​បែបណា និង​នៅពេល​ណា?
Published 10/04/23
អាជ្ញាធរអាមេរិក​ទើបបាន​ចេញ​សេចក្តីអនុញ្ញាត​ជា​លើក​ទីមួយ ឱ្យ​ប្រើប្រាស់​ថ្នាំ​គ្រាប់​សម្រាប់​ព្យាបាល​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក្រោយ​ការ​សម្រាល​កូន​។ ដូច​ឈ្មោះដែល​ហៅ ​ជំងឺធ្លាក់ទឹក​ចិត្ត​ក្រោយ​កា​រសម្រាល​កូន កើត​លើ​ស្ត្រី​ប្រមាណពី​១០-២០% ក្រោយ​ឆ្លង​ទន្លេរួច។​ តើ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក្រោយ​ការ​សម្រាលកូនជា​អ្វី ? ជំងឺ​នេះ​មាន​រោគ​សញ្ញាយ៉ាងណា? អ្វី​ជា​ដើម​ហេតុ​នាំ​ឱ្យ​កើត​ជំងឺនេះ?
Published 09/27/23
អាជ្ញាធរ​ឥណ្ឌា​បាន​ប្រកាស​នៅ​សប្តាហ៍មុន​​ថា​កំពុង​ប្រឹង​ទប់​ទល់​នឹង​ការ​រាតត្បាត​នៃ​វីរ៉ុស​Nipah។ វីរ៉ុស​ដែលចម្លង​ពី​សត្វ​មក​មនុស្ស និង​អាច​បង្ក​ឱ្យ​មាន​ជំងឺក្តៅ​ខ្លួន​យ៉ាង​ខ្លាំង ក្នុង​កំរិត​អត្រា​មរណៈ​ខ្ពស់គួរ​ឱ្យ​ព្រួយ​បារម្ភ។ តើ​វីរ៉ុស​Nipah​ជា​អ្វី?
Published 09/18/23
មហារីកកស្បូន​៖ ក្មេង​ប្រុស​ជំទង់​ក៏​គួរ​ចាក់​ថ្នាំ​បង្ការ​ប្រឆាំង​មេរោគ​HPVដែរ ​ហេតុអ្វី​ក្មេង​ប្រុស​ត្រូវ​ចាក់​ថ្នាំ​បង្ការ​ដែរ បើ​ពួកគេ​គ្មាន​សីររាង្គ​ស្បូន​ផងនោះ ?! វ៉ាក់សាំង​ប្រឆាំង​នឹង​មេរោគ​ប៉ាពីឡូម៉ាវីរ៉ុសភ្នាក់ងារ​បង្ក​ជំងឺ​មហារីក​កស្បូនដ៏​ចម្បង​មួយ​ មិនមែន​ផលិត​ឡើង​សម្រាប់​តែ​ចាក់​​លើ​ក្មេង​ជំទង់​ភេទ​ស្រី​ទេ​ ដូច​ការ​គិត​ពី​មុន​ទេ។ ដើម្បី​អាច​ការពារ​ខ្លួន​ពី​ជំងឺ​មហារីកផ្សេងៗ និង​សង្ឃឹម​លុប​បំបាត់​ទាំង​ស្រុង​ជំងឺ​មហារីក​កស្បូន...
Published 09/13/23
តាំងពី​ខែ​ឧសភា​២០២៣​មក អង្គការ​សុខភាពពិភពលោក​លែង​ចាត់ទុក​ជំងឺ​រាតត្បាត​​កូវីដ​ជា​ការ​គំរាមកំហែង​សុខភាព​សាធារណៈ​ពិភពលោក​ទៀត​ហើយ ប៉ុន្តែ​ជំងឺ​កូវីដ​នៅ​តែ​បន្ត​ចម្លង​ ក្នុង​ប្រទេស​និង​បន្ត​បំប្លែង​ខ្លួន​ មាន​លេច​ទម្រង់​ថ្មី​ជា​រហូត។ បន្ទាប់​ពី ដែលតា អូមីក្រុង ដែល​បាន​ចម្លង​ផ្អើល​ពិភពលោក​ អេរីស និង​ពីរូឡា ជា​មេរោគ​កូវីដ​បំប្លែង​ខ្លួនថ្មីៗ​ យ៉ាង​ហោច​ពីរ​ទៀត​ដែល​កំពុង​ស្ថិត​ក្រោម​ការ​តាមដាន​ពិសេស​របស់​អង្គការ​សុខភាពពិភពលោក។​​ ​​តើមេរោគ​បំប្លែងថ្មី​ទាំងនេះ​​​ គួរ​ឱ្យ​ខ្លាចរអារ​​យ៉ាងណា?
