Episodes
លោក​អ្នក​ប្រាកដ​ជា​មិន​ចង់​បាន​សាតាំង​ធ្វើ​ជា​សម្ព័ន្ធ​មិត្ត​នោះ​ទេ។ វា​ជា​អា​មេ​ក្បត់។ វា​ក្រវែល​រក​ធ្វើ​ពិឃាត​លោក​អ្នក​ដោយ​សេចក្ដី​ភូត​កុហក​របស់​វា។
Published 09/11/22
គ្រីស្ទ​បរិស័ទ​គ្រប់ៗ​រូប​សុទ្ធ​តែ​ប្រាថ្នា​ចង់​ទៅ​រស់​នៅ​ក្នុង​នគរ​ស្ថាន​សួគ៌​បន្ទាប់ពី​លា​ចាក​ជីវិត​នៅ​លើ​ផែន​ដី​នេះ​ទៅ ប៉ុន្តែ​យើង​មិន​ដឹង​ច្បាស់​ជា​ប្រាកដ​ថា តើ​ហេតុអ្វី​បាន​ជា​យើង​មាន​ទំនុក​ចិត្ត​យ៉ាង​ជាក់​លាក់​ដូច​នោះ​ក្នុង​ការ​ដែល​ចូល​ទៅ​ក្នុង​ស្ថាន​សួគ៌​បាន​ដោយ​របៀប​ណា​ឡើយ។
Published 09/08/22
ការ​រាប់​ជា​សុចរិត​កើតឡើង​តែ​ម្ដង​គត់​សម្រាប់​គ្រប់​ពេលវេលា ប៉ុន្តែ​ការ​លន់តួ​នូវ​អំពើបាប និង​ការ​ទទួល​នូវ​ការ​អត់​ទោស​គឺ​ជា​ការ​ដែល​ត្រូវតែ​បន្ត​កើតឡើង រហូត​ទាល់តែ​យើង​ទទួល​បាន​សិរីល្អ ហើយ​លែង​ប្រព្រឹត្ត​អំពើបាប​តទៅទៀត។
Published 09/07/22
មាន​កញ្ញា​ម្នាក់​ឈ្មោះ ធីតា បាន​លើក​ជា​សំណួរ​ថា «តើ​ព្រះ​ជាម្ចាស់​ជា​ព្រះ​ដូច​គ្នា​នឹង​ព្រះ​នានា​ក្នុង​គ្រប់​សាសនា ប៉ុន្តែ​គ្រាន់​តែ​មាន​រូប​រាង​ខុសៗ​គ្នា​មែន​ឬ? នាង​ខ្ញុំ​បាន​ឮ​គេ​និយាយ​បែប​ដូច​នោះ ប៉ុន្តែ​តើ​ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ដូច​ម្ដេច​ទាក់​ទង់​នឹង​ការ​លើក​ឡើង​បែប​នោះ?»
