Episodes
ការ​ដក​ហូត​ឋានៈ​អនុគ្រោះពន្ធ​របស់​សហភាព​អឺរ៉ុប​ចំនួន​២០ភាគរយ​ ផលប៉ះពាល់ពី​ជំងឺ​រាតត្បាត​កូវីដ១៩​ និង​ការ​ធ្លាក់ចុះ​សិទ្ធិ​នយោបាយ​និង​សិទ្ធិមនុស្ស​ បាន​គ្រប់​ដណ្តប់​លើ​ការ​ខិតខំ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ ដែល​បាន​គ្រប់គ្រង​ប្រទេស​ដោយ​ឯកបក្ស​តាំងពី​ឆ្នាំ២០១៨​មក។​ នេះ​បើ​តាម​ការ​កត់សម្គាល់​របស់​អ្នកជំនាញ។ លោកឱក...
Published 09/28/20
ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ និង​វិធាន​ការ​ទប់ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​នេះ ​ដូចជា​ការ​រឹត​បន្តឹង​ការ​ធ្វើដំណើរតាមយន្ត​ហោះឆ្លង​កាត់​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ និងការបិទសកម្មភាពក្នុងប្រទេសជាដើម​ បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ខ្លាំង​ទៅ​លើ​វិស័យ​ទេសចរណ៍​ ជាពិសេស​អ្នក​ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​នេះ។ កញ្ញា ​ផន បុប្ផា ​និង​អ្នក​នាង ខាន់ សុគុំមនោ ​រាយ​ការណ៍​អំពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩មកលើអ្នកធ្វើការក្នុងវិស័យទេសចរណ៍ នៅ​ខេត្តសៀមរាប ប្រទេសកម្ពុជា។
Published 09/25/20
អ្នកការពារ​សិទ្ធិ​ស្នើ​ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​រួមសាមគ្គីគ្នា និង​ជួយគ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ពេល​រងការរំលោភ​បំពាន​ពី​ថៅកែ ឬ​ពេល​ពួកគេ​ជួបគ្រោះថ្នាក់ ឬ​មាន​ទុក្ខធុរៈ​ក្នុង​ពេល​ដែល​កំពុង​បំពេញ​ការងារ​នៅ​ឆ្ងាយ​ពី​មាតុភូមិ។ លោក សុន សីហា ប្រធាន​មូលនិធិ​ពលករ​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ថា កន្លង​មក​ពលករ​ខ្មែរ​បាន​រង​ការរំលោភ​បំពាន​លើ​សិទ្ធិ​ការងារ​និង​សិទ្ធិ​រស់នៅ​ជាច្រើន ប៉ុន្តែ​ពួកគេ​កម្រ​ទាមទារ​តវ៉ា​ណាស់។...
Published 09/24/20
កំណត់​និពន្ធ៖ សៀវភៅ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា​«នៅ​ក្រោម​ស្រមោល​នាគ» (In the Dragon's Shadow)​របស់​អ្នកសារព័ត៌មាន​ជើង​ចាស់​Sebastian Strangio ​បាន​ពិនិត្យ​មើល​លើ​ការ​ងើប​ឡើង​វិញ​នៃ​មហា​អំណាច​ចិន​និង​ការ​ខិតខំ​ពង្រីក​ឥទ្ធិពល​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ជា​តំបន់​មួយ​មាន​ការ​ប្រឆាំង​តិចតួច។​ បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ខិតខំ​ឆក់​យក​ឱកាស​ទទួល​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ពី​ការ​វិនិយោគ​ដ៏​មហាសាល​របស់​ចិន​ ហើយ​ទន្ទឹម​គ្នា​នេះ​ដែរ​ក៏​ខិតខំ​ប្រឹងប្រែង​រក្សា​អធិបតេយ្យ​ភាព​របស់​ខ្លួន។...
