Hello VOA៖ សកម្មជន​រិះរក​វិធី​ការពារ​សិទ្ធិ​និង​ជួយ​ពលករ​ខ្មែរ​នៅ​ថៃ - កញ្ញា 25, 2020
Listen now
Description
អ្នកការពារ​សិទ្ធិ​ស្នើ​ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​រួមសាមគ្គីគ្នា និង​ជួយគ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ពេល​រងការរំលោភ​បំពាន​ពី​ថៅកែ ឬ​ពេល​ពួកគេ​ជួបគ្រោះថ្នាក់ ឬ​មាន​ទុក្ខធុរៈ​ក្នុង​ពេល​ដែល​កំពុង​បំពេញ​ការងារ​នៅ​ឆ្ងាយ​ពី​មាតុភូមិ។ លោក សុន សីហា ប្រធាន​មូលនិធិ​ពលករ​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ថា កន្លង​មក​ពលករ​ខ្មែរ​បាន​រង​ការរំលោភ​បំពាន​លើ​សិទ្ធិ​ការងារ​និង​សិទ្ធិ​រស់នៅ​ជាច្រើន ប៉ុន្តែ​ពួកគេ​កម្រ​ទាមទារ​តវ៉ា​ណាស់។ ការណ៍​នេះ​ដោយសារតែ​ពួកគេ​លំបាក​លើ​ផ្នែកភាសា មិន​សូវ​យល់​ដឹង​ពី​ច្បាប់​និង​សិទ្ធិ និង​ខ្វះ​ការគាំទ្រ​ពី​សហគមន៍​ក៏ដូចជា​ផ្លូវ​ច្បាប់។ លោក សីហា បន្ថែម​ថា​បើសិនជា​ពួកគេ​មាន​សិទ្ធិ​បង្កើត​សហជីព​ការងារ​តាម​រោងចក្រ​និង​កន្លែង​ការងារ គឺ​អាច​នឹង​ជួយ​ការពារ​សិទ្ធិ​ពួកគេ​បាន​ច្រើន៕
More Episodes
ការ​ដក​ហូត​ឋានៈ​អនុគ្រោះពន្ធ​របស់​សហភាព​អឺរ៉ុប​ចំនួន​២០ភាគរយ​ ផលប៉ះពាល់ពី​ជំងឺ​រាតត្បាត​កូវីដ១៩​ និង​ការ​ធ្លាក់ចុះ​សិទ្ធិ​នយោបាយ​និង​សិទ្ធិមនុស្ស​ បាន​គ្រប់​ដណ្តប់​លើ​ការ​ខិតខំ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ ដែល​បាន​គ្រប់គ្រង​ប្រទេស​ដោយ​ឯកបក្ស​តាំងពី​ឆ្នាំ២០១៨​មក។​...
Published 09/28/20
ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ និង​វិធាន​ការ​ទប់ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​នេះ ​ដូចជា​ការ​រឹត​បន្តឹង​ការ​ធ្វើដំណើរតាមយន្ត​ហោះឆ្លង​កាត់​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ និងការបិទសកម្មភាពក្នុងប្រទេសជាដើម​ បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ខ្លាំង​ទៅ​លើ​វិស័យ​ទេសចរណ៍​...
Published 09/25/20
កំណត់​និពន្ធ៖ សៀវភៅ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា​«នៅ​ក្រោម​ស្រមោល​នាគ» (In the Dragon's Shadow)​របស់​អ្នកសារព័ត៌មាន​ជើង​ចាស់​Sebastian Strangio ​បាន​ពិនិត្យ​មើល​លើ​ការ​ងើប​ឡើង​វិញ​នៃ​មហា​អំណាច​ចិន​និង​ការ​ខិតខំ​ពង្រីក​ឥទ្ធិពល​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ជា​តំបន់​មួយ​មាន​ការ​ប្រឆាំង​តិចតួច។​...
Published 09/23/20