Episodes
ចំណងជើង:  ៨. បង ដាវ ស្ថាបនិក ដឹ ខេក "ចាប់ផ្តើមអាជីវកម្មតាំងពីវ័យក្មេង" ជួបជាមួយបងដាវ ដែលអ្នកទាំងអស់គ្នាស្គាល់ថាជាស្ថាបនិកហាងនំដឹខេក(The Cake by Dav) នៅក្នុងផតខាសនេះ គាត់បានចែករំលែកពីប្រវត្តិនៃការបង្កើតហាងនំ និងបទពិសោធន៍ផ្សេងៗទាំងផ្អែមនិងជូរចត់ អ្នកទាំងអស់គ្នានឹងភ្ញាក់ផ្អើល ព្រោះកាលពីមុនឪពុកម្តាយរបស់គាត់ក៏មិនបានគាំទ្រគាត់១០០ភាគរយដែរ! ប៉ុន្តែគាត់ឆ្លងកាត់អ្វីខ្លះទើបធ្វើអោយគាត់មានភាពជោគជ័យដូចសព្វថ្ងៃនេះ? មកតាមដានស្តាប់ទាំងអស់គ្នា! Meet bong Dav, Founder The Cake by Dav, who is a young...
Published 07/24/21
Published 10/03/20
ចំណងជើង:  ៧. លោក ហេង លីម "តោះនិយាយទាក់ទងនឹងការរៀនធ្វើកុននិងវិស័យកុនក្នុងប្រទេសកម្ពុជា" ជួបជាមួយបងហេងលីម ដែលជាអ្នកដឹកនាំរឿង ក៏ជាអ្នកធ្វើVisual Effectល្បីឈ្មោះម្នាក់ក្នុងប្រទេសកម្ពុជា។ យើងនឹងនិយាយពីការរៀនធ្វើកុនដោយមិនមានសាលា គួរចាប់ផ្តើមពីណាទៅ? ហើយក្នុងនាមគាត់ជាអ្នកដឹកនាំរឿងគាត់គិតយ៉ាងណាទៅលើវិស័យកុនស្រុកខ្មែរ? តោះមកតាមដានស្តាប់ទាំងអស់គ្នា! Meet bong Heng Lim, who is a director as well as a well known visual effects creator in Cambodia. We will be discussing about learning to make movies...
Published 10/03/20
ចំណងជើង: ៦. លោក ហេង សុខវិសាល "ដើម្បីសម្រេចបំណងខ្លួនឯង ចូររៀនយកចិត្តគេដាក់ចិត្តខ្លួនឯងជាមុនសិន" សូមបញ្ជាក់៖ Podcastនេះត្រូវបានកែសម្រួលដើម្បីការពារព័ត៌មានបុគ្គល។សូមអរគុណ! សប្តាហ៍នេះយើងជួបជាមួយបង វិសាលដែលជាប្រុសស្អាតOppa, ជាYouTuberជើងចាស់ម្នាក់! គាត់នឹងបង្ហាញថា តើគួរធ្វើម៉េចដើម្បីយកឈ្នះចិត្តអ្នកផ្ទះបានដើម្បីធ្វើការដែលខ្លួនស្រលាញ់? ហើយនិងការសម្រេចចិត្តរឿងខ្លះដែលធ្វើអោយយើងត្រូវចេះបិទត្រចៀកហើយស្តាប់បេះដូងខ្លួនឯង...
Published 09/11/20
ចំណងជើង: ៥. រ័ត្នន៍ សុីណូរ៉ា "តើអ្វីទៅជាLGBTQ+ ? តើគាត់រកឃើញខ្លួនថាជាtransgenderនៅពេលណា? តើគាត់ជួបផលវិបាកអ្វីខ្លះពេលគាត់បើកចំហថាគាត់ជាសិល្បករtransgender?" Transgender ជាពាក្យតំណាងអោយអ្នកដែលមានរូបរាងនិងអារម្មណ៍ផ្ទុយពីភេទដែលខ្លួនមាន។ ឧ. ខ្លួនជាប្រុសតែមានអារម្មណ៍ជាស្រី។ Transsexual គឺសម្តៅលើអ្នកដែលបានកែភេទរបស់ខ្លួនរួចរាល់តាមការវះកាត់ឬវិធីផ្សេងៗ។ ចឹងក្នុងសប្តាហ៍នេះយើងបានជួបជាមួយបង រ័ត្នន៍ សុីណូរ៉ា ដែលជាសិល្បករម្នាក់នៅក្នុងប្រទេសកម្ពុជា ហើយគាត់ជាtransgender ផងដែរ ។...