Published 09/23/20
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាលោក W. Patrick Murphy បានផ្តល់បទសម្ភាសន៍​ដល់​កញ្ញា ផន បុប្ផា នៃ VOA កាលពីខែមុននៅឯគេហដ្ឋានរបស់លោកក្នុងទីក្រុងភ្នំពេញ។ បទសម្ភាសន៍រយៈពេល ៣០ នាទីនេះ ផ្តោតលើពាណិជ្ជកម្ម ការវិនិយោគរបស់សហរដ្ឋអាមេរិកនៅកម្ពុជា ការលាងលុយកខ្វក់ សិទ្ធិមនុស្ស ការចាប់ខ្លួនក្រុមសង្គមស៊ីវិល និងអ្នកតស៊ូសិទ្ធិការងារដូចជាលោក រ៉ុង ឈុន សន្តិសុខអ៊ិនធឺណិត ឥទ្ធិពលចិន ការអប់រំ និងប្រធានបទផ្សេងៗទៀត។
Published 09/21/20
អ្នកស្រី ស៊ូលី សារ៉ូ បេក្ខជន​ចៅ​សង្កាត់​លេខ៦​នៃ​ទីក្រុង​ឡុងប៊ិច បាន​ស្នើឲ្យ​ពលរដ្ឋ​ចូលរួម​បោះឆ្នោត​នៅថ្ងៃ​ទី៣​ខែវិច្ឆិកា​ ឲ្យ​បាន​ច្រើន ​បើទោះបីជា​ទៅ​ដោយ​ផ្ទាល់ ឬ តាម​ប្រៃសណីយ៍។ អ្នកស្រី​បញ្ជាក់​ថា ដោយសារតែ​ជំងឺ​កូវីដ​១៩ យុទ្ធនាការ​នានា អាច​ធ្វើ​បាន​តែ​តាម​រយៈ​អ៊ីនធឺណិត និង​តាម​ទូរស័ព្ទ​ដែល​មាន​ការលំបាក​ទាក់ទង​អ្នកបោះឆ្នោត។ សម្រាប់​សង្កាត់​លេខ៦​នេះ គឺ​អ្នកស្រី​ត្រូវ​ប្រកួត​ផ្តាច់ព្រ័ត​នឹង​លោក ឌី អែនឌ្រូ ចៅសង្កាត់​នា​ពេល​បច្ចុប្បន្ន...
Published 09/18/20
ពលរដ្ឋកម្ពុជាសាទរចំពោះការស្លាប់របស់លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច កាលពីដើមខែកញ្ញា ឆ្នាំ២០២០នេះ ថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅពេលដែលប្រទេសកម្ពុជាបន្តធ្វើដំណើរទៅមុខពីអតីតកាលដ៏សោកនាដកម្មរបស់ខ្លួន។ ដោយធ្លាប់ធ្វើប្រធានមន្ទីរសន្ដិសុខស ២១ ឬគុកទួលស្លែងនោះ ឌុច ជាអ្នកទទួលខុសត្រូវក្នុងការសម្លាប់មនុស្ស ១៦.០០០ ពាន់នាក់ នៅក្នុងរបបខ្មែរក្រហម ក្នុងទសវត្សឆ្នាំ ១៩៧០។ លោក Luke Hunt រាយការណ៍ រាយការណ៍លម្អិតពីវាលពិឃាតជើងឯក ជាយក្រុងភ្នំពេញ ហើយលោកជ្រា វណ្ណារិទ្ធ នៃ VOA ប្រែសម្រួល៕
Published 09/17/20
តើ​ប្រិយមិត្ត​អាច​រៀបរាប់​បាន​ទេ​ថា ​ដើម្បី​បាន​អំបុក​ត្រូវ​ធ្វើ​យ៉ាង​ណា​ខ្លះ?​ ត្រូវ​មាន​អ្វី​ខ្លះ?​ ពលរដ្ឋខ្មែរអាមេរិកាំង ជាពិសេស​ក្មេងៗ​ដែល​បាន​ដឹង​អំពី​របៀប​ធ្វើ​អំបុក​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃទី​៦​ ខែ​កញ្ញា​នៅ​វត្ត​ភ្នំសេរី​ ក្រុងAyer រដ្ឋ​ម៉ាស្សាជូសេត​ស.រ.អា មិន​ដឹង​អំពី​ដំណាក់​កាល​ធ្វើ​អំបុក​ទេ ខណៈ​ពួក​គេ​ចាប់​អារម្មណ៍​និង​ទទួល​ស្គាល់​ថា ​ធ្វើ​អំបុក​ពិតជា​ពិបាក​នោះ។ លោក​ ពិន ស៊ីសុវណ្ណ នៃ​វីអូអេ​រាយការណ៍​ពីទីក្រុង Ayer រដ្ឋ​ម៉ាស្សាជូសេត៕
