Episodes
នៅក្នុងកម្មវិធីជីវិតជោគជ័យ របស់វិទ្យុបារំាងអន្តរជាតិថ្ងៃនេះ អ៊ឹម ណាវិន សូមណែនាំលោកអ្នកឲ្យបានស្គាល់ពីដំណើរជីវិត លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយករងក្រុមហ៊ុន Confirel។ លោកពិសិដ្ឋ ជាកូនកសិករកំព្រាឳពុក មានស្រុកកំណើតនៅខេត្តកំពង់ចាម។ លោកមានថ្ងៃនេះដោយសារអ្នកម្តាយ ពុះពារគ្រប់យ៉ាងដើម្បីលោករៀនសូត្រខ្ពង់ខ្ពស់។
Published 01/10/20
ជនជាតិខ្មែរមានមុខនៅក្នុងក្រុមសៀកបារាំង។ នេះជាលទ្ធផលនៃកម្មវិធីបណ្តុះបណ្តាលរបស់អង្គការហ្វាពន្លឺសិល្បៈ នៅក្នុងខេត្តបាត់ដំបង។ នៅក្នុងចំណោមយុវជនខ្មែរដែលបានទៅហាត់រៀនសៀកបន្ត នៅប្រទេសបារាំង មានផងដែរ កញ្ញា អ៊ុង វល័ក្ខ។ កំពុងបម្រើការឲ្យក្រុមសៀក ដល់ទៅ ២ ដែលមានទីតាំង នៅខេត្តម៉ាកសី ភាគខាងត្បូងប្រទេសបារាំង អ៊ុង វល័ក្ខជាប់រវល់ នឹងការសំដែង ដែលមានមិនតិចជាង ២០០ ទេ ក្នុងមួយឆ្នាំ។ ឈាង បុប្ផា បានជួបសម្ភាសន៍ កញ្ញាអ៊ុង វល័ក្ខ នៅពេលនាង និងក្រុមសៀកទៅសំដែង សម្រាប់សិស្សសាលា មួយ នៅអាហ្សង់ទើយ ជាយក្រុងប៉ារីស។
Published 01/10/20
អង្គុយទទូលទានកាហ្វេមួយកែវក្នុងបរិយាកាសត្រជាក់ បរិស្ថានល្អ អាចលំហែអារម្មណ៍ និងធ្វើការបាន ជាអ្វីដែលមនុស្សសម័យថ្មីកំពុងពេញនិយម ពិសេសយុវវ័យ។ ឥរិយាបទនេះ បានធ្វើឲ្យនិន្នាការទទួលទានកាហ្វេកើនឡើងនៅភ្នំពេញ។ Latte cappuccino ជាឈ្មោះការហ្វេបរទេស មានតម្លៃពីរដុល្លារ បីដុល្លារ ឬបួនដុល្លារក្នុងមួយកែវ។ អ្នកសេដ្ឋកិច្ចនិយាយថាកាហ្វេនៅភ្នំពេញថ្លៃគួរសម។ ពលរដ្ឋខ្លះនិយាយលេងថា កាហេ្វមួយកែវ ថ្លៃជាងអង្ករមួយតៅទៅទៀត។
Published 01/09/20
ក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីថ្ងៃទី ០៧ មករា ម្សិលមិញនេះ បានបើកឲ្យដាក់លក់នូវស្លាកលេខរថយន្តពិសេសផ្ទាល់ខ្លួនជាលើកដំបូងនៅកម្ពុជា។ ស្លាកលេខពិសេសនេះ គឺគេអាចដាក់ឈ្មោះខ្លួនឯង ឬលេខសំណាងរបស់ខ្លួនបាន ប៉ុន្តែមិនអាចដាក់ឈ្មោះស្ថាប័ន ឬបុគ្គលជាថ្នាក់ដឹកនាំ ឬព្រះមហាក្សត្របាននោះទេ។ ការដាក់ចេញនូវស្លាកលេខពិសេសថ្មីនេះ គឺជាការបន្ថែមជម្រើសថ្មីសម្រាប់ប្រជាជនកម្ពុជា ពិសេសសម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលខ្ពស់។ តើស្លាកលេខពិសេសនេះ...
