Episodes
ប្រទេសកម្ពុជារស់នៅពឹងផ្អែកមួយផ្នែកធំ លើវិស័យទេសចរណ៍។ ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានការចាប់អារម្មណ៍និងទទួលស្គាល់កាន់តែច្រើន អំពីវិស័យទេសចរណ៍ ធ្វើឲ្យភ្ញៀវទេសចរបរទេសដែលចូលមកកម្ពុជា មានការកើនឡើងជាលំដាប់។ ជាការពិតហើយថា អ្នកទេសចរបរទេស ហូរចូលមកកម្ពុជាជាមួយនឹងប្រាក់ចំណូលច្រើន។ ប៉ុន្តែអ្នកជំនាញលើវិស័យទេសចរណ៍បានក្រើនរំលឹកថា មានបញ្ហាមួយចំនួនក៏ហូរចូលមកកម្ពុជាដោយសារទេសចរបរទេសដែរ...
Published 08/28/17
មិនដល់មួយសប្តាហ៍ផង កម្មករ កម្មការិនីខ្មែរទទួលបានកាដូយ៉ាងសំបើមពីប្រមុខរដ្ឋាភិបាល។ ការទទួលបានកាដូនេះ បានធ្វើឡើងតាមរយៈ ការផ្តើមយកចិត្តទុកដាក់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅលើកម្មករ និយោជិកនៃវិស័យវាយនភ័ណ្ឌកាត់ដេរ និងដេរស្បែកជើង។ ការទទួលបានដែលមិនធ្លាប់មាននេះ បានរាលដាលដល់កម្មករ និយោជិក ដែលបំរើការងារនៅវិស័យផ្សេងទៀត ក្រៅពីកាត់ដេរផងដែរ។
ជារៀងរាល់ឆ្នាំលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែងមានកម្មវិធីជួបរួមគ្នាជាមួយនឹងសហជីព...
Published 08/25/17
ការប្រឡងបាក់ឌុបគឺជាសមរភូមិចុងប៊ិចចុងក្រោយរបស់សិស្សានុសិស្សនៅវិទ្យាល័យ មុននឹងឈានជើងបន្តការសិក្សាថែមទៀតនៅថ្នាក់ឧត្តមសិក្សា។ ក្នុងឱកាសនេះ អ្នកជំនាញបានណែនាំថា បន្ទាប់ពីប្រឡងបាក់ឌុបចប់ យុវជនគួរសម្រុកធ្វើការងារស្ម័គ្រចិត្ត ព្រោះវាអាចផ្ដល់ផលប្រយោជន៍យ៉ាងមហាសាលដល់យុវជន។
ប៉ុន្មានឆ្នាំចុងក្រោយនេះ គេតែងតែបានឮពីការងារស្ម័គ្រចិត្តជាញឹកញាប់។ យុវជនខ្មែរជាច្រើន បានចាប់ផ្ដើមផ្ដល់តម្លៃដល់ការងារស្ម័គ្រចិត្ត។ មួយចំនួន...
Published 08/21/17
ករណីជនជាតិចិន ដែលបានចូលមកប្រទេសកម្ពុជា ហើយប្រព្រឹត្តបទល្មើសជំរិតទារប្រាក់តាមអាំងទែណែត កាន់តែកើតមានច្រើនទៅៗ។ ក្នុងមួយឆ្នាំៗ ករណីជនជាតិចិននេះ ត្រូវបានគេបង្ហាញតាមរយៈការបង្ក្រាបទ្រង់ទ្រាយតូច មធ្យម និងទ្រង់ទ្រាយធំ ដែលមានមនុស្សចាប់ពី ៥០នាក់ ឡើងទៅដល់១០០នាក់ និងច្រើនជាងនេះ រហូតដល់ជាង២០០នាក់ក៏មាន។ វានឹងធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជាប្រសិនបើករណីនេះ...
Published 08/18/17
សំណុំរឿងព្រំដែនឡាវ បានឡើងកម្ដៅខ្លាំងនៅថ្ងៃសុក្រ។ ពោលគឺនៅពេលដែលរដ្ឋាភិបាលខ្មែរ បញ្ជាឲ្យចល័តទ័ពទៅកាន់តំបន់ព្រំដែនក្នុងខេត្តស្ទឹងត្រែង ដើម្បីត្រៀមជើងការ ក្នុងករណីឡាវមិនព្រមដកទ័ពចេញពីតំបន់ជម្លោះ។ ប៉ុន្តែកម្ដៅនេះ បានរលត់ទៅវិញភ្លាមៗ បន្ទាប់ពីភាគីឡាវ យល់ព្រមដកកម្លាំងចេញតាមសំណើកម្ពុជា។ អ្នកតាមដានបញ្ហានយោបាយមួយចំនួនមើលឃើញថា ព្រឹត្តិការណ៍ភ្លើងចម្បើងនេះ គឺជាឱកាសបង្ហាញសាច់ដុំរបស់រដ្ឋាភិបាលខ្មែរ...