Published 09/14/20
យ៉ាង​ហោច​ណាស់​មាន​យុវជន និង​យុវតីពីរ​នាក់​នៃក្រុម​យុវជន​ខ្មែរ​ថាវរៈគឺ​លោក​ថា​ ឡាវី​ និង​កញ្ញា​ អេង ម៉ាឡៃ​ ហៅ សូ មេត្តា ត្រូវ​បាន​ចាប់​ខ្លួន​ នៅមុន និង​ក្រោយ​ការ​ព្យាយាម​ជួប​ជុំជាមួយ​ក្រុម​អ្នក​តវ៉ា​ជាង​៤០​នាក់​ផ្សេង​ទៀតដើម្បីធ្វើបាតុកម្ម​អហិង្សា​នៅទីលាន​ប្រជា​ធិបតេយ្យ​ថ្មីក្នុង​ខណ្ឌ​ឫស្សីកែវ​ ​រាជធានីភ្នំពេញ។​ ក្រុម​កង​សន្តិសុខ​ចម្រុះ​របស់​ខណ្ឌ​ឫស្សី​កែវ​បាន​រារាំង​មិន​ឲ្យ​មាន​ការប្រមូលផ្តុំ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ ​ដោយ​បានចោទ​ក្រុម​អ្នក​តវ៉ា​ថា​ គ្មាន​ការ​អនុញ្ញាត​ពី​សាលារាជ​ធានីភ្នំពេញ។​...
Published 09/07/20
ខណៈ​អតីត​មេដឹកនាំ​របប​វាល​ពិឃាត​ចាស់​ជរា​និង​ខ្លះ​បាន​ស្លាប់ ការស្លាប់​ជា​បន្តបន្ទាប់​របស់​អតីត​មេ​ខ្មែរក្រហម​ទាំង​ក្នុង​អំឡុង​ពេល​កំពុង​កាត់ទោស​ដែលមាន​ដូចជា នួន ជា និង​អៀង សារី និង​អ្នក​ដែល​កំពុង​ទទួល​ទោស ដោយសារតែ​វ័យចាស់​ជរា​និង​ជំងឺ ដូចជា​ករណី​ កាំង ហ្កេចអ៊ាវ ហៅ ឌុច ​ដែលបាន​ស្លាប់​កាលពី​ថ្ងៃទី ២ ខែកញ្ញា​ បាននាំ​ឲ្យ​តុលាការ​ត្រូវ​ថ្លឹងថ្លែង​រវាង​វ័យចំណាស់​របស់​អ្នក​ទាំង​នោះ​និង​ការ​ស្វែងរក​យុត្តិធម៌​មួយ​សម្រាប់​ជន​រងគ្រោះ។ លោក ម៉ែន គឹមសេង នៃ​វីអូអេ​ បាន​សម្ភាស​លោក នេត្រ ភក្ត្រា...
Published 09/04/20
កោះខ្ញែរជា​ភូមិមួយ​ស្ថិត​ក្នុង​ឃុំអូរគ្រាង​ ​ស្រុកសំបូរខេត្តក្រចេះ​។ ទោះបីមាន​ការ​អង្កេត​រកឃើញថា​ មានការ​ប្រមូលត្រីផុតពូជបាន​ពីកោះនេះ តែអ្នកនេសាទជាលក្ខណៈគ្រួសារមួយចំនួន​នៅក្នុងកោះដែលស្ថិត​នៅឆ្ងាយ​ពី​ទី​រួម​ខេត្តក្រចេះ​ ប្រមាណ​១០០គីឡូម៉ែត្រ​និយាយថា​ ពួកគេ​កម្រនឹង​ចាប់បានត្រីប្រភេទ​ដែល​រងការគំរាម​កំហែង​ ឬ​ក៏​កំពុង​ប្រឈម​គ្រោះថ្នាក់។ ពួក​គេ​បាន​ស្តីបន្ទោស​ដល់​ការ​នេសាទ​ខុសច្បាប់​ និងការ​ប្រើប្រាស់​ឧបករណ៍ហាម​ឃាត់​ថា ជាដើម​ចម​ធ្វើ​ឲ្យ​ត្រីដែល​ជិត​ផុត​ពូជ​នោះ​ កាត់​តែ​ខ្សត់​ទៅ។ លោក​ ហ៊ុល រស្មី...