Published 01/08/20
នៅក្នុងនាទីជីវិតជោគជ័យ របស់វិទ្យុបារំាងអន្តរជាតិថ្ងៃនេះ អ៊ឹម ណាវិន សូមណែនាំលោកអ្នកឲ្យបានស្គាល់ពីដំណើរជីវិតកូនកសិករម្នាក់ ដែលខំរៀន តស៊ូធ្វើ រហូតមានជំនាញបដិសណ្ឋារកិច្ច និងជាថ្នាក់ដឹកនាំសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍និងសណ្ឋាគារ ATP ។ នោះគឺ លោក ស្រូ រិទ្ធី។
Published 01/03/20
ក្រុមហ៊ុន Confirel ដែលល្បីផលិតស្ករត្នោតសរីរាង្គលក់នៅលើទីផ្សារអឺរ៉ុបនោះ ពេលនេះបានច្នៃផលិតផលស្រាសំប៉ាញពីទឹកត្នោតមួយមុខទៀត។ Thnot Mekong Sparkling ជាការច្នៃកសិផលខ្មែរ ជាផលិតផលមានតម្លៃ ដែលបង្ហាញពីអត្តសញ្ញាណជាតិ និងការលើកកម្ពស់ជីវភាពប្រជាកសិករ នៅទីជនបទ។
Published 01/02/20
ល្ខោនខ្លីដែលមានចំណងជើងថា «ព្រះបាទជ័យវរ្ម័នទី៧» ត្រូវបានលើកយកមកសំដែងនិងបង្ហាញនៅក្នុងសន្និសីទអន្តរជាតិលើកទី១៥ ស្តីពី តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ «បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា» កាលពីចុងខែធ្នូកន្លងទៅនេះ។ លោក រ៉េត សាមុត ដែលដើរតួសំដែងជាតួអង្គព្រះបាទជ័យវរ្ម័នទី៧ បានលើកឡើងថា មូលហេតុដែលលោកលើកយកល្ខោនក្រោមប្រធានបទ «ព្រះបាទជ័យវរ្ម័នទី៧» មកបង្ហាញក្នុងពេលនោះ គឺដោយលោកយល់ថា...
Published 01/01/20
«រត់ដើម្បីជីវិតកុមារកម្ពុជា២០១៩» គឺជាកម្មវិធីមួយដែលផ្តួចផ្តើមគំនិត ដោយ លោក នឹម ឈុន្នី ជាគ្រូបង្រៀនសមាធិ និងជាស្ថាបនិកក្រុមហ៊ុនបណ្តុះបណ្តាលវិបស្សា។ ការរត់ដោយថ្មើរជើងនេះបានចាប់ឡើងកាលពីថ្ងៃទី១៥ខែធ្នូ ដោយមានរយៈពេល១០ថ្ងៃ ត្រូវបានបញ្ចប់កាលពីថ្ងៃ២៥ ធ្នូ ២០១៩កន្លងមក ដើម្បីរ៉ៃអង្គាសថវិកាឲ្យបាន១០ម៉ឺនដុល្លារសម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ។ ប៉ុន្តែថវិកាដែលប្រមូលបានសរុបចុងក្រោយនៃការរត់នោះគឺបានជិត៦ម៉ឺនដុល្លារប៉ុណ្ណោះ ហើយថវិកាដែលនៅខ្វះ លោក...
Published 12/30/19
គិតមកដល់ថ្ងៃសុក្រនេះ មានរយៈពេល២៣ថ្ងៃគត់ ដែលទីក្រុងប៉ារីស ប្រទេសបារាំង ជាប់គាំង ដោយវិបត្តិគ្មានមធ្យោបាយធ្វើដំណើរ ដោយសារកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនបារាំង RATP និង SNCF ដែលបានផ្ទុះកំហឹងតវ៉ា ប្រឆាំងនឹងកំណែទម្រង់ច្បាប់ចូលនិវត្តន៍។ ដូចជាប្រជាជនបារាំងរាប់លាននាក់ ដែលកំពុងជួបការលំបាក ដោយសារ គ្មានមធ្យោបាយធ្វើដំណើរទៅកន្លែងធ្វើការ ប្រជាជនខ្មែររស់នៅ ក្នុង និងក្រៅក្រុងប៉ារីស មិនថា និស្សិត ឬបុគ្គលិកបម្រើការឲ្យក្រុមហ៊ុនបារាំងទេ បានត្អូញត្អែរ ពីចរាចរណ៍ កកស្ទះ ខ្លាំង នៅតាមផ្លូវ ពី ការគ្មានឡានក្រុង...