Published 08/13/17
ប្រព័ន្ធបច្ចេកវិទ្យាដែលកាន់តែទំនើបឡើងៗ បានជួយសម្រួលដល់ការងារនិងទំនាក់ទំនងរបស់មនុស្ស។ ប៉ុន្តែវាក៏កំពុងតែកាត់ផ្ដាច់ទំនាក់ទំនងដោយផ្ទាល់រវាងមនុស្សនិងមនុស្ស ដែលធ្វើឲ្យមនុស្សកាន់តែឃ្លាតឆ្ងាយពីគ្នាផងដែរ។ នេះគឺជាការពិតដែលគ្មាននរណាអាចប្រកែកបានឡើយ។
Published 08/07/17
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី ១ សីហា បានបណ្តេញអង្គការ “មេត្រីអន្តរជាតិ” (Agape International Missions) ចេញពីប្រទេសកម្ពុជា ដែលលោកបានចោទប្រកាន់ថា អង្គការអាមេរិកមួយនេះ បានប្រមាថកិត្តិយសស្ត្រីខ្មែរ។ អង្គការអាមេរិកមួយនេះ បានផ្តល់បទសម្ភាសន៏នៅលើទូរទស្សន៍អន្តរជាតិ២ធំៗ គឺទូរទស្សន៍ CNN និងទូរទស្សន៍ ABC News ថា «នៅកម្ពុជា ម្តាយយកកូនទៅលក់ឲ្យបម្រើផ្លូវភេទ» ដែលនេះ ជាការប្រមាថខ្លាំងបំផុតដល់ស្ដ្រីនៅកម្ពុជា។ សម្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន...
Published 08/02/17
ម្សិលមិញ លោកគួយ ប៊ុនរឿន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ពេលនេះ ពលរដ្ឋប្រមាណជាង២លាននាក់ទៀតនៅមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយទេ។ កាលពីបោះឆ្នោត ឃុំសង្កាត់ ពលរដ្ឋខ្មែរប្រមាណ ៧.៨លាននាក់ស្មើនឹង៨១.៣៨ភាគរយក្នុងចំណោមពលរដ្ឋគ្រប់អាយុបោះឆ្នោត៩.៦លាននាក់ បានទៅចុះឈ្មោះបោះឆ្នោត។ ដូច្នេះ សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨ តើគ.ជ.បគួរតែមានយន្តការបែបណា...
Published 08/01/17
កាលពីចុងសប្ដាហ៍កន្លងទៅ បុរសយ៉ាងហោចណាស់២នាក់នៅខេត្តកំពង់ធំ និងម្នាក់ទៀតនៅក្រុងព្រះសីហនុ ត្រូវបានប្រជាពលរដ្ឋព្រួតគ្នាវាយរហូតដល់រងរបួស ដោយសារតែសង្ស័យថា ជាជនល្មើសចាប់ក្មេងៗយកទៅវះគ្រឿងក្នុងដើម្បីលក់។ ជាការកត់សម្គាល់ ករណីព្រួតវាយជនសង្ស័យថាប្រព្រឹត្តល្មើសពេលដែលចាប់បាននៅកន្លែងកើតហេតុនេះ កើតឡើងញឹកញាប់ណាស់នៅក្នុងសង្គមខ្មែរ។ ហេតុអ្វីបានជាដូច្នេះ?
មិនមែនជារឿងចម្លែកអ្វីទេ នៅពេលដែលប្រជាពលរដ្ឋខ្មែរ...
Published 07/31/17
ការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កំពុងតែនាំប្រជាជាតិខ្មែរ ត្រឡប់ទៅចាប់អារម្មណ៍ពីប្រាសាទបុរាណរបស់ខ្មែរឡើងវិញ។ ពលរដ្ឋខ្មែរ សុទ្ធតែអះអាងពីសេចក្ដីស្រឡាញ់របស់ខ្លួនចំពោះប្រាសាទបុរាណ។ ប៉ុន្តែគេកត់សម្គាល់ថា ពលរដ្ឋមួយចំនួន មិនទាន់យល់ពីតម្លៃពិតប្រាកដរបស់ប្រាសាទនៅឡើយ ហើយនៅមានឥរិយាបទខុសឆ្គងចំពោះប្រាសាទថែមទៀត។ អ្នកខ្លះយកថ្មទៅគូសវាសលើជញ្ជាំងប្រាសាទ...
Published 07/16/17