Published 09/04/20
សពរបស់លោក កាំង ហេ្កកអ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែង ឬមន្ទីរស ២១ ក្នុងសម័យខ្មែរក្រហម ត្រូវបានបូជានៅក្នុងវត្តចាក់អង្រែក្រោម ក្នុងរាជធានីភ្នំពេញ ដោយមិនបានធ្វើបុណ្យតាមប្រពៃណីខ្មែរ។ ការបូជាសពនេះក៏ត្រូវបានយាមកាមដោយកម្លាំងនគរបាលប្រមាណ ១០ នាក់ ហើយមិនឲ្យអ្នកសារព័ត៌មានចូលទៅជិតកន្លែងបូជាសព និងកន្លែងរើសធាតុនោះទេ។ ចំណែកក្រុមគ្រួសារសាច់ញាតិដែលត្រូវជាបងប្អូន និងសាច់ថ្លៃយ៉ាងតិច ៤ នាក់ ក៏បានបដិសេធមិនអត្ថាធិប្បាយ និងលាក់អត្តសញ្ញាណរបស់ពួកគេទាក់ទងនឹង ឌុច នៅពេលអ្នកយកព័ត៌មាន VOA ព្យាយាមសាកសួរ។ លោកស៊ុន ណារិន...
Published 09/02/20
វិបត្តិ​សុខភាព​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ១៩ គួរតែ​ជា​មេរៀន​មួយ​ដែល​តម្រូវ​ឲ្យ​ប្រទេស​កម្ពុជា​និង​ថៃ​ពិភាក្សា​អំពី​ការការពារ​និង​ផ្តល់​តម្លៃ​ដល់​ពលករ​ចំណាកស្រុក​ខ្មែរ​នៅ​ប្រទេស​ថៃ ក្នុង​នាម​ជា​ដៃគូ​ការងារ​ស្មើភាពគ្នា។ នេះ​បើ​តាម​ការបញ្ជាក់​របស់​គណបក្ស​ប្រឆាំង។ អ្នកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា ក្នុងពេល​មាន​វិបត្តិ​សុខភាព​នេះ ភាគី​ថៃ បាន​បិទ​ច្រកព្រំដែន​ដោយ​គ្មាន​ទុកពេល​ឲ្យ​ពលករ​ខ្មែរ​បាន​រៀបចំ​ខ្លួន​ទាន់ពេល​ទេ...
Published 08/27/20
កាលពីថ្ងៃពុធ សាលាឧទ្ធរណ៍​បាន​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅឃុំ​របស់​លោក រ៉ុង ឈុន មេដឹកនាំ​សហជីព​ចាស់​វស្សា​ដែល​កំពុង​ជាប់ចោទ​ពីបទ​ញុះញង់​ជុំវិញ​ការ​បញ្ចេញមតិ​របស់លោក​លើ​បញ្ហាព្រំដែន។ ក្រុម​គ្រួសារ​និង​អ្នកគាំទ្រ​រូប​លោក រ៉ុង ឈុន ប្រមាណ​៣០នាក់ បាន​ជួបជុំគ្នាសម្ដែង​មតិ​លើក​បដា ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​អតីត​សមាជិកគណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​រូប​នេះ។ លោក អូន ឆេងប៉រ នៃ​ VOA រាយការណ៍​ពី​រាជធានី​ភ្នំពេញ៕
Published 08/26/20
ការបាត់បង់​ឋានៈ​អនុគ្រោះពន្ធ​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ»(EBA)របស់​សហភាព​អឺរ៉ុប​ចំនួន២០ភាគរយ​ចាប់តាំងពីថ្ងៃទី១២ ខែសីហា​មក​ តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​កែប្រែ​គោលនយោបាយដើម្បី​រក្សា​ភាព​ប្រកួតប្រជែង​សម្រាប់​ការនាំចេញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកវិភាគ។​  លោក ឱក សេរីសោភក្តិ៍ អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច​ល្អ​បាន​បញ្ជាក់​ក្នុង​កម្មវិធី​Hello VOA ​ថា ​កម្ពុជា​ត្រូវ​ផ្តោត​លើ​ការកែ​ប្រែ​ការ​ចំណាយ​ណា ដែល​មិន​ចាំបាច់​ក៏​ដូច​ជា​ សើរើ​គោលនយោបាយ​មួយ​ចំនួន​លើ​ប្រព័ន្ធ​គយ អគ្គិសនី...