Published 12/27/19
នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុយើងថ្ងៃនេះ អ៊ឹម ណាវិន សូមណែនាំលោកអ្នកបានស្គាល់ពីដំណើរជីវិតលោកមេធាវី គង់ សំអុន។ លោកគង់ សំអុន កំព្រាឪពុកតំាងពីកុមារភាព តែលោកឲ្យតម្លៃខ្លាំងលើការសិក្សា ទើបលោកខិតខំរៀនសូត្រទទួលបាន សញ្ញាបត្របណ្ឌិតច្បាប់ពីប្រទេសជប៉ុន និងបានក្លាយជាមេធាវីល្បីម្នាក់នៅភ្នំពេញ។
Published 12/27/19
លោក នឹម ឈុន្នី ដែលគេស្គាល់ជាគ្រូសមាធិម្នាក់ បានបង្កើតយុទ្ធនាការរៃអង្គាសប្រាក់ដើម្បីទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ។ មន្ទីរពេទ្យកុមារអង្គរជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរសំខាន់ពីរ គឺមន្ទីរពេទ្យគន្ធបុប្ផាមួយទៀត ដែលទទួលព្យាបាលកុមារមិនយកប្រាក់នៅកម្ពុជា។ យុទ្ធនាការរត់រយៈពេល១០ថ្ងៃ លោក នឹម ឈុន្នី ប្រមូលបានថវិកាប្រមាណ៥ម៉ឺនដុល្លារ ប្រគល់ជូនមន្ទីរពេទ្យកាលពីរសៀលថ្ងៃទី២៥ធ្នូ។
Published 12/26/19
កសិករមួយគ្រួសារនៅខេត្តត្បូងឃ្មុំ បានកែច្នៃពីទម្លាប់ប្រើដីសម្រាប់ដាំថ្នាំជក់ទៅជាកសិដ្ឋានដាំផ្កាឈូករ័ត្ននិងផ្កាចម្រុះពណ៌ច្រើនប្រភេទទៀត ដើម្បីបង្កើតទៅជាតំបន់ទេសចរណ៍ធម្មជាតិមួយយ៉ាងស្រស់បំព្រងនារដូងប្រាំង។ កសិដ្ឋានផ្កាចម្រុះពណ៌មួយកន្លែងនេះ គឺស្ថិតនៅឃុំជីរ៉ូរ៍ទី១ នៃទឹកដីខេត្តត្បូងឃ្មុំ ហើយបាន និងកំពុងតែទាក់ទាញភ្ញៀវទេសចរណ៍រាប់រយនាក់ក្នុងមួយថ្ងៃៗ ឲ្យទៅកំសាន្តនារយៈពេល២ឆ្នាំចុងក្រោយនេះ។
Published 12/25/19
ការប្រឡងជ្រើសរើស ទាហានសម្រាប់ឆ្នាំ២០២០ខាងមុខនេះ មានបេក្ខជនដាក់ពាក្យប្រមាណ ៨ ០០០នាក់ ហើយនឹងត្រូវជ្រើសរើសតែ៦២០ នាក់ប៉ុណ្ណោះ។ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ក្នុងឱកាសនោះ បានប្រាប់បេក្ខជន កុំឲ្យមានការពឹងពាក់អ្នកណាម្នាក់ ដើម្បីឲ្យប្រឡងជាប់ឲ្យសោះ ហើយត្រូវរាយការណ៍ប្រសិនបើមានករណីបែបនេះ។
Published 12/23/19
នៅក្នុងនាទីបទយកការណ៍ នៅថ្ងៃសុក្រនេះ ឈាងបុប្ផា សូមណែនាំលោកអ្នកនាងឲ្យបានស្គាល់ម្ចាស់ភោជនីយដ្ឋានខ្មែរម្នាក់ នៅទីក្រុងប៊ែរឡាំង។ លោកមកហើយ។ ដើម្បីចង់ដឹងថា តើភោជនីយដ្ឋានអង្គរវត្តមានលក្ខណៈពិសេសគួរជាទីចាប់អារម្មណ៍របស់ប្រជាជនអាល្លឺម៉ង់ យ៉ាងណាខ្លះ យើងស្តាប់បទយកការណ៍របស់ឈាង បុប្ផា។
Published 12/20/19
នៅក្នុងកម្មវិធីជីវិតជោគជ័យ របស់វិទ្យុយើងថ្ងៃនេះ អ៊ឹម ណាវិន សូមណែនាំលោកអ្នក ឲ្យបានស្គាល់ពីដំណើរជីវិត លោក សុខ វឿន ប្រធានប្រតិបត្តិគ្រឹះស្ថានហិរញ្ញវត្ថុ LOLC ។ ភាពជោគជ័យនៅក្នុងការងាររបស់កូនកសិកររូបនេះ គឺភាពស្មោះត្រង់និងការតស៊ូ។ លោក សុខ វឿន ចាត់ទុកកន្លែងធ្វើការជាផ្ទះ ជាគ្រួសាររបស់ខ្លួន។