Published 09/07/22
សត្វ​គឺ​ជា​ផ្នែក​មួយ​ដ៏​ល្អ​នៃ​ផែនដី​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មក ហើយ​វា​ក៏​សំខាន់​ដែរ​ចំពោះ​ព្រះ​អង្គ។ បន្ទាប់ពី​ទឹក​ជំនន់ ព្រះ​ជាម្ចាស់​បាន​តាំង​សេចក្ដី​សញ្ញា​ថា​នឹង​មិន​ពន្លិច​ផែនដី​ម្ដង​ទៀត​ឡើយ ហើយ​សេចក្ដី​តាំង​សញ្ញា​នោះ​ព្រះ​អង្គ​មិន​គ្រាន់​តែ​បាន​ធ្វើ​ឡើង​ទៅ​កាន់​លោក ណូអេ ទេ​តែ​ទ្រង់​ក៏​បាន​ធ្វើ​ទៅ​កាន់​ពពួក​សត្វ​ផង​ដែរ (លោកុប្បត្ដិ ៩:៩-១០)។
Published 09/05/22
តើ​ហេតុ​អ្វី​បាន​ជា​មាន​មតិយោបល់​ខុសៗ​គ្នា​អំពី​ពេល​វេលា​ជាក់​លាក់​បែប​នេះ? ដោយ​សារ​ព្រះ​គម្ពីរ​មិន​បាន​ចែង​យ៉ាង​ច្បាស់​លាស់​ថា ព្រះ​យេស៊ូវ​បាន​សុគត​នៅ​ថ្ងៃ​ណា​ទេ។ តាម​ពិត​ទៅ មាន​តម្រុយ​ដែល​ចង្អុល​បង្ហាញ​អំពី​ថ្ងៃ​ដែល​ព្រះ​អង្គ​សុគត ប៉ុន្តែ​គ្មាន​ការ​វែក​ញែក​មួយ​ណា​ដែល​អាច​យក​មក​ប្រើ​ប្រាស់​ជា​ភស្តុតាង​បាន​ដោយ​គ្មាន​មន្ទិល​សង្ស័យ​ឡើយ។
Published 09/05/22
គ្មាន​ខគម្ពីរ​យោង​ណា​ក្នុង​ព្រះ​គម្ពីរ​លើក​ឡើង​ទាក់ទង​នឹង​គំនិត​ដែល​ថា ព្រះ​យេស៊ូវ​ទៅ​ស្មិងស្មាធិ៍​នៅ​ប្រទេស​ឥណ្ឌា​មុន​ទ្រង់​ចាប់ផ្ដើម​ព័ន្ធកិច្ច​របស់​ទ្រង់​នៅ​ប្រទេស​អ៊ីស្រាអែល​ទេ។ ហើយ​ក៏​គ្មាន​ភស្តុតាង​ផង​ដែរ ដែល​ថា​ទ្រង់​បាន​ចាកចេញ​ពី​ស្រុក​កំណើត​របស់​ទ្រង់​ក្នុង​ពេល​ណា​មួយ ដើម្បី​ទៅ​ប្រទេស​ឥណ្ឌា។
Published 09/02/22
មាន​មនុស្ស​ជា​ច្រើន​ឆ្ងល់​ថា តើ​ព្រះ​គម្ពីរ​មាន​ប្រភព​មក​ពី​ណា ហើយ​មាន​តាំង​ពី​ពេល​ណា​មក? ចុះ​ចំពោះ​លោកអ្នក​វិញ តើ​លោកអ្នក​ធ្លាប់​ឆ្ងល់​ដូច​នេះ​ដែរ​​ឬ​ទេ? តើ​លោកអ្នក​ធ្លាប់​ស្វែង​រក​ចម្លើយ​ទាក់ទង​នឹង​សំណួរ​ទាំង​នេះ​ដែរ​ឬ​ទេ? យើង​នឹង​ព្យាយាម​ពន្យល់​បកស្រាយ​ទៅ​លើ​សំណួរ​ដែល​អត្ថបទ​នេះ​បាន​លើក​ឡើង​ថា តើ​ព្រះគម្ពីរ​ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​របៀប​ណា? ហើយ​តើ​យើង​អាច​ដឹង​បាន​ថា ព្រះគម្ពីរ​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដោយ​របៀប​ណា?