Published 08/24/20
រយៈពេល​ជាង​៥ខែ​មក​ហើយ​ដែល​សិស្ស​និស្សិត​ចំនួន​ជាង ​៣ លាន​នាក់​នៅកម្ពុជា​បាន​ប្តូរ​ពី​ការ​សិក្សា​ក្នុង​ថ្នាក់​មក​សិក្សា​តាម​អនឡាញ​ ឬ​ទូរទស្សន៍ ​ដោយសារ​ការរីករាលត្បាត​នៃ​ជំងឺកូវីដ១៩។ គ្រូ​បង្រៀន​តាម​ទី​ជនបទ​នៅភូមិបឹងរុន​ ក្នុង​ឃុំសំឡូត​ ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង​ ដូចជា​អ្នកគ្រូ​ សឿន ស្រីនីត​ ប្រើប្រាស់​រយៈពេល​ជាង​៣ខែ ​ដើម្បី​រិះរក​វិធី​បង្រៀន​សិស្ស​ឲ្យ​ខាង​តែ​បាន។ ​ថ្នាក់រៀន​របស់​អ្នក​គ្រូ​នៅ​ក្រោម​ផ្ទះឈើ​មួយ​ ដែល​មាន​ទីធ្លា​ល្មម​សម្រាប់​រៀបចំ​ឲ្យ​មាន​កៅអី​១០​ តុវែង​មួយ​និង​ក្តារ​ខៀន​មួយ។​...
Published 08/24/20
សព្វ​ថ្ងៃ​នេះ​មាន​មនុស្ស​តិច​តួច​ ភាគច្រើន​ជាស្ត្រីចាស់ៗ ប៉ុណ្ណោះ​មាន​ចំណេះដឹង​អំពី​ការ​ចង​គាធ​ពិដាន​ដែល​មាន​ក្បាច់​គោម​ច្រើន។ ​ដោយ​បារម្ភ​ខ្លាច​ចំណេះដឹងត្រូវ​បាត់​បង់​ជា​រៀងរហូត ស្ត្រីវ័យចំណាស់មួយចំនួនប្រចាំវិទ្យាស្ថាន​វាយនភណ្ឌ​ប្រពៃណីខ្មែរ (Institute of Khmer Traditional Textiles​) ខិតខំព្យាយាមអភិរក្សជំនាញពីបុរាណនេះ។ អ្នក​ស្រី​ គឹម​ ស្រេង​ ដែល​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​តាកែវ​ ហើយ​បច្ចុប្បន្ន​រស់នៅ​ខេត្ត​សៀមរាប​ គឺជា​អ្នក​ចងគាធ​ និង​អ្នក​ត្បាញ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ។​ អ្នកនាង...
Published 08/17/20
ការព្យួរពន្ធអនុគ្រោះ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ "Everything But Arms" (EBA) របស់សហភាពអឺរុប បានចូលជាធរមាន កាលពីថ្ងៃទី១២ ខែសីហា ក្រោយពីរដ្ឋាភិបាលកម្ពុជាមិនបានកែលម្អស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដែលបានធ្លាក់ចុះក្នុងរយៈពេលជិត៣ឆ្នាំនេះ។ គណបក្សសង្គ្រោះជាតិចាត់ទុកថានេះគឺជា «ទិវាដ៏ខ្មៅក្នុងប្រវត្តិសាស្ត្រកម្ពុជា» ដោយសារតែរដ្ឋាភិបាលកម្ពុជាគិតពីអំណាចជាជាងជីវភាពពលរដ្ឋ។ ថ្នាក់ដឹកនាំគណបក្សប្រឆាំងដែលរស់នៅក្រៅប្រទេសក៏បញ្ជាក់ពីជំហរត្រៀមចូលរួមការចរចា ដើម្បីរកវិធីដើម្បីដោះស្រាយជីវភាពពលរដ្ឋ។...
