Episodes
ភាគចុងក្រោយសំរាប់ season 1 ហើយ ចឹងធ្វើឈុតធំម្តង 🤣 អង្គុយឆ្លើយសំណួរគ្នាយើងសុទ្ធតែម្តង! មានគ្រប់រសជាតិតែម្តង 🧡💔💗❤️‍🩹❤️‍🔥 និយាយមែន! 
Published 11/01/21
Published 11/01/21
អាទិត្យនេះ យើងមកនិយាយលេងពីឥទ្ធិពលនៃរឿងព្រេង 🦒 ជាពិសេសរឿងព្រេងខ្មែរដែលបីនាក់ខ្ញុំចូលចិត្ត! ចុះគ្នាយើងវិញ 😆 ចាំរឿងព្រេងអីជាងគេ? ហើយមានសង្កេតឃើញអីប្លែកក្នុងវីដេអូអត់? 🤣 👂🏽 លីងសំរាប់ confession ឬសួរសំណួរ! 🌟 Here
Published 10/11/21
កុំច្រឡំណា និយាយពីមិត្តភក្តិប្រុស មិត្តភក្តិស្រីទេ មិនមែនរឿងស្នេហាទេ 😝 យើងចែករំលែកបទពិសោធន៍ក្នុងការសេពគប់មិត្តភក្តិ តើមិត្តរបៀបណាតុសិច មិត្តរបៀបណាជាមិត្តល្អ? 
Published 09/13/21
ធ្លាប់ទំលាក់លេខ ទំលាក់ទីតាំង ហើយមិនដែលប្រើអត់? 😫 ក្នុងភាគនេះ យើងនឹងនិយាយវែកញែកពីទំលាប់ទិញវត្ថុ 💰 និងប្រើប្រាស់ថាមពលរបស់យើង! ចូះអ្នកវិញ ឧស្សាហ៍ទិញវត្ថុច្រើន ឬអាចឃាត់ខ្លួនបាន? ☺️ អូ! ចង់និយាយថា នាទីដំបូងហ្នឹងមិនមែនសំដែងទេ ប្រតិកម្មពិតៗ 😂
Published 08/16/21
មកទៀតហើយៗ! ម្តងនេះ យើងនិយាយពី ភេទកិច្ច (gender roles) ម្តង! វែងតិចហើយបងប្អូន 😙 ព្រោះមានសំណួរល្អៗពីគ្នាយើងច្រើនមែនទែន! អេដមីនសប្បាយនឹងមានពេលបានចែកឡើងចាស់ដៃហ្មងវគ្គហ្នឹង គ្មាននៅសល់អីទេ 😅 ប្រភពព័ត៌មានដែលយើងបានលើកឡើង៖ Gender & Health
Published 07/12/21
ថ្ងៃនេះ យើងនិយាយពីផ្លាស្ទិកក្នុងជីវិតយើងទាំងបីវិញម្តង! 🤭 ធ្វើម្តេចបន្ថយបាន? 😬 ហើយបើមិត្តភក្តិយើងជ្រេញពេលយើងមិនប្រើផ្លាស្ទីក? សំរាប់ភាគក្រោយ យើងនឹងនិយាយពីប្រធានបទ «ភេទកិច្ច៖ ម៉េចបានសង្គមចេះតែថាខ្ញុំគួរធ្វើនេះធ្វើនោះដោយសារខ្ញុំជាប្រុស/ស្រី?» 🙄  ក្នុងនោះ យើងនឹងមានវគ្គឆ្លើយសំណួរ និងអានខមិនផងដែរ ដូច្នេះ បើអ្នកទាំងអស់គ្នាមានសំណួរ ឬមានរឿងចែករំលែកទាក់ទងនឹងប្រធានបទនេះ អាចផ្ញើជាខមិននៅទីនេះក៏បាន សំរាប់អ្នកដែលមិនចង់ចេញឈ្មោះ ក៏អាចផ្ញើតាម form នេះក៏បានដែរណា! 🌟 Ask us here ប្រភពព័ត៌មានបន្ថែម៖ Unpacked!...
Published 06/29/21
សំរាប់ភាគនេះ យើងនឹងនិយាយពីប្រធានបទ «ហត់កាយណាយចិត្ត» ឥទ្ធិពលរបស់សុខភាពផ្លូវកាយ មកលើសុខភាពផ្លូវចិត្តយើង សំរាប់ភាគក្រោយ យើងនឹងនិយាយពីប្រធានបទ «សំរាមចចាមអារ៉ាម៖ ដំណើរក្នុងការបន្ថយផ្លាស្ទិកក្នុងជីវិតយើង» 😚  ក្នុងនោះ យើងនឹងមានវគ្គឆ្លើយសំណួរ និងអានខមិនផងដែរ ដូច្នេះ បើអ្នកទាំងអស់គ្នាមានសំណួរ ឬមានរឿងចែករំលែកទាក់ទងនឹងប្រធានបទនេះ អាចផ្ញើជាខមិននៅទីនេះក៏បាន សំរាប់អ្នកដែលមិនចង់ចេញឈ្មោះ ក៏អាចផ្ញើតាម form នេះក៏បានដែរណា! 
Published 06/15/21
តេស្តៗលេងហ្នឹងហ្អា៎!  😄 តើអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចដែរចំពោះ podcast សាកល្បងមួយនេះ? សំរាប់ភាគក្រោយ យើងនឹងនិយាយពីប្រធានបទ «ហត់កាយណាយចិត្ត» ឥទ្ធិពលរបស់សុខភាពផ្លូវកាយ មកលើសុខភាពផ្លូវចិត្តយើង 😚  កនុងនោះ យើងនឹងមានវគ្គឆ្លើយសំណួរ និងអានខមិនផងដែរ ដូច្នេះ បើអ្នកទាំងអស់គ្នាមានសំណួរ ឬមានរឿងចែករំលែកទាក់ទងនឹងប្រធានបទនេះ អាចផ្ញើជាខមិននៅទីនេះក៏បានណា សំរាប់អ្នកដែលមិនចង់ចេញឈ្មោះ ក៏អាចផ្ញើតាម FORM នេះក៏បានដែរណា! 🌟 
Published 06/01/21