Published 09/01/22
ថ្មីៗ​នេះ​កំពុង​តែ​មាន​ចេញ​ផ្សព្វផ្សាយ​ពាស​ពេញ​គេហទំព័រ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ អំណះអំណាង​គឺ​ថា ទារក​ដែល​បាន​កើត​នៅ​ប្រទេស​ហ្វីលីពីន​ម្នាក់​បាន​កើត​មក​ដោយ​មាន​ស្នាម​របួស​ដែល​ត្រូវ​នឹង​ស្នាម​របួស​របស់​ព្រះ​យេស៊ូវ ដូច្នេះ​មនុស្សម្នា​កំពុង​តែ​អះអាង​ថា ព្រះ​យេស៊ូវ​បាន​យាង​មក​យក​កំណើត​ជាថ្មី​ម្ដង​ទៀត​ហើយ។ ក្រៅ​ពី​ចំណុច​ពិត​ដែល​ព្រះ​គម្ពីរ​បាន​លើក​ឡើង​យ៉ាង​ច្បាស់​លាស់​ថា នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក​ជា​លើក​ទី​ពីរ នោះ​ព្រះ​អង្គ​នឹង​មិន​យាង​មក​ក្នុង​លក្ខណៈ​ជា​ទារក​ទេ ប៉ុន្តែ​...
Published 08/30/22
ខាង​ក្រោម​នេះ​គឺ​ជា​ការ​ពិនិត្យ​មើល​ត្រួសៗ​អំពី​អ្វី​ដែល​ពួក​សាក្សី​ព្រះ​យេហូវ៉ា​ជឿ ដោយ​អម​នឹង​អ្វី​ដែល​ព្រះ​គម្ពីរ​ពិត​ជា​បាន​បង្រៀន៖
Published 08/29/22
តើ​ជីវិត​អាពាហ៍ពិពាហ៍​នឹង​ព្យាបាល​ភាព​ត្រេកត្រអាល​របស់​ខ្ញុំ​បាន​ដែរ​ឬ​ទេ? នេះ​គឺ​ជា​សំណួរ​សម្រាប់​ថ្ងៃ​នេះ​ពី​បុគ្គល​ម្នាក់​ដែល​មិន​ទាន់​បាន​រៀប​ការ​ឈ្មោះ សុខ។ «សូម​គោរព​លោក​គ្រូ ខ្ញុំ​មាន​អាយុ ២២ ឆ្នាំ​ហើយ​ខ្ញុំ​មាន​បន្ទុក​ខាង​ផ្លូវ​ភេទ​យ៉ាង​ខ្លាំង។ ពេល​ខ្លះ​ខ្ញុំ​ចុះ​ចូល​នឹង​សាច់​ឈាម ហើយ​មើល​រូប និង​វីដេអូ​អាសអាភាស។ ខ្ញុំ​ស្អប់​ការ​នេះ​ណាស់ ហើយ​ក៏​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​បាប​នេះ​ដោយ​មាន​ជំនួយ​ពី​មិត្តភក្ដិ​ដែរ។»
Published 08/25/22
តាម​ពិត​ទៅ ការ​បូជា​សព​គឺ​ជា​ការ​អភិវឌ្ឍន៍​ថ្មីៗ​នេះ​ទេ​ក្នុង​សង្គម​គ្រីស្ទបរិស័ទ។ ទោះ​បើ​សាសន៍​ក្រិក និង​សាសន៍​រ៉ូម​បាន​បូជា​សព​ក៏​ដោយ ក៏​ក្រុម​ជំនុំ​ដំបូង​ទទូច​ចង់​ឲ្យ​កប់​សព​ទេ ហើយ​ពេល​មក​ដល់​សតវត្ស​ទី៥ ការ​បូជា​សព​ក៏​ត្រូវ​បាន​បោះបង់​ចោល​ទាំង​ស្រុង​ក្នុង​ចក្រភព​រ៉ូម​ដោយ​សារ​ការ​ជះ​ឥទ្ធិពល​ពី​គ្រីស្ទបរិស័ទ។
Published 08/25/22
មាន​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​នាក់​តែង​តែ​ងឿង​ឆ្ងល់​អំពី​សំណួរ​មួយ​នេះ។ មាន​តារា​ចម្រៀង​ខាង​ឯ​លោកីយ៍​ជា​ច្រើន​នាក់​ដែល​មាន​ទេពកោសល្យ​យ៉ាង​ខ្លាំង។ យើង​អាច​ទទួល​បាន​ភាព​រីករាយ​ជា​ច្រើន​បែប​ចេញពី​ចម្រៀង​ខាង​ឯ​លោកីយ៍។ មាន​ចម្រៀង​ខាង​ឯ​លោកីយ៍​ជា​ច្រើន​ដែល​យើង​អាច​ងាយ​នឹង​ចង​ចាំ​នូវ​ចង្វាក់ភ្លេង​របស់​វា​បាន មាន​ការ​យល់​ដឹង​ដ៏​ជ្រៅ​ជ្រះ នឹង​មាន​សារ​បែប​វិជ្ជមាន​ជា​ច្រើន​ប្រភេទ​ដែរ។ បើ​ទាក់ទង​នឹង​ការ​សម្រេច​ចិត្ត​ថា តើ​យើង​គួរ ឬ​ក៏​មិន​គួរ​ស្ដាប់​ចម្រៀង​បែប​លោកីយ៍...