Published 08/14/20
ការប៉ះទង្គិចគ្នាមួយឈុតទៀតបានកើតឡើងនៅតាមច្រកដើរនៃផ្សារទំនើបមួយ ជាប់នឹងពហុកីឡាដ្ឋានជាតិអូឡាំពិករវាងក្រុមអ្នកគាំទ្រលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងកងកម្លាំងសន្តិសុខខណ្ឌ៧មករា។ អ្នកគាំទ្រលោក រ៉ុង ឈុន មួយចំនួនបានដួលផ្ទប់ទៅនឹងដី ពេលរងការរុញច្រានហិង្សាពីកងសន្តិសុខខណ្ឌ៧មករាជាច្រើននាក់។ យុវតីម្នាក់នៃក្រុមយុវជនខ្មែរថាវរៈបានរងរបួសនៅត្រង់ជើងដើរមិនរួច ហើយត្រូវបញ្ជូនទៅព្យាបាល។ លោកហ៊ុល រស្មីរាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ។
Published 08/13/20
ក្រុម​យុវជន​ខ្មែរថាវរៈ និង​អ្នកតវ៉ា​ផ្សេង​ទៀត​ដែល​គាំទ្រ​លោក​ រ៉ុង​ ឈុន ​មេ​ដឹកនាំ​សហជីព​ បាន​រង​ការ​បង្ក្រាប​ដោយ​កង​សន្តិសុខ​របស់​ខណ្ឌ​បឹងកេងកង​ នៅ​ពេល​ពួកគេ​ព្យាយាម​ដើរ​ហែក្បួន​ បង្ហាញ​សាធារណ​ជន​អំពី​ការ​ស្រឡាញ់​ជាតិ ​និង​ចង់​ឲ្យ​ពលរដ្ឋ ​ងាក​មក​ចំណាយ​ពេល​គោរព​ទង់ជាតិ​ប្រទេស​កម្ពុជា ​ក្នុង​បំណង​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចេះ​យោគយល់​អាស្រ័យ​គ្នា​ទៅវិញ​ទៅមក។​ ក្នុង​ការ​តវ៉ា​លើក​នេះ​មាន​យុវតី​រក​កល​សន្លប់​ ដោយសារ​ការ​រុញច្រាន ​និង​ការ​ប៉ះ​ទង្គិច​រវាង​ក្រុម​អ្នក​តវ៉ា​និង​កង​សន្តិសុខ។ លោក ហ៊ុល រស្មី...
