Hello VOA៖ ​អ្នកវិភាគថា ​រដ្ឋាភិបាល​បោះជំហាន​ទៅមុខ​ដោយ​ជម្នះ​ឧបសគ្គ​សុខភាព ​និង​សម្ពាធ​សេដ្ឋ
Listen now
Description
ការ​ដក​ហូត​ឋានៈ​អនុគ្រោះពន្ធ​របស់​សហភាព​អឺរ៉ុប​ចំនួន​២០ភាគរយ​ ផលប៉ះពាល់ពី​ជំងឺ​រាតត្បាត​កូវីដ១៩​ និង​ការ​ធ្លាក់ចុះ​សិទ្ធិ​នយោបាយ​និង​សិទ្ធិមនុស្ស​ បាន​គ្រប់​ដណ្តប់​លើ​ការ​ខិតខំ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ ដែល​បាន​គ្រប់គ្រង​ប្រទេស​ដោយ​ឯកបក្ស​តាំងពី​ឆ្នាំ២០១៨​មក។​ នេះ​បើ​តាម​ការ​កត់សម្គាល់​របស់​អ្នកជំនាញ។ លោកឱក សេរីសោភក្តិ៍អ្នកឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច​ល្អ​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​ថ្ងៃច័ន្ទ​ថា​បើទោះបី​ជាយ៉ាងនេះ​ក៏ដោយ​ផលប៉ះពាល់​លើ​ផ្នែកសេដ្ឋកិច្ច​ហាក់​មាន​ទ្រង់ទ្រាយ​តិចតួច​ជាង​ការ​រំពឹង​ទុក។​ ការណ៍​នេះដោយសារ​រដ្ឋាភិបាល​កម្ពុជា​បាន​កែប្រែ​គោលនយោបាយ​និង​ត្រៀម​កញ្ចប់​ថវិកា​សម្រាប់​ទប់ទល់។ ទន្ទឹមគ្នា​នោះ​ដែរ​សហរដ្ឋ​អាមេរិក​ដែល​ជាទីផ្សារ​ដ៏ធំ​របស់​កម្ពុជា​នៅ​តែ​បើក​ចំហ​យ៉ាង​ទូលាយ​ហើយ​លោក​រំពឹង​ថា​ពាណិជ្ជករ​ជប៉ុន​នឹង​ងាក​មក​វិនិយោគទុន​នៅ​កម្ពុជា​ច្រើន​ជាង​មុន​ក្នុង​ទីផ្សារ​មួយ​ដែល​ប្រទេស​ចិន​កំពុងតែ​ពង្រីក​ជា​បន្តបន្ទាប់។ លោក​សោភក្តិ៍​បាន​បន្ថែម​ថា​បើ​ទោះ​បីជា​នៅ​ថ្នាក់​ជាតិ​ការ​ចាប់​ដៃគូ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​អង្គការ​សង្គម​ស៊ីវិល​មាន​ភាព​រកាំរកូសប៉ុន្តែនៅ​ថ្នាក់​មូលដ្ឋាន​មាន​ភាព​ល្អ​ប្រសើរបើទោះបីជាតម្លាភាព​នៅតែ​ជា​ការ​ព្រួយ​បារម្ភ​ក៏ដោយ៕​
More Episodes
ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ និង​វិធាន​ការ​ទប់ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​នេះ ​ដូចជា​ការ​រឹត​បន្តឹង​ការ​ធ្វើដំណើរតាមយន្ត​ហោះឆ្លង​កាត់​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ និងការបិទសកម្មភាពក្នុងប្រទេសជាដើម​ បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ខ្លាំង​ទៅ​លើ​វិស័យ​ទេសចរណ៍​...
Published 09/25/20
អ្នកការពារ​សិទ្ធិ​ស្នើ​ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​រួមសាមគ្គីគ្នា និង​ជួយគ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ពេល​រងការរំលោភ​បំពាន​ពី​ថៅកែ ឬ​ពេល​ពួកគេ​ជួបគ្រោះថ្នាក់ ឬ​មាន​ទុក្ខធុរៈ​ក្នុង​ពេល​ដែល​កំពុង​បំពេញ​ការងារ​នៅ​ឆ្ងាយ​ពី​មាតុភូមិ។ លោក សុន សីហា...
Published 09/24/20
កំណត់​និពន្ធ៖ សៀវភៅ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា​«នៅ​ក្រោម​ស្រមោល​នាគ» (In the Dragon's Shadow)​របស់​អ្នកសារព័ត៌មាន​ជើង​ចាស់​Sebastian Strangio ​បាន​ពិនិត្យ​មើល​លើ​ការ​ងើប​ឡើង​វិញ​នៃ​មហា​អំណាច​ចិន​និង​ការ​ខិតខំ​ពង្រីក​ឥទ្ធិពល​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ជា​តំបន់​មួយ​មាន​ការ​ប្រឆាំង​តិចតួច។​...
Published 09/23/20