Published 08/24/22
សរុប​សេចក្តី​មក យើង​អាច​សន្និដ្ឋាន​បាន​យ៉ាង​ច្បាស់​ថា រាល់​ឯក​សារ​ទាំង​អស់ នៅក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី​គឺ៖ យើង​បាន​សង្គ្រោះ ដោយ​សារ​ជំនឿ​ជឿ​លើ​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ចូរ​ផ្ចង់ចិត្ត​របស់​យើង​ដោយ​យកចិត្ត​ទុក​ដាក់​ទៅ​លើ​ព្រះ​គ្រីស្ទ​ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ដែល​មាន​ដូច​ខាង​ក្រោម​៖យ៉ូហាន ម៉ាថាយ ម៉ាកុស លូកា ហើយ​នៅក្នុង​ព្រះ​គម្ពីរ​ទាំង​មូល។
Published 08/22/22
នៅ​ក្នុង​វប្បធម៌​ខ្មែរ និង​តាម​ពុទ្ធ​សាសនា ការ​ថ្វាយ​បង្គំ​រូប​ព្រះ​គឺ​ជា​អ្វី​ដែល​កើត​មាន​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ ដូច្នេះ យើង​ខ្ញុំ​យល់​អំពី​ការ​បារម្ភ​ដែល​មនុស្ស​មួយ​ចំនួន​មាន ទាក់​ទង​ទៅ​នឹង​ការ​ដាក់​ឈើ​ឆ្កាង​នៅ​ក្នុង​ក្រុម​ជំនុំ ជា​ពិសេស​នៅ​មុខ​បន្ទប់​ជួប​ជុំ​គ្នា​ថ្វាយ​បង្គំ ដែល​អ្នក​ចូល​រួម​អាច​មាន​ការ​យល់​ច្រឡំ​ថា គ្រីស្ទ​បរិស័ទ​កំពុង​ថ្វាយ​បង្គំ​ឈើ​ឆ្កាង​ដូច​ជា​រូប​ព្រះ​នៃ​សាសនា​ផ្សេងៗ។ យើង​ខ្ញុំ​នឹក​ចាំ​ពី​ភ្ញៀវ​ម្នាក់​ដែល​មក​ចូល​រួម​ក្នុង​ក្រុម​ជំនុំ​យើង...