Published 12/20/19
សហគ្រាសផលិតឱសថ PPM បានប្រារព្ធខូប៦០ឆ្នាំ ថ្នាំគីណាល់ កាលពីថ្ងៃម្សិលមិញនេះ ជាមួយនិងការប្រគល់ពានរង្វាន់ស្នាដៃស្រាវជ្រាវលើកទី៧ របស់មូលនិធិគីណាល់។ មូលនិធីគីណាល់ កំពុងជំរុញនិស្សិតពេទ្យឲ្យចេះសិក្សាស្រាវជ្រាវដើម្បីឈានទៅដល់ការផលិតបានឱសថថ្មី បានដូចលោកវេជ្ជបណ្ឌិត កុក សុខគីម ដែលបានផលិតថ្នាំគីណាល់ កាលពីឆ្នាំ១៩៥៩នោះ។
Published 12/19/19
មហោស្រពភាពយន្ដជាតិលើកទី៦ ឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងពីថ្ងៃទី២៥ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលសន្និសីទ ចតុមុខ។ ម្ចាស់ផលិតកម្មនិងផលករទាំងជើងចាស់និងជើងថ្មីប្រមាណជាង៥០នាក់បានជួបជុំនិយាយពីបញ្ហាប្រឈមនិងរកដំណោះស្រាយលើវិស័យភាពយន្តខ្មែរនេះ។ ទោះជាយ៉ាងណាក្រោយពីការពិភាក្សាគ្នាជាច្រើនម៉ោងគេសង្កេតឃើញថា «អនាគតនៃឧស្សាហកម្មភាពយន្តកម្ពុជា» នៅតែស្ថិតក្នុងភាពស្រពិចស្រពិល។
Published 12/18/19
សាកលវិទ្យាល័យន័រតុននៅព្រឹកថ្ងៃចន្ទនេះបានចែកសញ្ញាបត្រដល់និស្សិតប្រមាណជាង៣ពាន់នាក់។ តាមទម្លាប់ ឳពុកម្ដាយ បងប្អូន ឬមិត្តភត្ត្រ តែងមានវត្តមាននៅកន្លែងចែកសញ្ញាបត្រដើម្បីចូលរួមអបអរសាទរដល់និស្សិត។ ជាមួយនឹងស្នាមញញឹមលាយទឹកភ្នែក ឳពុកម្ដាយខ្លះរៀបរាប់ថា ទម្រាំបានសញ្ញាបត្រមួយសន្លឹក សុខចិត្តខ្ចីបុលធនាគារ លក់ដីស្រែ ទៅតាមតម្រូវការជាក់ស្ដែងដើម្បីវិនិយោគលើចំណេះដឹងរបស់កូន។ ឆ្លើយតបនឹងការលះបង់នេះ និស្សិតចេញមុខទទួលស្គាល់ថា...
Published 12/16/19
ពិព័ណ៍សៀវភៅលើកទី៨ បានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃអាទិត្យនេះ ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងពីអ្នកចូលរួមរាប់ម៉ឺននាក់ និងម្ចាស់ស្តង់លក់សៀវភៅ។ ក្នុងនោះអ្នកលក់សៀវភៅប្រលោមលោកបានអះអាងដោយភាពរីករាយថា សៀភៅប្រលោ មលោករបស់ខ្លួនទទួលបានការគាំទ្រខ្លាំង រហូតអ្នកចូលទិញអស់ពីស្តុក ក្នុងរយៈពេលបីថ្ងៃនៃពិព័ណ៍សៀវភៅនេះ។ តាមរយៈការគាំទ្រសៀភៅប្រលោមលោកនេះ ម្ចាស់ស្តង់មួយចំនួនបង្ខំចិត្តបោះពុម្ពសៀវភៅបន្ថែមដើម្បីបំពេញតម្រូវការអ្នកគាំទ្រ។
Published 12/15/19
អ្នកស្រាវជ្រាវសេដ្ឋកិច្ចអះអាងថា កម្ពុជាបាននាំបន្លែចូលពីក្រៅប្រទេសចន្លោះពី ២០០តោន ទៅជាង៤០០តោន ក្នុងមួយថ្ងៃ ដែលភាគច្រើននាំចូលពីប្រទេសវៀតណាម និងថៃ ហើយគិតជាទឹកប្រាក់ក្នុងមួយឆ្នាំគឺកម្ពុជាត្រូវចំណាយអស់ប្រមាណ២០០លានដុល្លារអាមេរិក។ ដោយឡែកហាងអាហារល្បីឈ្មោះមួយបានប្រមូលបន្លែដ៏កម្ររបស់ខ្មែរជាច្រើនប្រភេទមកដាក់បង្ហាញជូនសាធារណៈឲ្យបានស្គាល់ជាលើដំបូង ខណៈនៅលើទីផ្សារភាគច្រើនមិនមានលក់ឡើយ។