Published 08/12/20
ទឹក​ទន្លេ​មេគង្គ​ហូរ​ធ្លាក់​ចូល​ទន្លេសាប​យឺត​សម្រាប់​ឆ្នាំ​នេះ។ កាល​ពី​ដើម​ឡើយ ក្នុង​ខែ​មិថុនា ទឹក​ទន្លេសាប​ចាប់​ផ្តើម​ឡើង ហើយ​មក​ដល់​ខែ​សីហា​នេះ ​ជាធម្មតា​ ទឹក​ហក់​ឡើង​ខ្ពស់​ទៅ​ហើយ។ ប៉ុន្តែ​ឆ្នាំ​នេះ ទឹក​ទន្លេសាប​ប្រែ​ប្រួល​ខ្លាំង។ ការ​ផ្លាស់​ប្តូរ​របប​ទឹក​ទន្លេសាប​នាំ​ឲ្យ​ពលរដ្ឋ​កាន់​តែ​ព្រួយ​បារម្ភ​អំពី​ផល​នេសាទ​ធ្លាក់ចុះ។ លោក ស៊ុន ណារិន នៃវីអូអេ រាយការណ៍​ពីឃុំ​កំពង់​ហ្លួង ខេត្ត​ពោធិ៍សាត់៕
Published 08/11/20
កង្វល់​អំពី​វីរុស​កូរ៉ូណា​មិន​អាច​បំភ័យ​សប្បុរសជន​ខ្មែរ​អាមេរិកាំង មិន​ឲ្យ​មក​ជួប​ជុំ​គ្នា​ចូល​បច្ច័យ​ជាវ​វត្ត សម្អាត​វត្ត​ថ្មី​នោះ​ទេ ក្រោយពី​ព្រះសង្ឃ ប៊ុត ប៊ុនតិញ គ្មាន​វត្ត​គង់​ព្រោះ​វត្ត​មួយ​ចំនួន​នៅ​ស.រ.អា. មិន​អនុញ្ញាត​ឲ្យ​ព្រះអង្គ​គង់​ដោយសារ​តែ​ព្រះអង្គ​ធ្វើ​សកម្មភាព​នយោបាយ។ លោក ពិន ស៊ីសុវណ្ណ រាយការណ៍​ពី​ទីក្រុង Ayer រដ្ឋ​ម៉ាស្សាឈូសេត៕
Published 08/11/20
ការដុត​គោ​យន្ត​របស់​ប្រជា​ពលរដ្ឋ​ដឹក​ឈើ ដែល​ពលរដ្ឋ​ថា ជា​ឈើ​សម្រាប់​ធ្វើ​អុស ​នោះ​នាំ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​លើ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ​ (Wildlife Alliance) ​ដែល​ជា​ដៃ​គូ​សហការ​របស់​ក្រសួង​បរិស្ថាន​ក្នុង​ការ​ការពារ​ព្រៃឈើ​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ។​ ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្ត​ពោធិ៍សាត់ ​អះអាង​ថា​ ​សកម្មភាព​ដុត​គោយន្ត​នេះ​«ហួស​ហេតុ»​នាំ​ឲ្យ​ជីវភាព​របស់​ពួក​គេ​កាន់​តែ​លំបាក។...
Published 08/10/20
មន្ត្រី​សហភាព​អឺរ៉ុប​បាន​ថ្លែង​ថា ទណ្ឌកម្ម​សេដ្ឋកិច្ច​ដោយ​យក​ពន្ធ​ចំនួន ២០ភាគរយ លើ​ទំនិញ​កម្ពុជា នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃពុធ ទី១២ ខែសីហា​នេះ បន្ទាប់ពី​គ្មាន​សមាជិក​សហភាព​អឺរ៉ុប​ណា​ម្នាក់​ជំទាស់​នឹង​ការសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប។ ការដាក់​ទណ្ឌកម្ម​នេះ ដោយសារ​គណៈកម្មការ​អឺរ៉ុប​បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា​បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​និង​ជា​ប្រព័ន្ធ​លើ​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​ការងារ សិទ្ធិ​នយោបាយ និង​សិទ្ធិ​លំនៅដ្ឋាន ជាដើម។ លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ប្រាប់​វីអូអេ​ថា...
Published 08/07/20
ផ្លែចេកកំពុងមានតម្រូវការនាំចេញទៅប្រទេសចិនខ្លាំង នាពេលចុងក្រោយនេះ។ អ្នកវិនិយោគធំៗចាប់ផ្តើមដាំចេកអំបូងលឿង ដែលអាចនាំទៅប្រទេសចិនបាន។ ខណៈកម្ពុជា និងចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងពេលឆាប់ៗនេះ ទីផ្សារផ្លែចេកនឹងបន្តកើនឡើង។ នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម អ្នកជំនួញបានចាប់ផ្តើមកាប់ដើមកៅស៊ូដែលពួកគេដាំច្រើនឆ្នាំមកហើយ មកដាំដើមចេកវិញដើម្បីនាំផ្លែចេកទៅលក់នៅប្រទេសចិន។ លោកស៊ុន ណារិន លោកអូន ឆេងប៉រ និងកញ្ញាហ៊ាន សុជាតា រាយការណ៍ឲ្យវីអូអេពីខេត្តត្បូងឃ្មុំនិងខេត្តកំពង់ចាម៕
Published 08/07/20