Published 08/28/20
ចំណងជើង: ៤. ជា ស្រីនា - "តើគាត់គិតថាការmake upទោសាលាជារឿងដែលអាចទទួលយកបានទេ? គាត់បានរៀបចំពេលវេលាយ៉ាងណាខ្លះចំពោះជីវិតដ៏មមារញឹករបស់គាត់? នៅពីក្រោយខ្នងនៃជីវិតគាត់មានរឿងអីខ្លះ?" ជួបជាមួយ​ ជា ស្រីនា! ត្រូវបានគេស្គាល់ថាYouTuberដែលពូកែតុបតែងខ្លួននិងសិស្សពូកែនិទ្ទេសA ហើយក៏ជាCEOនៃប្រណិតនារីសំអាងការផងដែរ! គាត់បានចែករំលែកនូវគំនិតរបស់គាត់លើការmake upនិងបទពិសោធន៍ផ្សេងៗក្នុងវិស័យការងារលើបណ្តាញសង្គមនិងការងារអាជីវកម្មរបស់គាត់!...
Published 08/21/20
ចំណងជើង: ៣. បង កែវ សៀក(Seak Vlogger) - "ធ្លាប់ត្រូវYouTubeបិទChannel 2ដង ហើយបន្តធ្វើរហូតដល់ទទួលការគាំទ្រដល់សេព្វថ្ងៃ! មានរឿងអី?"  សប្តាហ៍នេះយើងនឹងសន្ទនាជាមួយបង កែវ សៀក(Seak Vlogger) ជាអ្នកផលិតវីដេអូបែបសប្បាយៗនិងអ្នកstream gameម្នាក់។ បងសៀកចាប់ផ្តើមដំបូងជាមួយYouTubeកាលពីគាត់នៅវិទ្យាល័យ ហើយធ្លាប់ត្រូវគេបិទគណនីYouTubeរបស់គាត់២ដងផងដែរ មុននឹងគាត់មានភាពជោគជ័យមកដល់សព្វថ្ងៃ! ចង់ដឹងថាតើអ្វីដែលជម្រុញបងសៀកអោយធ្វើរហូតមកដល់ពេលនេះ? កាលចាប់ផ្តើមដំបូងរបស់គាត់យ៉ាងណា? គាត់មានអីមកចែករំលែកទៅកាន់ពួកយើងខ្លះ?...
Published 08/07/20
ចំណងជើង ២. លក្ខិណា​(Henaa Gaming) "ក្នុងនាមជាអ្នកStream GameលើOnlineភេទស្រី តើគាត់ចាប់ផ្តើមបែបណា គាត់កំណត់គោលដៅយ៉ាងណា? រួមជាមួយគន្លិះនៃការលេងហ្គេមliveរបស់គាត់!" ជួបជាមួយបងស្រី លក្ខិណា(Leak Henaa or Henaa Gaming) ជាGaming Streamerភេទស្រីម្នាក់ដែលមានឈ្មោះនៅក្នុងប្រទេសកម្ពុជាុ។ ក្នុងPodcastនេះយើងនិយាយពីការចាប់ផ្តើមដំបូងរបស់គាត់ តើគាត់ធ្វើយ៉ាងណាខ្លះ? ពេលចាប់ផ្តើមដំបូងគាត់ដាក់គោលដៅគាត់យ៉ាងណា ជម្នះរឿងអីខ្លះ អ្នកណាដែលគាំទ្រគាត់ អ្នកណាដែលមិនគាំទ្រគាត់?​ ពីមុនគាត់ធ្វើអី? ហើយក្នុងនាមជាម្តាយម្នាក់...
Published 07/31/20
ចំណងជើង: លោក កូវ រ៉ដវែល - "ធ្វើម៉េចដើម្បីអោយប្រលងទី១២ជាប់ បើសល់ពេលតែប៉ុន្មានសប្តាហ៍ទៀតចឹង...?" លោក កូវ ពុទ្ធារ័ត្នន៍ រ៉ដវែល ជាគ្រូបង្រៀនគួរគណិតវិទ្យានៅសាលាបង្រៀនគួររ៉ដវែល គាត់ជាមនុស្សម្នាក់ដែលធ្លាប់ជួយអោយខ្ញុំប្រលងជាប់ទី១២។ នៅក្នុងPodcastនេះ គាត់នឹងចែករំលែកបទពិសោធន៍និងរបៀបត្រៀមខ្លួនដើម្បីអោយយើងមិនសូវមានការភ័យខ្លាច និង មានជំនឿជឿជាក់លើខ្លួនក្នុងពេលប្រលងទី១២ សម្រាប់អ្នកដែលអត់ទាន់មានជំនឿលើខ្លួនឯង ឬមិនដឹងថារៀនយ៉ាងណាអោយប្រលងជាប់បើសល់ពេលតែប៉ុន្មានថ្ងៃបែបនេះ? Podcastនេះចង់ចែករំលែកអោយប្អូនៗដែលចង់ជាប់...
Published 07/24/20
Hi, My name is Bunleng, I'm a YouTuber and a video creator from Cambodia, I like to interview random questions to random people, and I feel like I really like talking to people, so I create this podcast for interview creative people such as YouTubers, Creators, CEOs, and more people in between, I hope this podcast can share you good ideas, positivities, and more. So we can have a beautiful life together! You can check out my social media YouTube: youtube.com/bunlenglay Facebook:...
Published 07/24/20