Published 08/21/22
ឃ្លា «ស្ងាត់​ស្ងៀម» មិន​មែន​មាន​ន័យ​ថា មនុស្ស​ស្រី​មិន​មាន​សិទ្ធិ​ក្នុង​ការ​និយាយ​ស្ដី​នៅ​ពេល​ដែល​ក្រុម​ជំនុំ​ជួប​ជុំ​គ្នា​សម្រាប់​ថ្វាយ​បង្គំ​ឡើយ។ ការ​នោះ​នឹង​ទាស់​ប្រឆាំង​ទាំង​ស្រុង​លើ​អ្វី​ដែល​សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​អំពី​មនុស្ស​ស្រី​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ជំពូក១១ ដែល​រៀប​រាប់​អំពី​ការ​ដែល​គាត់​ប្រាប់​មនុស្ស​ស្រី​ពី​របៀប​អធិស្ឋាន និង​ថ្លែង​ទំនាយ​ក្នុង​ក្រុម​ជំនុំ។
Published 08/19/22
នៅ​ក្នុង​ព្រះ​គម្ពីរ គ្មាន​ពាក្យ​មួយ​ណា​ក្នុង​ភាសា​ហេប្រឺ ឬ​ភាសា​ក្រិក ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​បញ្ជាក់​យ៉ាង​ចំៗ​ទៅ​លើ​ការ​រួម​ភេទ​មុន​ចំណង​អាពាហ៍ពិពាហ៍​នោះ​ទេ។ ក៏​ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ថ្កោល​ទោស​យ៉ាង​ពេញ​ទី​ចំពោះ​ការ​ផិត​ក្បត់ និង​ការ​រួម​ភេទ​បែប​អសីលធម៌​យ៉ាង​ច្បាស់​លាស់។ បើ​ដូច្នោះ​មែន តើ​យើង​អាច​ចាត់​ទុក​ការ​រួម​ភេទ​មុន​ចំណង​អាពាហ៍ពិពាហ៍​ថា​ជា​ការ​រួម​ភេទ​បែប​អសីលធម៌​បាន​ដែរ​ឬ​ទេ?
Published 08/17/22
លោក​អ្នក​គួរ​ឆ្លើយ​ថា «ខ្ញុំ​គិត​ថា បង​គួរ​បន្ថែម​ពីរបី​ពាក្យ​ទៀត​ក្នុង​ឃ្លា​នោះ ដែល​មាន​ដូចជា “ការ​ផឹក​ទំនង​ជា​មិន​អី​ទេ”» ឃ្លា​ដែល​ថា «តើ​ការ​ផឹក​ស្រា​មិន​អី​ទេ​ឬ» គឺ​មិន​មែន​ជា​ឃ្លា​ច្បាស់​លាស់​គ្រប់​គ្រាន់​ចំពោះ​យើង​ក្នុង​ការ​ដឹង​ថា តើ​បុគ្គល​នោះ​កំពុង​តែ​លើក​ឡើង​អំពី​ជីវិត​បែប​ណា​ក្នុង​ការ​រស់​នៅ​របស់​គាត់​នោះ​ទេ ហើយ​ក៏​ថា តើ​នោះ​ជា​គំរូ ឬ​ក៏​លំនាំ​នៃ​ការ​រស់​នៅ​ដ៏​ល្អ ឬ​ក៏​មិន​ល្អ​នោះ​ផង​ដែរ។
Published 08/16/22
តើ​ពិត​ជា​មាន «គូព្រេង» សម្រាប់​យើង​ម្នាក់ៗ​មែន​ដែរ​ឬ​ទេ? ប្រសិនបើ​លោកអ្នក​កំពុង​ចែចង់​គ្នា តើ​លោកអ្នក​អាច​ដឹង​បាន​ដោយ​របៀប​ណា​ថា គាត់​ជា «គូព្រេង» របស់​លោកអ្នក? តើ​គាត់​ជា​បុគ្គល​ដែល​លោកអ្នក​មិន​សូវ​ឈ្លោះប្រកែក​ជាមួយ​គ្នា​មែន​ទេ? ជា​បុគ្គល​ដែល​ចូល​ចិត្ត​អ្វីៗ​ដូច​លោកអ្នក​មែន​ទេ? ជា​បុគ្គល​ដែល​អាច​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក​មែន​ទេ? ជា​បុគ្គល​ដែល​លោកអ្នក​អាច​នឹក​ស្រមៃ​ឃើញ​ថា អាច​នឹង​ស្រឡាញ់​គ្នា​រហូត​ដល់​ចាស់​សក់​ស្កូវ​មែន​ទេ?...