Published 12/14/19
ដើម្បីអបអរសាទរពិព័រណ៍សៀវភៅនៅឆ្នាំនេះ នាទីជីវិតជោគជ័យ របស់វិទ្យុយើង អ៊ឹម ណាវិន សូមណែនាំលោក អ្នកបានស្គាល់ពីដំណើរជីវិតរបស់លោក គឹម ចាន់ណា អ្នកនិពន្ធ និងជាម្ចាស់គ្រឹះស្ថានបោះពុម្ពសៀវភៅ ម៉ាញប៊ុក។ លោកគឹម ចាន់ណា បានចាប់អាជីពបោះពុម្ពសៀវភៅ ក្នុងពេលមានមុខរបរជាច្រើននិងល្អជាងនេះ។ តែលោកបានជម្នះបង្កើតម៉ាញប៊ុក ដោយសារចង់បង្ហាញផ្លូវជោគជ័យ ដល់ពលរដ្ឋផ្សេងទៀត តាមរយៈការអាន។
Published 12/13/19
«អំណានជាអំណាច» ជាចំណងជើងសៀវភៅមួយក្បាល ដែលជំរុញយុវជនឲ្យចេះវិធីសាស្រ្តក្នុងការអាន។ អានដើម្បីទទួលចំណេះដឹង និងមានផលប្រយោជន៍សម្រាប់ខ្លួននិងសង្គម។ អំណានជាអំណាចនិពន្ធដោយលោក ឡំាំ លីម កូនកសិករនៅខេត្តសៀមរាប ដែលចេះនិងចូលចិត្តអាន តំាងពីតូចមកម្ល៉េះ។ ចំណេះពីការអានបានធ្វើឲ្យឡំា លីម មានឈ្មោះជាអ្នកនិពន្ធ មានលទ្ធភាពចែករំលែកចំណេះដឹងដល់មនុស្សដទៃ។
Published 12/12/19
សៀវភៅស្តីពីពិភពប្លាស្ទិក និងពិព័រណ៍រូបថត ស្តីពី បញ្ហាសំរាមនៅកម្ពុជា ត្រូវបានសម្ពោធ និងផ្សព្វផ្សាយ កាលពីរាត្រីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយមូលនិធិហិនរិចប៊ល (Heinrich Boell Foundation) របស់អាល្លឺម៉ង់។ សៀវភៅនេះ បានបង្ហាញពីការពិត និងតួលេខ ទាក់ទងនឹងសំណល់ប្លាស្ទិកនៅទូទាំងពិភពលោក។ ដោយឡែកសម្រាប់កម្ពុជាវិញ សំណល់ប្លាស្ទិកក៏កំពុងជាក្តីព្រួយបារម្ភរបស់រដ្ឋាភិបាលនិងភាគីពាក់ព័ន្ធផងដែរ។
Published 12/11/19
ការបង្រៀនក្មេងៗឲ្យសរសេរកូដ គឺជារឿងថ្មីមួយសម្រាប់កម្ពុជា ទន្ទឹមនឹងការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យាព័ត៌មានលើពិភពលោក។ ស្ថាបនិករបស់ Champion Coders ចង់ឲ្យកម្ពុជាបើកឲ្យក្មេងៗគ្រប់គ្នាអាចរៀនសរសេរកូដ ដោយសារតែជំនាញនេះមិនមានច្រើនទេនៅកម្ពុជា។
Published 12/09/19
ក្រុមអ្នកស្រលាញ់ភេទដូចគ្នា មកពីតាមបណ្តាខេត្តក្រុង បានធ្វើពិធីជួបជុំគ្នាមួយនៅទីក្រុងភ្នំពេញកាលពីល្ងាចថ្ងៃទី៧ធ្នូ គឺមុន៣ថ្ងៃនៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ។ នៅក្នុងព្រឹត្តិការណ៍នោះ មានក្រុមបង្ហាញម៉ូតនិងការសំដែងឆុតឆាកជាច្រើនដែលបង្ហាញពីស្ថានភាពរស់នៅរបស់ក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សមួយក្រុមដែលមានគ្នាជិត១០នាក់ ដែលភាគច្រើនជាបុរសដែលតែងខ្លួនទៅជាភេទស្រី...
Published 12/08/19