Published 09/06/23
ប្លាស្ទិក ខ្យល់ពុលគីមី ជីវសាស្ត្រ លេ​ចជំងឺ​ថ្មី ... សកម្មភាព​របស់​មនុស្ស​បាន​និង​កំពុង​បំផ្លាញ​​ប្រព័ន្ធ​អេកូសាស្ត្រ ​ជីវចម្រុះ​ខ្លាំង​ណាស់ និង ធ្វើ​ឱ្យអាកាសធាតុ​ប្រែប្រួល។​ ហើយ​សកម្មភាព​នេះ កំពុង​តែ​វាយ​បក​មក​លើ​សុខភាព​របស់​មនុស្ស​វិញ​។ តើ​ការ​ប្រែប្រួល​អាកាសធាតុ​ជះ​ឥទ្ធិពល​យ៉ាងណា​ខ្លះ ដល់​សុខភាព ?
Published 07/12/23
ថ្ងៃទី ២១ មិថុនា ជា​ទិវាយូហ្កា​ពិភពលោក។ យ៉ូហ្កា​មិនមែន​គ្រាន់​តែ​លំហាត់ផ្តល់​ភាព​ទន់​ភ្លន់​ដល់​រាងកាយ​ទេ តែ​ជា​លំហាត់​សម្រាប់​គ្រប់គ្រង​ឥរិយាបថ​នៃ​ជីវិត​។ លំហាត់​ឬ​​ក្បាច់​ហាត់​សាមញ្ញៗ អាច​ជួយយើង​ឱ្យ​មាន​​អភិវឌ្ឍ​បុគ្គល អារម្មណ៍ និង​គ្រប់គ្រង​ស្ត្រេស ហើយ​សម្រួល​ដល់​សុខមាលភាព​​ព្រមទាំង​សុខភាព​ទៀត។ តើការ​ហាត់​​យ៉ូហ្កា​អាច​ជួយ​ព្យាបាល​សុខភាព​យ៉ាងណា​ ?
Published 06/21/23
នៅក្នុង​វិស័យ​ខ្លះ បញ្ញាសិប្បនិម្មិត បាន​មក​ជំនួស​ការងារ​មនុស្សជា​បណ្តើរៗស្រេច​ទៅ​​ហើយ។ នៅក្នុង​វិស័យ​សុខាភិបាលវិញ បញ្ញាសិប្បនិម្មិត បាន​ក្លាយ​ជា​ឧបករណ៍​ដ៏​ចាំបាច់​សម្រាប់​វិភាគ​រូប​ នៃ​ការ​ថតឆ្លុះ ហើយ​បាន​ប្រឡងជាប់​ដោយជោគជ័យ​ជា​មួយ​និស្សិត​ពេទ្យ​ទៀត​ផង។ ឧបករណ៍​វេជ្ជសាស្ត្រ​មាន​បំពាក់​កម្មវិធី​បញ្ញាសិប្បនិម្មិត​មួយ មាន​សមត្ថភាព​អាចទិន្នន័យ​សុខភាព​ដូ​ចគ្រូពេទ្យ និង​អាច​ព្យាករ ហានិភ័យ​ស្លាប់ ហានិភ័យ​ឈឺ ហានិភ័យ​ផ្សេងៗ​របស់​អ្នក​ជំងឺ​បាន​យ៉ាង​ប្រាកដ។ ដូច្នេះ​​តើ​វា​អាច​ទៅ​រួច​ទេ...
Published 06/12/23
នៅ​ថ្ងៃ​ពុធ​ទី ៧មិថុនានេះ ជា​​ទិវាពិភពលោកនៃ​ការ​​រត់​ ឆ្នាំ​២០២៣។ រត់ ​ជា​កីឡាដ៏​សាមញ្ញ តែ​​រាល់​ការ​ចាប់​ផ្តើម​សុទ្ធ​តែ​ពិបាក​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅថ្ងៃ​នេះ លោក​វេជ្ជបណ្ឌិត ហ្សង់ម៉ាក សែន គ្រូពេទ្យ​កីឡា​ នៅក្រុង​ប៉ារីស សូម​ផ្តល់​ការ​ណែនាំ​ខ្លះ​ដើម្បី​ជាជំនួយ​​ទឹក​ចិត្ត​ឱ្យ​អ្នក​ចង់​​ផ្តើម​​ហាត់រត់ថា ត្រូវ​ចាប់​ផ្តើម​ដោយ​វិធីណា។
Published 06/07/23
ខ្សោយប្រព័ន្ធ​ផ្លូវដង្ហើម គឺ​ជាជំងឺ​​​សួត​មួយ ដែលសម្គាល់​ដោយ​​អាការៈហត់ ព្រោះ​តែ​សួត​​​​មិន​អាច​បំពេញ​តួនាទី​បាន​ត្រឹម​ត្រូវ។ តើ​អ្វី​ទៅ​ជាមូលហេតុ​ដែល​នាំ​ឱ្យ​មាន​ជំងឺ​ខ្សោយ​ផ្លូវ​ដង្ហើម​នេះ ? តើ​គេអាច​ការពារ​ប្រព័ន្ធផ្លូវ​ដង្ហើម​បាន​យ៉ាង​ណា​ខ្លះ ? សូម​ស្តាប់​បទ​សម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​លោក វេជ្ជបណ្ឌិត អង់ ជីនសួង គ្រូពេទ្យ​ឯកទេស​ជំងឺ​សួត នៅប្រទេស​បារាំង។
Published 05/31/23