Published 08/16/22
សេចក្ដី​សង្គ្រោះ​កើត​ឡើង​ដោយ​ព្រះ​គុណ​តែ​ប៉ុណ្ណោះ ដោយ​សារ​ជំនឿ​តែ​ប៉ុណ្ណោះ មិន​មែន​តាមរយៈ​ទង្វើ​នានា​នោះ​ទេ (អេភេសូរ ២:៨-៩)។ ដូច្នេះ រាល់​គ្រប់​អ្នក​ជឿ​នឹង​ទទួល​បាន​អំណោយ​ទាន​នៃ​សេចក្ដី​សង្គ្រោះ​ដោយសារ​ព្រះ​គុណ​ដូចៗ​គ្នា មិន​ថា​គាត់​ជា​គ្រីស្ទបរិស័ទ​យ៉ាង​យូរ​ឆ្នាំ​ប៉ុណ្ណា​ក៏​ដោយ ឬ​ក៏​ថា​គាត់​មាន​ផលផ្លែ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ​ក្នុង​ការ​បម្រើ​ព្រះ​ជាម្ចាស់ (ម៉ាថាយ ២០:១០-១២; ២៥:១៤-២៣)។
Published 08/15/22
ការ​គិត​បែប​កម្រិត​ស្ដង់ដារ​នៃ​កណ្ឌ​គម្ពីរ​សុភាសិត​ជំពូក​៣១សារ​ឡើង​វិញ។ នៅ​ពេល​ដែល​យើង​មើល​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ដើម្បី​ស្វែង​រក​ការ​ដឹក​នាំ​អំពី​របៀប​នៃ​ការ​ធ្វើ​ជា​ភរិយា និង​ជា​អ្នក​ម្ដាយ​ដ៏​ល្អ​ប្រពៃ យើង​មិន​អាច​គេច​ផុត​ពី​កណ្ឌ​គម្ពីរ​សុភាសិត​ជំពូក៣១​បាន​ទេ។ តើ​អ្នក​ណា​មិន​ចង់​ធ្វើ​ជា​មនុស្ស​ដែល​ឆ្នើម ចម្រើន​ផល ខ្លាំង ពូកែ​ថែទាំ ហើយ​មិន​ចេះ​មាន​ភាព​ភ័យ​ខ្លាច​ដូច​ស្ត្រី​ម្នាក់​នោះ?
Published 08/12/22
ចំពោះ​គ្រីស្ទបរិស័ទ​វិញ មាន​ជម្រើស​មួយ​ផ្សេង​ទៀត​ដែល​ល្អ​ប្រសើរ​ជាង​ជម្រើស​ខាង​លើ​នេះ។ គ្រីស្ទបរិស័ទ​មិន​គួរ​ប្រើ​ការ​ផ្លាស់ប្ដូរ​ទុក​ជា​ឱកាស ដើម្បី​បង្កើត​ខ្លួន​ឯង​សារ​ជា​ថ្មី​ទេ ប៉ុន្តែ​គ្រីស្ទបរិស័ទ​គួរ​ប្រើ​ការ​ផ្លាស់ប្ដូរ​ទុក​ជា​ឱកាស ដើម្បី «សម្គាល់​ពី​អត្តសញ្ញាណ​ថ្មី» របស់​ខ្លួន​ក្នុង​ព្រះ​គ្រីស្ទ។ ការ​ផ្លាស់ប្ដូរ​ពី​នេះ​ទៅ​នោះ​ឬ​ក៏​ពី​នោះ​ទៅ​នេះ គឺ​ជា​ពេលវេលា​នៃ​ការ​អះអាង​ជា​ថ្មី​ថា អត្ថន័យ​ដ៏​ពិត​នៃ​ជីវិត​របស់​យើងខ្ញុំ គឺ​មិន​ពឹងផ្អែក​លើ​ថា តើ​យើងខ្ញុំ​នៅ​លីវ ឬ​ក៏​រៀបការ​រួច​ហើយ...
Published 08/11/22
តាំង​ពី​មុន​ពេល​យើង​បាន​កើត​មក​ម្ល៉េះ ព្រះ​ជាម្ចាស់​បាន​ចាត់​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​រាជបុត្រា​តែ​មួយ​អង្គ​គត់​របស់​ព្រះ​អង្គ​ឲ្យ​មក​សុគត​ជំនួស​យើង ដើម្បី​ឲ្យ​យើង​មាន​ឱកាស​ទទួល​បាន​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច។ ដោយ​សារ​តែ​ព្រះ​គុណ​ដ៏​ល្អ​អស្ចារ្យ​របស់​ទ្រង់​ចំពោះ​យើង នោះ​ហើយ​បាន​ជា​អំណោយ​ទាន​ដ៏​ល្អ​មួយ​នេះ​បាន​មក​ដល់​យើង៖ «ដ្បិត​គឺ​ដោយ​ព្រះ​គុណ​ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​ដោយ​សារ​ជំនឿ ហើយ​សេចក្ដី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ...
Published 08/09/22
តើ​បង​ប្អូន​ធ្លាប់​ព្យាយាម​ពន្យល់​អំពី​ព្រះ​ត្រៃឯក​ទៅ​កាន់​បុគ្គល​ណា​ម្នាក់​ដែរ​ឬ​ទេ? បើ​ធ្លាប់ ដូច​ខ្ញុំ នោះ​បង​ប្អូន​ប្រាកដ​ជា​ឃើញ​ហើយ​ថា យើង​ពិត​ជា​ពិបាក​ពន្យល់​មែន។ ពិបាក​រៀប​ពាក្យ​ពេចន៍ ឬ​ក៏​លើក​ជា​ឧទាហរណ៍ ដើម្បី​នឹង​ពន្យល់​ណាស់ ហើយ​ទោះ​បើ​ធ្វើ​បាន យើង​ក៏​ពិបាក​មាន​ការ​ពន្យល់​ដោយ​មិន​ងាយ​ធ្លាក់​ក្នុង​សេចក្ដី​ខុស​ឆ្គង​ផង​ដែរ ប៉ុន្តែ​ឥឡូវ​នេះ​មាន​ឯកសារ ដើម្បី​នឹង​ពន្យល់​ហើយ។ សូម​ចូល​មើល ដើម្បី​ឲ្យ​យើង​កាន់​តែ​យល់​អំពី​ព្រះ​ត្រៃឯក...
Published 08/09/22
តើ​ហេតុ​អ្វី​បាន​ជា​ធ្វើ​ការ​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​អាទិត្យ? តើ​មាន​មូល​ហេតុ​អ្វី​បាន​ជា​គ្រីស្ទបរិស័ទ​ទៅ​ព្រះ​វិហារ​នៅ​ថ្ងៃ​អាទិត្យ? ចម្លើយ​គឺ៖ ឫសគល់​នៃ​ការ​ដែល​គ្រីស្ទបរិស័ទ​ថ្វាយ​បង្គំ​គឺ​ចេញ​មក​ពី​សាសនា​យូដា។ ការ​នេះ​បាន​កើត​ឡើង​ក្នុង​ចំណោម​សាសន៍​យូដា។ ហើយ​ព្រះ​គម្ពីរ​របស់​សាសន៍​យូដា​គឺ​ជា​ភាគ​ទី១​នៃ​ព្រះ​គម្ពីរ​របស់​គ្រីស្ទបរិស័ទ។ ហើយ​សាសន៍​យូដា​មាន​ក្រឹត្យវិន័យ​មួយ​ក្នុង​ចំណោម​ក្រឹត្យវិន័យ​ទាំង​ដប់​ប្រការ «ចូរ​ឲ្យ​នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ» (និក្ខមនំ...
Published 08/08/22